ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំសាយចោល

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 2019

ឈ្មោះការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្តាប់ទៅវាពិរោះខ្លាំងណាស់ មើលពីសំបក​ក្រៅទៅវាល្អមើលណាស់ តែបើនិយាយពីកិច្ចការបម្រើរាស្ត្រវិញ សេរ៉ូលើសេរ៉ូ ដែលធ្វើ​អោយប្រជាពលរដ្ឋមានបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ខកចិត្តស្អិតទ្រូង ព្រោះតែការអសកម្ម​របស់មន្ត្រីនៅការិយាល័យនេះតាំងពីក្រោមដល់លើ។

ជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចចូលប្រើអាខោនហ្វេសប៊ុគរបស់គាត់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយចោរនោះបានយកអាខោនហ្វេស​ប៊ុគមួយនេះផ្ញើសារទៅភាគីម្ខាងទៀត​ (កន្លែងវេលុយ លក់មាស លក់ពេជ្រ) អោយវេលុយអោយពីរលើកគឺ លើកទីមួយចំនួនប្រាំបួនលានរៀល និងលើកទីពីរចំនួនប្រាំមួយលានរៀល សរុបគឺ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល។ មិនតែប៉ុណ្ណោះចោរ​នោះ​បានផ្ញើសារទៅអ្នកផ្សេងជាច្រើននាក់ទៀត ធ្វើ​អោយមានការភ្ញាក់ផ្អើលដល់ម្ចាស់អាខោនហ្វេស​ប៊ុគ ដែលគាត់ពុំដឹងខ្លួនសោះ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដដែលម្ចាស់អាខោហ្វេសប៊ុគ បានទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប វេលាប្រហែម៉ោង៣រសៀល ដើម្បីសុំដាក់ពាក្យបណ្តឹង តែជាអកុសល្យមន្រ្តីដែល​ប្រចាំការក្នុងការិយាយល័យនេះ បានច្រានចោលមិនទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍នោះទេ ថែមទាំងពោលពាក្យថា ”ករណីបែបនេះវាបានកើតឡើងច្រើនណាស់ ដោះស្រាយមិន​ចេញទេ ហើយបើចាប់ចោរបានក៏យកលុយមិនបានដែរ ព្រោះចោរវាចាយអស់ហើយ បានត្រឹមតែដាក់គុគតែប៉ុណ្ណោះ“។ បន្ទាប់មក​ជនរងគ្រោះជាម្ចាសអាខោនហ្វេសប៊ុគបានត្រឡប់មកផ្ទះវិញ ហើយបារម្ភថា ចោរអាចយកហ្វេសប៊ុគគាត់ទៅឆបោកលុយអ្នកផ្សេងទៀត ដូចនេះ គាត់បានពឹងប្អូនរបស់គាត់ អោយជួយយកអាខោនហ្វេសប៊ុគគាត់​មក​វិញ ហើយជនរងគ្រោះម្ចាស់អាខោនហ្វេសប៊ុគក៏បានបដិសេធជាមួយម្ចាស់លុយផងដែរថា គាត់ពុំបានអោយវេលុយ​អោយទេ ហើយលេខទូរស័ព្ទដែលទទួលលុយក៏មិនមែនជាលេខរបស់គាត់ដែរ តែម្ចាស់លុយនៅតែដាក់បន្ទុកអោយគាត់ចេញសងដដែល។

លុះដលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ព្រឹកមិញនេះ ម្ចាស់អាខោនហ្វេសប៊ុគបានទៅការិយាល័យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យាម្តងទៀត ដើម្បីសុំធ្វើ​សេចក្តីរាយការណ៍ពីករណីខាងលើដដែល តែខាងមន្ត្រីប៉ូលីសនៅការយាល័យនេះ មិនព្រមទទួលយកសេចក្តីរាយការណ៍របសជនរងគ្រោះនោះទេ ហើយឆ្លើយយក​លេសថា “បើអាខោហ្វេសប៊ុគយកមកវិញបានដោយខ្លួនឯងហើយ ខាងប៉ូលីសមិន​ទទួលសេចក្តីរាយការណ៍ទេ ហើយថែមទាំងគម្រាមជនរងគ្រោះថា សងលុយគេទៅ បើមិន​អញ្ចឹងថ្ងៃទី១មិថុនា ម្ចាស់លុយគេប្តឹងទៅតុលាការ អោយចាប់ខ្លួនហើយ”។ បន្ទាប់មកជនរងគ្រោះបានលខទូរស័ព្ទទៅលោក ម៉ៅ ហាក់ ស្នងការរងទទួលបន្ទុកការិយាល័យបច្ចេកវិទ្យាផ្ទាល់ តែលោក ម៉ៅ ហាក់ ក៏បដិសេធមិន​ទទួលសេចក្តីរាយការណ៍ដូចកូនចៅក្រោមឱវាទរបស់គាត់ដែរ។

សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ មានករណីអ្នកលក់ប៉ើតប៉ោងនៅផ្លូវ៦០ម៉ែត្រ ត្រូវបានគេពង្រត់កូនស្រីអាយុជាង១០ឆ្នាំ យកទៅពួកជួលបន្ទប់ក្នុងក្រុងសៀមរាប តែឪពុករកមិនឃើញ ហើយទូរស័ព្ទកូនស្រីគាត់ខលចូល​តែមិន​មាន​អ្នកលើកទទួល ដូច្នេះគាត់ក៏សម្រេចចិត្តទៅការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអោយជួយឆែកមើលទីតាំងកន្លែងកូនគាត់ស្នាក់នៅតាមរយៈលេខ​ទូរស័ព្ទ តែជាអកុសល្យក្រុងមន្ត្រីទាំងនេះ បដិសេធមិន​ព្រមទទួលពាក្យបណ្តឹង និងមិន​ទទួលសេចក្តីរាយការណ៍ ហើយអោយឪពុកជនរងគ្រោះទៅប្តឹ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។ កាលនោះឪពុកជនរងគ្រោះបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា គាត់ចង់ដាច់ខ្យល់​ស្លាប់ បើមិនមែនជាកូនស្រីទេ ជារបស់ទ្រព្យល្មមៗដែលបាត់ គាត់សុខចិត្តក្រវាត់ចោល មិនបាច់ប្តឹងទេ ព្រោះទៅប្តឹងនៅ​ប៉ុស្តិ៍ស្លក្រាមគេមិន​ទទួល រត់ទៅក្រុង ក្រុងអោយទៅខេត្ត រត់ទៅខេត្ត ខេត្តអោយមកក្រុងវិញ រត់ចុះរត់ឡើងៗៗ ចុងក្រោយបានខាងអធិការនគរបាលក្រុងទទួលពាក្យបណ្តឹងជួយរកកូនស្រីគាត់។

ពលរដ្ឋនៅខេត្តសៀមរាប មានការងឿងឆ្ងល់ថា តើការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដែលដឹកនាំដោយលោក ម៉ៅ ហាក់ ស្នងការរង បង្កើតឡើងដើម្បីអ្វី? ព្រោះ​ពេលពលរដ្ឋមានបញ្ហាពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យា រត់ទៅរកជំនួយពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខាងលើនេះ តែបែជាដេញពលរដ្ឋចេញ ហើយប្រើភាសា គម្រោះគម្រើយ ត្រគោះបោះបោក មិនគោរពវិជ្ជាវីវៈក្នុងនាយជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ។

ពលរដ្ឋខេត្តសៀមរាប សូមផ្ញើសារទៅឯកឧត្តម តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មេត្តាត្រួតពិនិត្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផង ថាតើគួរទុកបន្តទៀត ឬរំសាយចោល ជៀស​វាងបំផ្លាញថវិការរដ្ឋឥតប្រយោជន៍ ព្រោះធ្វើការពាក់ព័ន្ធករណីបច្ចេកវិទ្យាអត់បានផង សូម្បីតែរឿងប៉ុនក្រ​ចកដៃដូចករណីខាងលើនេះ?៕ ដោយៈ ផ្លុង រ៉េត រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1814ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1713ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1605ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2258ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2448ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2428ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1661ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10767ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1799ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1744ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7967នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74045នាក់
ខែនេះ    821836នាក់
ឆ្នាំនេះ   3566140នាក់
សរុប   57165036នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:37