គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 05:31 នាទី ចំនួនអានៈ 1404

កាលពីម៉ោង១១និង៣០នាទីយម់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងក្របីមួយក្បាល និង ម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរផ្សាជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមសម្តីរបស់លោក សៀ ឆៃរដ្ឋ ម្ចាស់ម៉ូតូម៉ាកដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខៈ សៀមរាប 1U-3517 សេរីឆ្នាំ២០១៦ បានអោយដឹងថា លោកបានបើកម៉ូតូពីភូមិតាចេក មកភូមិជ្រាវសំដៅទៅផ្ទះ តែភា្លមនោះមានក្របីមួយក្បាលបានរត់យ៉ាងលឿនមក​បុកម៉ូតូរបស់លោក បណ្តាលអោយបែកអាវខ្ទិចអស់ តែមិនបង្កគ្រោះថ្នាក់ដល់រូបលោកនោះទេ។ បន្ទាប់មកលោកបានទៅរាយការណ៍ជូន​ប៉ូលីសដែលប្រចាំការនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ អោយជួយអន្តរាគម ឬចាប់ក្របីទុកសិន ដើម្បីអោយម្ចាស់ទទួលខុសត្រូវលើការខូចខាត់ម៉ូតូ ប៉ុន្តែសត្វ​ក្របីនោះ​អត់មានខ្សែក្រឡុស ទើបមិន​មានអ្នកណាហ៊ានចាប់នោះទេ សូម្បីតែប៉ូលីស​ពីរនាក់ក៏អត់ដឹងថាធ្វើយ៉ាងមេចដែរបានត្រឹមឈរមើលក្របីស៊ីស្មៅ។ ដោយមិន​អស់ចិត្តលោក សៀ​ ឆៃរដ្ឋ បានជិះម៉ូតូទៅហៅបុរស់ម្នាក់ឈ្មោះ ក្រឹម អោយយកខ្សែមកជួយចាប់ក្របី តែពេលបុរស់នោះទៅដល់ ក្របីក្រឡេក​ឃើញមុខបុរស់ឈ្មោះ ក្រឹម ក៏រត់បាត់ទៅ។ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សៀ ឆៃរដ្ឋ ពុំទាន់ស្វែងរកម្ចាស់ក្របីឃើញនៅឡើយទេ។

លោក សៀ ឆៃរដ្ឋ សុំអំពាវនាវដល់លោកមេភូមិ លោកចៅសង្កាត់ជ្រាវ និង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវមេត្តា ជួយស្វែងរកម្ចាស់ក្របី ដើម្បីអោយចេញសងថ្លៃខូចខាត ដែលក្របីបានរត់មកបុកម៉ូតូរបស់លោក ដោយម្ចាស់ក្របីមានការខ្ជីខ្ជា ធ្វេសប្រហែលចំពោះសត្វពាហនៈរបស់ខ្លួន។

ពលរដ្ឋអ្នកស្រែសម្ការនៅសង្កាត់ជ្រាវ​តែងតែរអ៊ូរទាំថា អ្នកចិញ្ចឹមក្របីនៅសង្កាត់ជ្រាវ មួយចំនួន មានការទេ្វសប្រហែស ខ្ជីខ្ជា បណ្តាលអោយក្របីចូលស៊ីផលដំណាំរបស់អ្នកស្រុក ហើយ​ក្របីខ្លះរត់ពេញភូមិ គ្មានខ្សែក្រឡុស បណ្តាលអោយបុកម៉ូតូឡានតាមដងផ្លូវសាធារណៈយ៉ាងដូច្នេះ។

យោងតាម មាត្រា  ៣៣ នៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកជិះ អ្នកដឹក  ឬ អ្នកបរសត្វ មិនត្រូវលែងសត្វ ឱ្យដើររហេតរហូត លើផ្លូវ ។ អំពើ ខ្ជីខ្ជា និង ធ្វេសប្រហែសនេះជាបទល្មើសព្រហ្មទណ្ឌ ។ យោងតាម មាត្រា  ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា បណ្តាល ឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនា  ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី  ១  ឆ្នាំ  ទៅ  ៣  ឆ្នាំ និង ពិន័យជាប្រាក់ពី  ២  លាន  រៀល ទៅ  ៦  លាន រៀល។ ដោយឡែក  សំណង ព្យៈសនកម្ម លើ ជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ជនល្មើស។  មាត្រា  ៧៥០ នៃក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់ អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1574ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2377ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1765ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2021ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1738ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1735ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1606ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2165ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1792ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1739ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9058នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75136នាក់
ខែនេះ    822927នាក់
ឆ្នាំនេះ   3567231នាក់
សរុប   57166127នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:05