លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 08 ឆ្នាំ 2023 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 12186

 

 

ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។

លោក អ៊ុច សោភ័ណ្ឌ ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ស្រុកក្រឡាញ់ និងខេត្តសៀមរាប) ជាដើម បានរៀបរាប់ប្រាក់អ្នកយកព័ត៌មានយើងទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បី​យកប្រាក់មក​ទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជា​កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមាន​​ស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះ​មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគាបទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។ លោក អ៊ុច សោភ័ណ្ឌ បានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខាងនទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះ​លោក​បានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។ ការ​ចចារគ្នាមិនទាន់បានលទ្ធផលផងខាងគយក៏បញ្ជូនរថយន្តរបស់លោក​ទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។  លោក អ៊ុច សោភ័ណ្ឌ បានបន្តទៀតថា តើឱ្យលោកទៅដោះស្រាយនៅអគ្គនាយកដ្ឋានឯណាទី១-លោកជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់ ទី២-គ្មានឯកសារអ្វីនៅក្នុងដៃ ម្យ៉ាងទៀតលោកបានបង់ពន្ធឱ្យជារៀងរាល់ខែហើយហេតុអីបានចាប់រថយន្តលោកទៀត?” លោក អ៊ុច​ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខទូរស័ព្ទពេលទំនាក់ទំនងគ្នាតាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័យតំបន់ប្រាំខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិនមិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។

លោក អ៊ុច សោភ័ណ្ឌ ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ដើមខែរយៈពេលបីខែមកហើយ។

កម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីគយតំបន់៥កូនចៅលោកឈួនសោភា និងលោក ឈួន សោភា បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពយើងរងចាំស្វាគមន៍ជានិច្ចរាល់ការបកស្រាយបំភ្លឺពីភាគីគយចល័តតំបន់៥ខាងលើនេះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1555ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1770ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1641ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2240ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1677ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1858ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1787ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5576នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71654នាក់
ខែនេះ    819445នាក់
ឆ្នាំនេះ   3563749នាក់
សរុប   57162645នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:17