ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2023 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 6116

លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ១៤១រូប ក្នុងនោះមានតំណាង០៣រូប រស់នៅក្នុងភូមិពាមតាអួ បានធ្វើពាក្យស្នើសុំជួយអន្តរាគមន៍ ដាក់ទៅសាលាឃុំកែវពណ៍ ស្នើសុំទៅលោកមេឃុំដកមេភូមិពាមតាអូឈ្មោះ សុខ លឿ ចេញពីតួនាទីក្រោមហេតុផលដូចខាងក្រោម៖

          ១-គាត់ធ្វើការរើសអើងបក្សពួក

          ២-គាត់ធ្វើការបំរើប្រជាពលរដ្ឋក្រីក្រទាយកប្រាក់

          ៣-គាត់ប្រើពាក្យសម្តីអសុរោះជាមួយប្រជាពលរដ្ឋ

          ៤-ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ធ្វើកិច្ចការអ្វីមួយគាត់មិនអើពើម្តងជាពីរដង។

ជាអកុសលលោកមេឃុំកែវពណ៍ឈ្មោះ ទួន សុវណ្ណ មិនព្រមដោះស្រាយតាមសំណើររបស់ពលរដ្ឋហើយឆ្លើយដោះសារថាចាំថ្ងៃនេះចាំថ្ងៃនោះធ្វើអោយពលរដ្ឋអស់សង្ឃឹមទន្ទឹងរងចាំលែងបានទើបពួកគាត់សម្រេចចិត្តរៃលុយគ្នាជួលរថយន្តជិះទៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យកពាក្យស្នើសុំដដែលនោះដាក់ជូនការិយាល័យពលរដ្ឋ តែមន្ត្រីនៅការិយាល័យនៅទីនោះមិនព្រមទទួលទេ អោយយកទៅដាក់ក្នុងប្រអប់សំបុត្រ ឬយកទៅដាក់នៅការិយាល័យពលរដ្ឋនៅឯស្រុកពួកវិញ ទើបពួកគាត់សម្រេចចិត្តយកពាក្យស្នើសុំនោះទៅដាក់នៅការិយាល័យពលរដ្ឋនៅស្រុកពួកនៅថ្ងៃដដែល។

តំណាងពលរដ្ឋ និងពលរដ្ឋនៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកស្នើ​សុំយ៉ាងទទួចទៅលោកមេឃុំកែវពណ៍ និងលោកអភិបាលស្រុកពួក មេត្តដកមេភូមិពាមតាអួឈ្មោះ សុខ លឿ ចេញតំតួនាទី ហើយធ្វើការជ្រើរើសមេភូមិថ្មីដែលមានចិត្តសណ្តោសប្រោសប្រណី ចេះស្រឡាញ់ពលរដ្ឋ ចេះបម្រើសេវាសាធារណៈ មិនរើសអើង មិនប្រើពាក្យសម្តីអសុរោះ និងមិនប្រព្រឹត្តអំពើពុករលួយ ដូចមេភូមិចាស់រូបនេះ។

លោក ស៊ិន ថាន់ថុល អភិបាលគណអភិបាលស្រុកពួក ខេត្តសៀមរាបបានប្រាប់អង្គភាពព័ត៌មានយើងនៅរសៀលថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៣នេះថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីពលរដ្ឋហើយ តែរងចាំភ្ញុំបិណ្ឌធំរួចទើបកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយនៅសាលាស្រុកពូក។

អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកមេភូមិពាមតាអួ និងលោកមេឃុំកែវពណ៍បានទេ ព្រោះលេខទូរស័ព្ទពីរខ្សែដែលតំណាងពលរដ្ឋបានអោយមកអង្គភាពព័ត៌មានយើង ១ខ្សែរបស់មេភូមិខលទៅចូលអ្នកនៅខេត្តបាត់ដំបងហើយគាត់ថាមិនមែនជាមេភូមិទេ ឯ១ខ្សែទៀតថាជាលេខរបស់លោកមេឃុំខលទៅក្រុមហ៊ុនប្រាប់ថា មិនត្រឹមត្រូវទេ។ អង្គភាពសារព័ត៌មានកម្ពុជាសុវណ្ណភូមិ និង ១Post ធីវីអនឡាញ រងចាំទទួលការបកស្រាយបំភ្លឺពីលោកមេភូមិ និងលោកមេឃុំរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រតាមរយៈលេខទូរស័ព្ទៈ 012 70 39 14 និង 097 93 30 300។

សូមបញ្ជាក់បន្ថែមផងដែរថា នៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកនេះ នៅមានរឿងអាស្រូវ និងមានរឿងអាថ៌កំបាំងជាច្រើនទៀតដែលអង្គភាពព័ត៌មានយើងកំពុងស៊ើបអង្កេតហើយនិងយកមកចុះផ្សាយនៅលេខបន្ទាប់ដើម្បីអោយថ្នាក់ដឹកនាំបានដឹងអំពីអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1752ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1683ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1726ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1652ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2294ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1759ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1649ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1564ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1851ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21408នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    60211នាក់
ខែនេះ    808002នាក់
ឆ្នាំនេះ   3552306នាក់
សរុប   57151202នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 19:19