ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 10 ឆ្នាំ 2024 វេលាម៉ោង 10:15 នាទី ចំនួនអានៈ 1894

ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ្លូវច្បាប់ករណីលោកចៅក្រម និងលោកក្រឡាបញ្ជីលាក់បាំងឯកសារភស្តុតាងក្នុងសំណុំរឿង និងសាក្សី។

ស្ត្រីដែលជាដើមបណ្តឹងទី១ឈ្មោះ ទួន ចន្រ្ទា​ អាយុ​៥០​ឆ្នាំ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។ ស្រ្តីទី២ឈ្មោះ អៀង ងីម​ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-​ខេត្ត​សៀមរាប។

ចំណែកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ ដែលត្រូវស្ត្រីទាំងពីរខាងលើប្តឹងមានឈ្មោះ ជឹម សូជាថា ភេទប្រុស ​និងក្រឡាបញ្ជីឈ្មោះ កែវ បុលសម្បត្តិ​ ភេទប្រុស។

យោងតាមពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ លេខៈ798 ម៉ោង8និង50នាទី ចុះថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ​២០២៤ របស់ស្ត្រីពីររូបខាងលើ​បាន​បង្ហាញថា​ សុំប្តឹងឈ្មោះ ជឹម សូជាថា ភេទប្រុស​ជាចៅក្រមស៊ើបសួរនៅសាលា​ដំបូងខេត្តព្រះវិហារ និងសុំប្តឹងឈ្មោះ កែវ បុលសម្បត្តិ​ ភេទ​ប្រុស​ ជាក្រឡាបញ្ជីនៅសាលាដំបូងខេត្តព្រះវិហារ។ ពាក់ពន្ធ័ករណីមិនកោះហៅសាក្សី និងបានដកពាក្យបញ្ចូលសាក្សីរបស់នាងខ្ញុំចេញពីសំណុំរឿង​ ដើម្បីលាក់បាំងសាក្សីរបស់នាងខ្ញុំក្នុងការស្វែងរកយុត្តិធម៍។ យោងតាមសំណុំ​រឿងព្រហ្មទណ្ឌលេខៈ៤៦៣ ចុះថ្ងៃទី១៨ ខែតុលាឆ្នាំ ២០​២៣​ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ​។

លិខិត​បញ្ជាក់ថា​ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ នាងខ្ញុំបានដាក់ពាក្យបញ្ចូលសាក្សីដែលមានវាយត្រាលេខចូល៥៤៥ រដ្ឋបាលសាលាដំបូងត្រឹមត្រូវ ក្នុងកម្មវត្ថុបញ្ចូលសាក្សីចំនួន០៥រូប​ដើម្បីអោយចៅក្រមស៊ើបសួរកោះហៅមកសាកសួរជាប្រយោជន៍ដល់នាង​ខ្ញុំស្វែងរកយុត្តិធម៍ និងភាពត្រឹមត្រូវក្នុងសំណុំរឿងព្រហ្ម​ទណ្ឌលេខៈ៤៦៣របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ ផ្ទុយទៅវិញសំណុំរឿងលេខៈ៤៦៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ របស់អយ្យការសាលាដំបូងខេត្តព្រះវិហារ​ លោកក្រឡាបញ្ជី កែវ បុលសម្បត្តិ និងចៅក្រម ជឹម សុជាថា មិនបានកោះហៅសាក្សីរបស់នាងខ្ញុំទៅសាកសួរនោះទេ ថែមទាំងដកលិខិតសុំបញ្ចូលសាក្សីរបស់នាងខ្ញុំចេញ​ ហើយបញ្ជូនរឿងទៅចៅក្រមជំនុំ​ជម្រះតែម្តង ក្នុងចេតនាអោយចៅក្រមជំនុំជម្រះភាន់​ច្រឡំ។

ក្រៅពីខ្លឹមសារក្នុងពាក្យបណ្តឹង លោកស្រី ទួន​ ចន្ទ្រា​ ក៍បានអោយដឹងតាមប្រពន្ធ័តេឡេក្រាមថា រឿងរ៉ាវបានកើតឡើងលើដីជម្លោះក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់​ ស្រុកគូលែន​ ក្នុងខេត្តព្រះវិហារ ហើយរូបគាត់​(ទួនចន្រ្ទា)​បានរកសាក្សីពីទីតាំងកើតហេតុដាក់ជូនតុលាការសម្រាប់ផ្តល់ព័ត៍មានពិត ប៉ុន្តែលោកចៅក្រមនិងក្រឡាបញ្ជីខាងលើ មិនកោះហៅសាក្សីទាំងនោះទៅសាកសួរទេ​ បែជាទៅហៅសាក្សីដែលនៅភូមិនិងឃុំផ្សេងសួរនាំទៅវិញ។ទង្វើរបស់មន្ត្រីតុលាការ​ ខេត្តព្រះវិហារទាំងពីរូបខាងលើ គឺត្រូវបានគេសង្ស័យថាមានគំនិតទុច្ចរិតនិងមានចេតនាលាក់បាំងព័ត៍មានដើម្បីអោយតុលាការដាក់ទោសកំហុសមកលើរូបគាត់(ទួន​ចន្រ្ទា) ។  

លោកស្រីទួន​ចន្រ្ទា​ បញ្ជាក់ថាក្រោយពេលផ្សព្វផ្សាយព័ត៍មាននេះហើយ ប្រសិនបើភាពយុត្តិធម៍នៅតែមិនមានចំពោះលោកស្រីទេនោះ លោកស្រីនឹងមិនថយ​ក្រោយឡើយ គឺបន្តប្តឹងទៅអង្គភាពប្រឆាំងអំពើពុក​រលួយ(ACU)​រហូតទទួលបាន​ភាពយុត្តិធម៍។ ប៉ុន្តែលោកស្រីរំពឹងថា ក្រសួងយុត្តិធម៍ នឹងមិនលើកលែងចំពោះមន្ត្រីប្រព្រឹត្តអំពើខុសច្បាប់នោះឡើយ។

សូម​បញ្ជាក់​ជូន​ថា​ ដើមចមដែលនាំអោយមានហេតុការណ៍ប្តឹងផ្តល់នេះកើតឡើង គឺផ្តើមចេញពីទំនាស់ដីធ្លីរវាងពលរដ្ឋ១ក្រុម និងស្ត្រីរងគ្រោះពីររូបជាដើមបណ្តឹងខាងលើ ដែលដីនោះមានទីតាំង​នៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់​ ស្រុកគូលេន ខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់លោកស្រីទួនចន្រ្ទា ដីខាងលើនេះរូបគាត់បានកាន់កាប់តាំងពីឆ្នាំ២០០៨មានឯកសារត្រឹមត្រូវ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០១៧មានជន​ខិលខូច១ក្រុមលួចធ្វើលិខិតកាន់កាប់(ក្លែង)​ជាន់លើប្លង់របស់គាត់​ ដែលជាលក្ខណ:ឃុបឃិតគ្នាជាប្រពន្ធ័​នៅឆ្នាំ២០១៩ ពេលជម្ងឺកូវិដ19 រាតត្បាត​ ក្រុមជនខាងលើបានលួចសាងសង់ខ្ទមនៅលើដីរបស់គាត់។ ទួនចន្រ្ទាបញ្ជាក់ថា ខ្ញុំជាម្ចាស់ដីដាក់សាក្សីគេមិនហៅទៅសាកសួរ​ បែជាហៅសាក្សីភាគីរំលោភកាន់​កាប់ដីទៅសាកសួរទៅវិញ នេះហើយហេតុផលដែលនាំអោយមានការប្តឹងផ្តល់ បែបនេះ។

អង្គភាពសារព័ត៌មានយើងពុំទាន់អាចសុំការពន្យល់ពីលោកចៅក្រម ជឹម សូជាថា និងលោកក្រឡាបញ្ជីឈ្មោះ កែវ បុលសម្បត្តិ​ បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។ អង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ៕ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1563ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1818ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1543ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2360ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1554ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1760ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2275ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1771ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1643ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1872ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23539នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    62342នាក់
ខែនេះ    810133នាក់
ឆ្នាំនេះ   3554437នាក់
សរុប   57153333នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00