វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជររដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនៅមូលដ្ឋានស្រុកសូទ្រនិគម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 1336

វេទិកាថ្នាក់ជាតិមួយបានប្រព្រឹធ្វើឡើងនៅវត្តខ្ចាស់ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគមខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ក្រោមអធិបតីភាពឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដីមន្ត្រីរាជការជាច្រើនស្ថាប័ណផ្សេងទៀត។

ឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានបើកកម្មវិធី និងថ្លែងសំណេះសំណាលសាកសួរពីទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូនដែលបានចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះ និងបើកចំហរអោយប្រជាពលរដ្ឋសំដែងពីទុក្ខកង្វល់របស់ខ្លួន។

ក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះគេសង្តេតឃើញថា មានប្រជាពលរដ្ឋ៣ភូមិបានចូលរួមសាកសួរទៅវាគ្មិនពាក់ព័ន្ធបញ្ហាមួយចំនួនដូចជា មិនមានអគ្គីសនីប្រើ សំរាមចាក់លុបត្រពាំង ត្រពាំងទឹកខះរីងស្ងួតគ្មានទឹកប្រើប្រាស ម្ចាស់ផ្សាដំដែលអោយប្រជាពលរដ្ឋយកផ្លូវសាធារណៈដាក់លក់បន្ថែ ដោយចេះតែយកផាស៊ី តែមិនចេះរៀបចំសណ្តាប់ធ្នាប់ និងបញ្ហាមួយចំនួនទៀត។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានបកស្រាយថា បញ្ហាពលរដ្ឋយកផ្លូវខាងកើតផ្សាដំដែកដាក់លក់បន្ថែព្រោះតែចំនួនប្រជាពលរដ្ឋមានការកើនឡើង ឯផ្សាវាតូច មិនមានកន្លែងអោយលក់នៅខាងក្នុងផ្សា។

រីឯខាងតំណាងអគ្គីសនីខេត្តបានបកស្រាយថា ទី១អគ្គីសនីកំពុងតែតភ្ជាប់បណ្តាញអគ្គីសនីនៅតំបន់ផ្សេង ទី២ខាងអគ្គីសនីកំពុងតែខ្វះខ្សែសំរាប់តបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើប្រាស តែទោះជាយ៉ាងណាក៏ដោយក៏ខាងអគ្គីសនីនិងខិតខំព្យាយាមតបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើអោយបាន។ ចំណែករឿងពលរដ្ឋរាយការណ៍ថា មានគេយកសំរាមទៅចាក់ចូលក្នុងស្រះទឹកដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាសនោះ លោក ម៉ក់ ប្រុសអភិបាលស្រុកសូទ្រនិគមថា មិនបានដឹងទេ ចាំលោកចុះទៅមើលដោយខ្លួនឯងផ្ទាល់។

ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមបានរិះគន់ថា ខាងអគ្គីសនីហាក់អាក់សមត្ថភាពក្នុងការតភ្ជាប់បណ្តាញអគ្គីសនីជូនពួកគាត់ប្រើប្រាស ដោយគ្រាន់តែបោះបង្គោលភ្លើងចោល តែមិនឃើញមានភ្លើងប្រើ រងចាំង១ថ្ងៃហើយ១ថ្ងៃទៀត យូរជាងទៅសុំភ្លើងយក្សទៅទៀត។ ពលរដ្ឋសំនូមពរទៅអាជ្ញាធរដែនដី មេត្តាជួយស្តារស្រះទឹកអោយពួកគាត់មានទឹកប្រើប្រាសផង ហើយខាងអគ្គីសនីមេត្តាជួយតបណ្តាញអគ្គីសនីអោយបានឆាប់រហ័សបន្តិចព្រោះពួកគាត់រងចាំប្រើភ្លើងអគ្គីសនីអស់រយៈពេលយូរខែឆ្នាំណាស់មកហើយ៕ដោយ៖ ឈួរ វ៉ាន់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1658ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2412ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1453ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1592ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1435ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1389ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1337ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2154ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1791ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2133ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1496នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71087នាក់
ខែនេះ    178165នាក់
ឆ្នាំនេះ   2636068នាក់
សរុប   51995994នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:03