ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1700

ទីតាំង​ផ្ទះ​លោក ដាប ឈួន ជា​កន្លែង​ត្រូវប៉ាន់​បំផុត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ ប្រាសាទអង្គរវត្ត​ទល់មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  ឡឺ​ម៉េ​រ៉េ​ឌា​ន ដែល​ទីតាំង​នោះ​មានតម្លៃ​១​ម៉ែត្រការ៉េ មិនតិចជាង​៣​ពាន់​ដុល្លារ​អាមេរិក​នោះទេ  ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ហើយ​គេ​ដឹងថា  ឈ្មួញ​បាន​ចែចូវ​ទិញ​ទីតាំង​នេះ អំឡុងពេល​លោក អឹ​​ម សិទ្ធី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មាន​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​សៀមរាប​។ លិខិតស្នាម​នៃ​ការលក់ដូរ​ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង​ផ្ទះ​លោក ដាប ឈួន  នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ក្រសួង​អប់រំ​បាន​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ  G&R ក្នុងតម្លៃ​ប្រហែល​៦០​ឬ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​ថោក​ជាង​តម្លៃ​ជាក់ស្តែង ហើយ​ក្រោយមក​ក្រុមហ៊ុន G&R បាន​យក​ទីតាំង​នេះ​ទៅ​អភិវឌ្ឍន៍​វិនិយោគ​ក្នុងតម្លៃ​មិនតិចជាង​៧​លាន​ ដុល្លារ​អាមេរិក​នោះទេ​។​

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប ជាពិសេស​មន្ត្រី​ដែល​ស្រឡាញ់​ទ្រព្យសម្បត្តិ​ជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល ​បាន​ឃុបឃិត​គ្នា​លក់​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ហៅ​ឈួន​ម្ជុល​ពេជ្រ ជា​ស្តេចត្រាញ់​ដ៏​មានអំណាច​ប្រចាំខេត្ត​សៀមរាប ក្នុងតម្លៃ​រាប់សែន​ដុល្លារ តាមរបៀប​ពុករលួយ​ហើយ​គេ​មិនដឹងថា លុយ​ដែល​បានមកពី​ការលក់​ផ្ទះ​លោក ដាប ឈួន ដែល​ក្រោយមក​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា ត្រូវបាន​បង់​ចូលក្នុង​ខ្ទង់​ថវិកាជាតិ​ណាមួយ​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​នេះ​ ឡើងវិញ​ផង ដើម្បី​នាំ​មន្ត្រី​ខិលខូច​ពុករលួយ​ដែល​ឃុបឃិត​គ្នា​លក់​ទ្រព្យសម្បត្តិ​ រដ្ឋ​មិន​ប្រក្រតី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​និង​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យ​សើរើ​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​យក​ទីតាំង​សាធារណៈ​របស់​រដ្ឋ​ដ៏​មានតម្លៃ​មួយ​នេះ​មកប្រើប្រាស់​ជា​ សម្បត្តិ​សាធារណៈ​ឡើងវិញ​ព្រោះ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ធ្វើឡើង​តាមបែប​មិន​ប្រក្រតី ហើយ​គេ​ដឹងថា លោក អឹ​​ម សិទ្ធី ដែល​កាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ បានធ្វើ​របាយការណ៍​ភូតភរ​លោក ហ៊ុន សែន ថា​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ចាស់​ទ្រុឌទ្រោម​ត្រូវ​ដោះដូរ​រក​ទីតាំង​ថ្មី​ហើយ​លោក ហ៊ុន សែន ក៏បាន​ចំណារ​ឯកភាព​តាម​សំណើ​របស់លោក អឹ​ុ​ម សិទ្ធី តែម្តង​។​

ក្រោយមក​គេ​បានឃើញ​លិខិត​មួយច្បាប់​របស់លោក អឹ​ម សិទ្ធី ផ្ញើជូន​លោក ស៊ូ ភិរិន្ទ ដែល​កាលណោះ​ជា​អភិបាល​ខេត្តសៀមរាប សុំ​ឲ្យ​បញ្ចូល​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​យុវជន ទៅក្នុង​សំណង់​អគារ​នៃ​បុរី​រដ្ឋបាល​ខេត្តសៀមរាប គឺ​មានន័យថា​ផ្ទះ​លោក ដាប ឈួន ត្រូវបាន​លក់​ឲ្យ​ឈ្មួញ​តាមរបៀប​មិន​ប្រក្រតី ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនបាន​រក​ទីតាំង​ថ្មី​ណាមួយ​ធ្វើជា​ការិយាល័យ​សម្រាប់​ម​ជ្ឈ​មណ្ឌល​វប្បធម៌ ​យុវជន​នោះទេ គឺ​គេ​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ឆៅៗ​ដោយ​គ្រាន់តែ​ស្នើសុំ​ទីតាំង​តូច​មួយ​ក្នុង​បុរី​រដ្ឋបាល​ ខេត្តសៀមរាប សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ងារ​តែប៉ុណ្ណោះ​។

រហូតមកដល់​ពេលនេះ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឆន្ទៈ​បើក​ការស៊ើបអង្កេត​ ស្រាវជ្រាវ​ឡើងវិញ​ពី​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ពុករលួយ​មិនទាន់​យឺត​ពេល​នោះទេ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប បាន​ត្រៀមខ្លួន​ធ្វើជា​សាក្សី​ហ៊ាន​ចេញមុខ​បំភ្លឺ​រឿង​ពិត​ពាក់ព័ន្ធ​នឹង​ អំពើពុករលួយ​នៃ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ដែលជា​សំណង់​រឹងមាំ​អាច​បម្រើ​ការងារ​បាន មិនមែនជា​អគារ​ចាស់​ទ្រុឌទ្រោម​ស្អី​នោះទេ​។ មិនមាន​អ្វី​ចម្លែក​ទាល់តែសោះ សម្រាប់​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង ​វិនាស​ហិនហោច ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1747ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1608ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1755ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1962ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1794ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2550ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1735ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2296ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2339ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10153នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76231នាក់
ខែនេះ    824022នាក់
ឆ្នាំនេះ   3568326នាក់
សរុប   57167222នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:32