លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:58 នាទី ចំនួនអានៈ 1682

មាន​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កស៊ីធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​អួត​ ល្បី​ពេញ​ខេត្តមណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉​ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញកណ្តាល ជាច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យកទៅលក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​

ប​ច្ចុ​ប្បន្ន​នេះ ក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាច និង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើន កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​រុក​រក​​រ៉ែ​​មាស និង​​លោ​ហ​ធាតុ ដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរីគេ ​មិនដែល​ឃើញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យកមក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការ​នាំចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មានការ​ឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជាម​ន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿថា​ឈ្មោះ ម៉ា​យ ម៉ៅ និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួលបាន​ប្រយោជន៍ ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើ​អ្វីៗ​បាន​តាមតែ អំពើ​ចិត្ត​របស់ខ្លួន​។​

​រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មានអំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មកហើយ ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ កើតឡើង​ដោយសារតែ ការឃុបឃិត ពី​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តមណ្ឌលគិរី​ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1570ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2657ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1851ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1725ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2511ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1578ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1743ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1752ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1565ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7829នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73907នាក់
ខែនេះ    821698នាក់
ឆ្នាំនេះ   3566002នាក់
សរុប   57164898នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:18