បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 1613

គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​សម្គាល់។

ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​គោ​យន្ត​កែ​ច្នៃដឹក​ឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប និង​លោក កើត​-វណ្ណារ៉េត ព្រះ​រាជអាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប នៅ​ចំ​ណុច​ភូមិ​ព្រៃខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

តាម​ប្រ​ភព​ច្បាស់​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ម្ចាស​គោយន្ត​ដឹក​ឈើ​ខាង​លើ​មាន​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ជាង​៣០​ឆ្នាំ មាន​អាស័យ​ដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាង​លើ។ ពល​រដ្ឋ​បន្តថា លោក​ចិត្រ​ដឹក​ឈើ​ពី​ចំ​ណុច​ភូមិ​អូរកូនតឹង ឃុំស្រែណូយ យក​ទៅ​លក់​ចែក​ចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រី​ស្នំ ស្រុក​ពួក ខេត្ត​សៀម​រាប។ ពល​រដ្ឋ​បន្ត​ទៀត​ថា លោក​ចិត្រ​ដឹក​ឈើ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃដោយ​មិន​មាន​សមត្ថ​កិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យ​ថា ប្រ​ហែល​ជាមាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​រក​ស៊ី​ និង​សមត្ថ​កិច្ចពាក់​ព័ន្ទ។

ប្រ​ភព​ពី​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​ឃុំ​ស្រែណូយ​បាន​បង្ហើប​ដែរថា លោក​ចិត្រ មិន​ត្រឹម​តែ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​នោះ​ទេ ថែម​ទាំងយក​រថ​យន្ត​ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ​ ខេមរភូមិន្ទ 2-9740 បើ​ក​កាង​ និង​រត​ការ​ឈើ​តាម​ដង​ផ្លូវ ដែល​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កង​ទ័ព។ ពួក​គាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា យក​រថ​យន្ត​កង​ទ័ព​ទៅ​រត​ការ​ឈើ​បែប​នេះធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃ​ថ្លូរ​របស់​អង្គភាព​កង​ទ័ព​ដែល​ជា​អង្គភាព​ធ្លាប់​តែមាន​គេរឈ្មោះ​ស្អាត​ស្អំ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​ការណ៍​​បាន​លួច​បង្ហើប​ថា លោក​ចិត្រ​ កំពុង​រត​រក​ធ្វើ​ឯក​សារ​ពី​អាជ្ញាធរ​ បញ្ជាក់ថា ឈើ​របស់​គាត់​ជា​ឈើ​ទិញ​ទុក​ធ្វើ​ផ្ទះ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រែ​ណូយចាប់​យក​ឈើ​ និង​គោយន្ត​កែ​ច្នៃទៅ​ដាក់​ទុក​ជា​វត្ថុតាង​នៅ​ឯសង្កាត់នៅ​ព្រឹក​នេះ។

ពល​រដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ និង​តុលាការ​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ ព្រោះ​កន្លង​មក​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​រូប​នេះ (លោកចិត្រ) អួត​ក្អេង​ក្អាង​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេនៅ​ទឹក​ដី​ខេត្ត​សៀម​រាបនេះ។

នៅ​រសៀល​ថ្ងៃដដែលនេះលោក លី-សុផា នាយរង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្តីទីឃុំស្រែ​ណូយ​បាន​អោយ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ខាង​លើ​ខាង​រដ្ឋ​ព្រៃ​ឈើ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ ឯគោ​យន្ត​កែ​ច្នៃ​ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជួន​ ម្ចាស​សុំ​បង់​ពិន័យ​អន្តរ​កាល​នៅ​ឯ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស​ ឬ​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។

លោក​ ចិត្រ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ខាង​លើ​​បានឆ្លើយ​ដោះ​សារ​​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា លោក​ដឹក​ឈើ​តែ​១ម៉ែត្រគូប យក​មក​ធ្វើ​ផ្ទះ​សោះ​អ្នក​កាសែត​ទៅ​ថត​រូប​ហៅ​មេព្រៃ​អោយ​ទៅ​ចាប់អស់រលីង។ លោក​ចិត្រ​បន្ត​ថា លោក​ឈប់​ដឹក​ទៀត​ហើយ បើ​ឃើញ​ដឹក​ទៀត​សូម​អោយ​សមត្ថ​កិច្ច​ចាប់ចុះ។​

អ្នក​យក​ព័ត៌​មាន​បីនាក់​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ឈើនៅ​លើ​រថ​យន្ត​ខាង​លើ​គឺ​នៅ​សល់​តែ​ពាក់​កណ្តាល​ទេ ឯពាក់​កណ្តាល​ទៀតត្រូវ​បាន​លោក​ចិត្រ​ប្រើ​កម្មករ​ អោយ​ទំលាក់ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់មុន​មេ​ព្រៃ​ទៅ​ដល់។ ពួក​គាត់​បន្ថែម​ថា លោក​ចិត្រ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែយូរ​ហើយ មិន​មែន​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នោះ​ទេ ហើយ​ឈើ​ដែល​មេ​ព្រៃ​ចាប់​ខាង​លើ​នេះ​ បើ​សរុប​ទាំង​នៅ​លើ​គោយន្ត​ និង​ឈើ​ដែល​បាន​ទំលាក់​ចុះ​មុន​មេព្រៃ​ទៅ​ដល់​នោះ​វា​មាន​ចំ​នួន​ប្រហែល​១០​ម៉ែត្រ​គូប មិន​មែន​១ម៉ែត្រ​គូប​ទេ(​សូម​មើល​រូប​ភាព)​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1657ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1596ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1789ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1849ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1667ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1666ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1565ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1721ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7815នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73893នាក់
ខែនេះ    821684នាក់
ឆ្នាំនេះ   3565988នាក់
សរុប   57164884នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:17