មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:39 នាទី ចំនួនអានៈ 1538

សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​​ស្វាយ​លើ​យក​មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ទាំង​នោះទាំង​ទឹក​មុខ​ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។

ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗនាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ បាន​បញ្ជា​អោយ​លោក​ សំរិទ្ធសុខុន ព្រះ​រាជា​អាជ្ញារង​តំ​ណាង​អយ្យ​ការ សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តសៀម​រាប ​ចុះ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​លេខ​២ខុស​​ច្បាប់​​៣​គ្រឿង ហើយបាន​​បញ្ជូន​វត្ថុតាង(ឈើ) និង​​មធ្យោ​បាយ​ដឹក​ជញ្ជូន​(រថយន្ត៣គ្រឿង) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើបន្ទាយ​ស្រី​ ក្នុង​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​របស់​​លោក​ លឹង្គ-សុខា មន្រ្តី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀម​រាប បាន​អោយ​ដឹក​ថា រថ​យន្ត​ខាង​លើ​ដឹក​ឈើ​​ប្រ​ភេទលេខ​២ តាមច្បាប់​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ចំ​ណែក​ឯរថ​យន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ម្ចាស​អាច​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ ដោយ​បង់​ពិន័យ​អន្តរ​កាល​យក​រថ​យន្ត​ទៅ​វិញ​តាម​ផ្លូវ​ច្បាប់។

ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹក​ថា រថ​យន្ត​ដឹក​ឈើ​ដែល​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ចាប់​ខាង​លើគឺ​ជា​របស់​ ចែ​ផល្លី អាយុ​ប្រ​ហែល​ជាង​៥០​ឆ្នាំ គាត់​ដើរ​ប្រ​មូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះកែរ្តិ៍ ស្រុក​ស្វាយ​លើ ដឹក​ជា​រៀង​រាល់​យប់​ចូល​ក្រុង​សៀម​រាប ដោយ​មិន​មាន​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ប្រភព​បន្តថា ចែ​ផល្លី​ ដើរ​អួត​ក្អេង​ក្អាងថា គាត់​បាន​បង់​លុយ​អោយ​មេ​ព្រៃ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវ ជា​ពិសេស​លោក​ យ៉ាន់-ស៊ី​វ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​តែ​ម្តង ​ទើប​គាត់​អាច​រក​ស៊ីបាន​ ហើយ​ម្យ៉ាង​ទៀត​គាត់​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​រថ​យន្ត​របស់​គាត់ទេ ព្រោះ​គាត់​ក៏មាន​សាច់​ញាតិ​ធ្វើ​ការ​ធំ​ដែរ។ ប្រ​ភព​បន្ថែម​ថា ចែផល្លី ដឹក​ឈើ​​តាំង​ពី​រថ​យន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ​ មាន​រថ​យន្ត​៣​គ្រឿង​ មាន​ជីវភាព​ធូធា មាន​សាច់​ឈាម​ធាត់​ឡើង​ត្រលុក​ទ្រលុន មានលុយ​រាប់ម៉ឺនដុល្លារ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាងលើ​ ចែ​ផល្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ដដែល​នេះថា រថ​យន្ត​ខាង​លើ​មិន​មែន​ជា​រថ​យន្ត​របស់​គាត់​ទេ ព្រោះ​យប់​មិញ​គាត់​មិន​បានជិះ​​​រថ​យន្តដឹក​ឈើ​នោះ​ទេ​។ ចែផល្លី បន្តថា គាត់​ពុំ​បាន​បង់​លុយ​អោយ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​ដង​ផ្លូវ​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ​​ទេ តែ​បើ​ជួប​មេព្រៃ ឬ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​គាត់​គ្រាន់​តែ​ជូនលុយ​ថ្លែ ​បាយ ​គុយ​ទាវ កាហ្វេ ឬ​ថ្លៃសាំង​អោយ​មន្រ្តី​ជំ​នាញ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

អ្នក​យក​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ាន-ស៊ីវ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​បាន​រិះ​គន់​ធ្ងន់​ៗថា មូល​ហេតុ​ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​មិន​ចេះ​រាង​ចាល​ មិន​ចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូរលុង ដោយ​អោយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ​ អាច​បង់​លុយ​ផាក​ពិន័យ​យក​រថ​យន្តដឹក​ឈើ​ដែល​ចាប់​បាន​ទៅ​វិញ​ ដោយ​គ្រាន់​តែ​ផាក​ពិន័យ ដូច្នេះ​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ​ច្បាស់​ជា​ ទៅ​​ដឹក​ឈើ​ស្រង់​ដើម​ឡើង​វិញជា​មិន​ខាន​។ ពល​រដ្ឋ​បន្តរិះ​គន់ថា បើ​ចាប់​ហើយ​ កុំ​អោយ​យក​រថ​យន្ត​ ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នក​រក​ស៊ី​អស់​លុយ​ទិញ​រថ​យន្ត​ ពួកគេ​និង​ឈប់​រក​ស៊ី​ដោយ​ខ្លូន​ឯង​បាត់​ទៅ​ហើយ។ យី​!ច្បាប់ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាង​នេះ ធ្វើ​ការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1766ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1675ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2303ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6358ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1845ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1759ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1855ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1574ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន296ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1604ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5701នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71779នាក់
ខែនេះ    819570នាក់
ឆ្នាំនេះ   3563874នាក់
សរុប   57162770នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:32