បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចាំចាប់

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1760

ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​ គេចពន្ធ និង​ប្រេងម៉ាស៊ីន ប្រេង​ហ្រ្វាំង​​ ទាំងនេះគឺឈ្មួញនាំចូល​ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំនុចដែលគ្រប់គ្រងរបស់លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋករប៉ោយប៉ែត។

ការនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទមិនថាតែប្រេងម៉ាស៊ីន ប្រេងហ្រ្វាំងនោះទេ ម៉ូតូ គ្រឿងឡាន​ ម៉ាស៊ីនភ្លើង ក៏ត្រូវបានឈ្មួញនាំចូលបានម៉ាសេរីដែរ ពុំមានការទប់ស្កាត់ និងចាប់បង់ពន្ធឡើយក្រៅពីទំនិញរថ​យន្ត​ធំៗ ដែលគេបង់ពន្ធ ប្រភេទំនិញខាងលើគឺជាប្រភេទចំណូលក្រោមតុរបស់លោកគយ ឈួន ហៃ។

បច្ចុប្បន្នឈ្មួញ ដែលមានឥទ្ធិពលខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយ​ប៉ែត បាន​ម៉ាសេរី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថាលោក ជា ទី ឈ្មួញម្នាក់នេះនាំចូលទំនិញចាប់ហ៊ួយ មេសាប៊ូ ចានស្នោ ដឹក​តាម​រទេះ​ ជួលកម្មករអូសពីផ្សារថៃមកកម្ពុជាបានបង្កប់ទឹកដោះគោ ស្ករស គ្រឿងឡាន និងម៉ាស៊ីនភ្លើង។ ឈ្មួញ​ឈ្មោះ​ ចែ​ស្រី នាំចូលសារ៉ុងមួយថ្ងៃរាប់ពាន់ និងក្រណាត់រាប់រយដុំ ឈ្មួញឈ្មោះ យាយ ហយ នាំចូលប្រភេទ​ទំ​និញ​ចាប់​ហ៊ួយ និងភេសជ្ជៈ ឈ្មួញឈ្មោះ យាយ ម៉ាប់ នាំចូលទំនិញចាប់ហ៊ួយ ដោយឈ្មួញទាំង នេះនាំចូលទំ​និញ​រាប់​សិប​រទេះក៏មន្ត្រីគយចំនុចប្រាសាទកំពូលបីច្រកអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងដោយលោក យិន ផល្លី មិន​ស្ទាក់​ចាប់​ឆែក​ឆេរដែរ គ្រាន់តែមានក្រដាស់មួយសន្លឹកដែលមានឈ្មោះឈ្មួញ និងលេខទូរស័ព្ទ ជាការស្រេច ពេល​ល្ងាច​ទើប​ឈ្មួញ និងគយជួបគ្នាគិតគូលុយកាក់តាមចំនួនក្រដាស់ ប៉ុន០៣ថ្នាប់ដៃ ដែលពុំមែន ជាឯកសារផ្លូវការចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុឡើយ ជាក្រដាស់សរ មួយសន្លឹកដែលធ្វើឡើង ដោយឈ្មួញ និង គយ ដើម្បីឃុបឃិត គ្នា​នាំ​ចូល​ទំ​និញ​គេច​ពន្ធ តែប៉ុណ្ណោះ។

ប្រភពពីមន្ត្រី ក្នុងស្នាក់ការ គយ និងរដ្ឋករប៉ោយប៉ែត បានបង្ហើបអោយអ្នក​យក​ព័ត៌មាន​យើង​ដឹងថា រាល់ ថ្ងៃនេះលោក ឈួន ហៃ បានចាត់តាំង​មន្ត្រីគយបីនាក់អោយដើរធ្វើសេដ្ឋកិច្ច និងប្រមូលលុយក្រោមតុ ពីឈ្មួញ នាំទំនិញ គេចពន្ធ។ ហើយមន្ត្រីទាំង នោះ​រួម​មាន ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ , លី ប៊ុនស៊ុង និង យិន ផល្លី ។ មន្ត្រីគយទាំង០៣នាក់នេះគឺជាមនុស្សយ៉ាងសំខាន់​របស់​លោក ឈួន ហៃ ហើយមន្ត្រីគយដែល លិចធ្លោ ជាងគេខាង ជម្រិតទាប្រាក់ ពីពួកឈ្មួញដឹកទំនិញ តាមផ្លូវជាតិ​លេខ​៥ ក្នុងក្រុងប៉ោយប៉ែតគឺ ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ។

ប្រភពពីក្រុមកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញបានរអ៊ូរទំថា មួយរយៈពេលនេះខណៈប្រទេសថៃមាន​វិប្បត្តិនយោបាយ ពួកគាត់ពុំសូវមានទំនិញដឹកទេ។ អ្វីដែលពួកគាត់ហួសចិត្តនោះគឺពួកលោកគយនៅចំនុចប្រា​សាទ​កំពូល៣​ គ្រប់គ្រងដោយ យិន ផល្លី កូនចៅលោក ឈួន​ ហៃ បានគាបសង្កត់ទាប្រាក់ពីពួកគាត់​ហួស​ពី​សមត្ថ​ភាព ព្រោះមួយរទេះពួកគាត់ស៊ីឈ្នួល ដឹកទំនិញពីផ្សាររោងគ្លឿមកកម្ពុជា បានត្រឹមតែមួយរទេះ៣០០បាត​ប៉ុណ្ណោះ​ ស្រាប់តែមកដល់ចំនុចខាងលើ ត្រូវគយតម្រូវអោយបង់ រហូត៥០០បាត តើគាត់បានអ្វីទិញបាយ អោយ ប្រពន្ធកូនហូប?សូមរដ្ឋាភិបាលមើលចំនុចនេះផង។ បើអោយតែបែបនេះអ្នកក្រ ប្រាកដជាដាច់បាយស្លាប់ អស់ ហើយ។ កម្មករស៊ីឈ្នួលអូសរទេះទាំងនោះបានចាត់ទុកថាសកម្មភាពគយនៅចំនុចប្រាសាទកំពូលបីថាជាចោរប្លន់ស្រប​ច្បាប់។

គេនៅចាំបានថា កន្លងទៅថ្មីៗនេះ កាលពីដើមឆ្នាំ២០១៤ អស់លោកមន្ត្រីគយចល័ត ស្នាក់ការគយរដ្ឋាករ​ប៉ោយប៉ែត ប្រចាំផ្លូវ៥០ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតធ្លាប់ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះពីចាប់រថយន្ត​តាក់ស៊ីដឹកម្ទេសក្រៀម និងស្រោមជើង ចំនួន៣ថង់ធំយកទៅជម្រិតទារប្រាក់ចំនួន៥០០ដុល្លា ក្រោយមកត្រូវ​ក្រុម​អ្នកតាក់ស៊ី លើកគ្នា មកតវ៉ាយករថយន្ត បិតផ្លូវស្ទះអស់រយះពេល២ម៉ោង រថយន្តរាប់រយគ្រឿងមិនអាចធ្វើ​ចរាចរណ៍​បាន​ ផ្អើលដល់ ថ្នាក់លើ និង អាជ្ញាធរខេត្ត ទើបគយចល័តផ្លូវ៥០ ក្រោមការគ្រប់គ្រង របស់លោក ម៊ុយ បញ្ញារឹទ្ធ ព្រមដោះលែង រថយន្តដឹកម្ទេសក្រៀមនោះឲ្យទៅវិញ។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅលោក ឈូន សុទ្ធាវណ្ណរី ប្រធានគយចល័ត​ក្រសួង​ និងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល កម្លាំង អ.ហ ចុះបង្ក្រាបទីតាំងមួយកន្លែងរបស់ឈ្មោះ យុន កែវ ជាប្តី និងឈ្មោះ ជា សុគន្ធា ជាប្រពន្ធនៅភូមិប្រជា​ធម្ម​លិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូម ជាង៤៨៤កេស ជា​ទំនិញកេចពន្ធដែលឈ្មួញនាំចូលពីថៃតាមច្រកប៉ោយប៉ែត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1540ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1518ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1888ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1560ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1756ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2301ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1739ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1507ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4432ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2692ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8109នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74187នាក់
ខែនេះ    821978នាក់
ឆ្នាំនេះ   3566282នាក់
សរុប   57165178នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:55