លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក​ យ៉ាង​អាណា​ធិ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1757

របប​យោធា​ថៃ ដឹកបញ្ជូន​ពលករ មក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទទួលស្គាល់ថា បញ្ហា​កើតឡើង​ដោយសារ គំនិត​ពុករលួយ របស់លោក សូ ចាន់ណា​រី ដែល​ឃុបឃិត​ឲ្យ​មេខ្យល់ នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​កន្លងមក​ពលក​រ​ខ្មែរ​ជាច្រើន បាន​រងគ្រោះថ្នាក់ ឬ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ឃុំខ្លួន ធ្វើ​ទារុណកម្ម រហូតដល់​ពលករ​ខ្លះទៀត ជាន់មីន​ផ្ទុះ​រងរបួស សុទ្ធតែ​លួច​ឆ្លងដែន តាម​ច្រករបៀង ដែល​កាន់កាប់​ដោយ​លោក សូ ចាន់ណា​រី​។ ពោលគឺ​លោក សូ ចាន់ណា​រី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ជំនាន់​លោក ខេង ស៊ុម ធ្វើជា​ស្នងការ រហូតដល់ លោក អាត់ ខែម គេ​មិនដែល​ឃើញ​ថ្នាក់លើ កោះហៅ​លោក សូ ចាន់ណា​រី ទៅ​ដាក់ពិន័យ​ម្តងណា​ឡើយ​។​

ក្រុង​ប៉ោយប៉ែត ៖ លោក សូ ចាន់ណា​រី ជា​​មេ​បញ្ជា​ការ​​វរៈ​​សេ​នា​​តូច នគរ​បាល​​ការ​ពារ​​ព្រំ​ដែន លេខ​​៩១១ ដែល​មាន​​ទី​តាំង​​ឈរ​ជើង​​ចាប់​ពី កា​រិយា​ល័យ​ទំ​នាក់​ទំនង​​ព្រំ​ដែន​​ចាស់ រហូត​ដល់​​ច្រក​​បឹង​​សា​គូ មាន​អំ​ណាច​​បង្កើត​​ច្រក​របៀង​​ខុស​ច្បាប់ចំនួន ១១​កន្លែង ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន និង​ជា​តំបន់​ក្តៅ សម្រាប់​មេខ្យល់ លួច​នាំ​ពលករ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ ហើយ​គេ​ឆ្ងល់​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សឹង​គ្រប់​ជំនាន់ មិនដែល​ហ៊ាន​ហើបមាត់ ជាមួយ​លោក សូ ចាន់ណា​រី ម្តងណា​ឡើយ​។​

​ដោយឡែក​មានការ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ខុសច្បាប់​គ្រប់​ប្រភេទ ពី​ស្រុកថៃ ចូលមក​ប្រទេស​កម្ពុជា តាម​បណ្តា​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ពិសេស​ច្រក​បៀ​ង​ទាំង ១១ កន្លែង ដែល​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី បាន​ឃុបឃិត​ជាមួយ ពួក​ឈ្មួញ​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​មានការ​នាំចូល ទាំងយប់​ទាំង​ថ្ងៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រៅពី​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខូចគុណភាព លោក សូ ចាន់ណា​រី បាន​បើក​ច្រក​យុទ្ធសាស្ត្រ សម្រាប់​នាំចេញ និង​វិលត្រឡប់ នូវ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និយាយ​រួម ដូច​ទ្រូ​ប្រើស​ពីរ ទាំង​ឡើង​ទាំង​ចុះ លោក សូ ចាន់ណា​រី ត្រូវប៉ាន់​ដូចគ្នា ។​

​​ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា តម្លៃ​ឆ្លងកាត់​សម្រាប់​ពលករ ក្នុង​ម្នាក់​ចាប់ពី  ៣០០​បាត ទៅ ៤០០​បាត យោងតាម​ស្ថានការណ៍​ជាក់ស្តែង ចេញចូល ២៤ ម៉ោង ពីព្រោះ​មាន​មេខ្យល់ រង់ចាំ​ទទួល​នៅ​ខាង​ថៃ ដោយឡែក​ប្រជាពលរដ្ឋ ដែល​ចូលទៅ​ត្រឹម​ផ្សារ លុង​កឿ ក្នុង​ម្នាក់ ២០​បាត ទាំង​ចេញ​ទាំង​ចូល ត្រូវ​ចំណាយ ៤០​បាត​។ បើទោះបី​កន្លងមក សម្តេច ហ៊ុន សែន បាន​ស្រែ​កកោកៗ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​អនុសាសន៍ កណ្តាប់ដៃ​ដែក​យ៉ាងណា​ក៏ដោយ ក៏​លោក សូ ចាន់ណា​រី និង​កូនចៅ​ក្រោមបង្គាប់ មិន​អនុវត្តតាម​លោកហ៊ុន សែនបន្តិចឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1540ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1586ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1775ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1613ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3789ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1614ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1830ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1773ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1929ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1645ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9978នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76056នាក់
ខែនេះ    823847នាក់
ឆ្នាំនេះ   3568151នាក់
សរុប   57167047នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:19