កំពង់ស្ពឺ៖គណៈកម្មការចំរុះបានរៀបចំធ្វើការត្រួតពិនិត្យទីតាំងក្នុង កសិដ្ឋាន ចិញ្ចឹមជ្រូកមួយកន្លែងដែលគេសង្ស័យលួចផលិតគ្រឿងញៀន ព្រោះត្រូវបានសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានសេចក្តី រាយការណ៍ពីប្រជាពល រដ្ឋ ហើយករណីនេះរងចាំក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកំពុងតែចុះ មកធ្វើការត្រួតពិនិត្យ។
ការស្រាវជ្រាវរកឃើញសារធាតុគីមីដែលសង្ស័យពាក់ព័ន្ធការផលិត គ្រឿង ញៀននេះត្រូវបានរុករកឃើញ កាលពីរសៀលថ្ងៃទី០២ខែកក្តដាឆ្នាំ២០១២មានទីតាំងដីចំការ កសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះសុខ-រ៉ាថន ភេទប្រុសរស់នៅរាធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ម៉ែន-ស៊ីប៊នមេបញ្ជារកាកងរាជអាវុធហត្ថខេត្តកំ ពង់ស្ពឺបានប្រាប់ឲ្យដឹងថាកន្លែងដែលសង្ស័យលួចផលិតគ្រឿងញៀន នោះស្ថិតចំងាយប្រហែល១០០ ម៉ែតខាងត្បូងផ្លូវជាតិលេខ៤ ក្នុងភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកបន្តថា សារធាតុគីមីយើងរកឃើញជំហ៊ានតំបូងមានចំនួន៨២ធុង ក្នុងនោះធុងតូចមានចំនួន១១ និង ធុងធំ៧១ដែលអាចសង្ស័យសារធាតុទាំងនោះពាក់ពន្ធ័ការផលិតគ្រឿង ញៀន។លោកបន្តទៀតថាការស្រាវជ្រាវរកឃើញនេះដោយសារមានសេចក្តីរាយ ការណ៍ពីប្រជាប្រជាពលរដ្ឋ បានប្រទះឃើញសារធាតុគីមីមួយចំនួនអណ្តែតក្នុងទឹកប្រឡាយ និងមានជះក្លិនយ៉ាងអាក្រក់ពិបាកដកដង្ហើមហើយក៍បានរាយការណ៍ជូន កំលាំងប៉េអឹមប្រចាំ គោលដៅនោះរួចចុះទៅធ្វើស្រាវជ្រាវម្តុំចំណុចដែលមានការសង្ស៍យ ដោយសុំយោបលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីធ្វើការពិនិត្យក្នុងនោះ មានការចូលរួមពីប្រធានមន្ទីរបរិស្ថានព្រមទាំងអាជ្ញាធរគ្រប់ ថ្នាក់រុករកឃើញតែម្តង។
លោកម៉ែន-ស៊ីប៊នបានបន្តថាករណីនេះយើងបានបង្កើតគណៈកម្មការចំ រុះធ្វើការបិទទីតាំងជាប់ការសង្ស័យជាបណ្តោះអាសន្នហើយរាយ ការណ៍ជូនថ្នាក់លើពេលនេះរងចាំក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួតពិនិត្យដើ ម្បីបញ្ជាក់ ពីសារធាតុទាំងនោះ។ លោកបន្តថាករណីនេះវាប្រហាក់ប្រហែលរឿង កាលពីឆ្នាំ២០០៧។
មន្រ្តីប៉ូលិសស្រុកភ្នំស្រួចបានបញ្ជាក់ប្រាប់ព័ត៍ចុងក្រោយថាករ ណីនេះយើងមិនទាន់ហ៊ានសន្ឋិដ្ឋានថាសារធាតុគីមីទាំងនោះផលិត គ្រឿងញៀនឡើយដោយរងចាំមន្រ្តីជំនាញចុះពិនិត្យនិងពិសោធន៍។
ប្រជាពលរដ្ឋរស់នៅក្បែដីចំការដែលសង្ស័យលួចផលិតគ្រឿងញៀនបាន យាយថាកសិដ្ឋានចិញ្ចឹមជ្រូកគឺបានផ្អាកដំណើការមួយរយៈមកហើយ ប៉ុន្តែក្នុងអំឡុង២ថ្ងៃ កើតឃើញមានមនុស្យផ្លែកចេញចូលនិងមានជះក្លិនស្អុយយ៉ាងចំឡែកទើម គាត់ទៅរាយការណ៍ជូនមន្ត្រីប៉េអឹមឈរគោលដៅនោះបន្ទាប់មកសមត្ថកិច្ច ចំរុះបានចុះត្រួតពិនិត្យប្រទះឃើញសារធាតុគីមីជាច្រើនបែបនេះ។
សូមបញ្ជាក់ថាគណៈកម្មការចំរុះដែលចុះត្រួតពិនិត្យទីតាំមាន ការសង្ស័យ លូច ផលិតគ្រឿងញៀននោះដឹកនាំដោយលោកសឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត កំពង់ស្ពឺ ដោយមានការចូលរួមពីកំលាំងសមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ និងអាជ្ញាធរដែន ដីផងដែ។
លោកស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ក្រុមអ្នកកា សែតថាពាក់ពន្ធ័បញ្ហានេះរងចាំមន្ត្រីជំនាញពីក្រសួង និងអាជ្ញាធរជាតិប្រឆាំងគ្រឿញៀនចុះមកធ្វើការ ត្រួតពិនិត្យ និងប្រមូលសារធាតុនោះយកទៅពិសោធន៍។
ព៍ត័មានចុងក្រោយបន្ទាប់ពីសមត្ថកិច្ចជំនាញចំរុះធ្វើការត្រួត ពិនិត្យរុករកឃើញមានម៉ាស៊ិនសំរាប់សំងួតគ្រឿងញៀន ប៊ូឡុងចំរ៉េញ ប៊ីដុងផ្ទុកសារធាតុគីមី ព្រមទាំងសម្ភារៈ ជាច្រើនទៀត។ប្រភពបានបន្តថាទីតាំងនេះតាមការសន្និដ្ឋានក្រុម ជនល្មើសផលិតចេញជា គ្រឿងញៀនបានមិនតិចនោះទេ។
បច្ចុប្បន្នកន្លែងលួចផលិតគ្រឿងញៀននេះខាងមន្ទីរប្រឆាំងគ្រឿង ញៀនប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺទទួលខុសត្រូវឈាមកាម ដោយរងចាំចំណាត់ការបន្តរបស់ថ្នាក់លើ ហើយពេលនេះគណៈកម្មការចំរុះកំពុងតែស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីស្វែករកមុខសញ្ញា ឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់៕
ថ្ងៃនេះ | 3539 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32098 | នាក់ |
ខែនេះ | 179726 | នាក់ |
ឆ្នាំនេះ | 3762386 | នាក់ |
សរុប | 53122312 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net