ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល

ដោយៈ សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1755

កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២នេះ ម្សិលមិញនេះ មានការដុតបំផ្លាញចោលនូវឱសថ ហួសកាល កំណត់ប្រើប្រាស់ ឱសថដែលគ្មានការ អនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មានបិតលតាប័ត្រ បន្ទាប់ ពីការរឹបអូសនិងដកហូតបានជាបន្តបន្ទាប់ ពីបណ្តាឱសថស្ថាន និងគ្លីនិកមួយចំនួន នៅក្នុងក្រុងសៀមរាប ក្នុង រយ:ប្រមាណ៧ខែ ដើមឆ្នាំ២០១២ ពិធីដុតបំផ្លាញនេះ បានធ្វើឡើងនៅ មន្ទីរសុខាភិបាលខេត្តសៀមរាប។

មន្ត្រីផ្នែកគ្រប់គ្រងឱសថ នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីមន្ត្រី ជំនាញ និងអង្គភាពពាក់ព័ន្ធធ្វើការចុះត្រួតពិនិត្យកន្លែងឱសថស្ថាន ឱសថស្ថានរង ក៍ដូចជាបណ្តាកន្លែងសម្រាក ព្យាបាលមួយចំនួន បានធ្វើការរកឃើញនូវ ឱសថជាច្រើនដែលហួសកាលកំណត់ប្រើប្រាស់។

ម្យ៉ាងឱសថមួយ ចំនួនគឺគ្មានបិតលតាប័ត្រ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។ ហើយការដុតកំទេចចោល នូវឱសថ គ្រប់ប្រភេទ ពេលនេះមានចំនួន ៧៩៥មុខ ដែលក្នុងនោះមានថ្នាំគ្រាប់ចំនួន ៣១៥.៥៨៦គ្រាប់  សេរ៉ូមចំនួន ៦២០ដប  រួមនិងថ្នាំនិងសេរ៉ូមដែលមិនស្គាល់ឈ្មោះចំនួន ១៦០.៥គីឡូក្រាម។សូមរំឮកថា កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ច ដែលមានមន្រ្តីមន្ទីរសុខាភិបាល នគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះពិនិត្យ ឆែកឆេរ និងបានរកឃើញថ្នាំពេទ្យរាប់រយមុខ/ប្រភេទ និងរាប់ម៉ឺនគ្រាប់/ដប/កញ្ចប់ ស្មើនឹង ១២៥គីឡូក្រាមដែលចរាចរឱសថខុសច្បាប់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយឱសថមួយ ចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ នៅមន្ទីរសម្រាកព្យា បាលសុភមង្គល ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

រហូតចុង ដដែល សមត្ថ កិច្ច អាជ្ញាធរ មន្ត្រីសុខាភិបាល បានចុះអនុវត្តសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល ស្ដីពី ការបិទមន្ទីរ សម្រាក ព្យាបាលជំងឺ "សុភង្គល"។

ដោយឡែក នៅដើមខែកក្កដា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច និងមន្រ្តីសុខាភិបាល ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានសម្រេចបញ្ឈប់ជាបណ្តោះ អាសន្ន និងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥លាន រៀល ព្រមទាំងដកហូត ថ្នាំពេទ្យជាង ៤០មុខ សរុបទម្ងន់ ៣៥,៥គីឡូក្រាម ក្នុងនោះមានឱសថគ្រាប់ចំនួន ២០.៥១៧គ្រាប់។

ផ្ទះល្វែងលក់និងស្ដុក ឱសថខុសច្បាប់ មួយកន្លែងដែលស្ថិតក្នុងបុរីអង្គរសបភីងអាឃេត ស្ថិតនៅអាគារលេខA19 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

មតិមហាជនមួយចំនួនបានដាក់ជាចំណោតថា តើឱសថស្ថាន ឱសថស្ថានរង និងមានទីតាំងលក់ ឱសថ ក្នុង ខេត្តសៀមរាប ប៉ុន្មានទៀតដែលកំពុងប្រកបរបរ ខ្វះគុណតម្លៃនៃវិជ្ជាជីវ: គ្មានក្រមសីលធម៌ មិនមានការទទួល ខុសត្រូវ និងមិនគោរពច្បាប់ ទម្លាប់ដែលបង្ករគ្រោះថ្នាក់ ដល់ពលរដ្ឋ បណ្ដាលមកពីការរកស៊ីលក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ឱសថដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មាន បិតលតាប័ត្រនោះ។ ហើយមន្ត្រី សមត្ថកិច្ច ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធ លោកនឹងធ្វើយ៉ាងណា ដើម្បីបន្ត ទប់ស្កាត់ និងឈានទៅលប់បំបាត់នូវរាល់ ការរកស៊ី លក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់  ឱសថគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានបិតលតាប័ត្រនោះ ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ព្រោះប្រជាពលរដ្ឋលោកមិនសូវមាន ឬគ្មានបទពិសោធន៍ យល់ដឹង ស្គាល់ ប្រើប្រាស់ ព្យាបាលឱសថ/ថ្នាំពេទ្យ ត្រឹមត្រូវថា តើក្លែងក្លាយ ឬត្រឹមត្រូវយ៉ាងណានោះ។

ទោះជាយ៉ាងណា មន្ត្រីការិយាល័យគ្រប់គ្រងឱសថ បានមានប្រសាសន៍ថា សម្រាប់ពេលខាងមុខទៀតនេះ ការិយាល័យ ជំនាញ និងបន្តធ្វើការចុះត្រួតពិនិត្យជាបន្តទៀត ដើម្បីគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ឱសថ ដែលមិនប្រក្រតី និងគ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល ដើម្បីជាប្រយោជន៍ ដល់ការថែរក្សា សុខមាល ភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕ដោយ ccj-media.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2575ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1576ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1599ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1807ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1489ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1303ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2462ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1834ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1790ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4657នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70735នាក់
ខែនេះ    818526នាក់
ឆ្នាំនេះ   3562830នាក់
សរុប   57161726នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:57