អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 1315

លោក អ៊ាន ឃុន ជា​អភិបាល​ស្រុក​ក្រឡាញ់។ លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​តុលា លោក​បាន​​​កោះ​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក ដើម្បី​សួរ​ដេញ​ដោល​ទៅ​លើ​មេបញ្ជាការ​យោធា​ម្នាក់​ប្រចាំ​ស្រុក​នោះ ជុំវិញ​ករណី​យក​អាវុធ​​ទៅ​បាញ់​បោះ​ខុស​ច្បាប់។

លោក​អភិបាល​ស្រុក​ដដែល​ បាន​មាន​ប្រសាសន៍​ថា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ បាន​រក​ឃើញ​ថា មេ​បញ្ជា​ការ​យោធា​ស្រុក​ឈ្មោះ គង់ ហ៊ត់ ពិត​ជា​បាន​​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ​មែន​ ហើយ​ករណី​នេះ គឺ​អាជ្ញាធរ​ស្រុក​បាន​ជម្រាប​​​​ជូន​ទៅ​មេបញ្ជាការ​យោធា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ធ្វើការ​ណែ​នាំ៖ «បាន​បាញ់ ក៏ប៉ុន្តែ​​មិន​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ទេ ដោយ​សារ​គាត់​ស្រវឹង​ស្រា​ខ្លាំង។ គាត់​ពិសា​​ស្រា​អស់ ២​កែវ​ដៃ សាមីខ្លួន​មិន​បាន​ដឹង​ខ្លួន​ផង​ ចេះ​តែ​បើក​ឡាន​ទៅ។ យើងខ្ញុំ​បាន​​រាយការណ៍​ជូន​ទៅ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ ខេត្ត​រួច​ហើយ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​សំបួរ បាន​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ក្រុម​ ឈ្មួញ​នៅ​ក្នុង​បឹង​ទន្លេ​សាប ហើយ​នៅ​វេលា​ល្ងាច​គេ​បាន​ឃើញ​អភិបាល​រង​ស្រុក​ក្រឡាញ់ ម្នាក់ និង​មេ​បញ្ជាការ​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ​ និង​សាកសួរ​ពី​ការ​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ ពួក​​ឈ្មួញ​ទាំង​នោះ។

លុះ​ដល់​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​គេ​ដឹង​ថា មេបញ្ជាការ​​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​យក​អាវុធ​ទៅ​បាញ់​នៅ​ក្នុង​ភូមិ​គោក​ក្រូច។

លោក​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ជា​មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​ទើបតែ​បាន​ទទួល​​ព័ត៌មាន​​នេះ ដោយសារ​​តែ​លោក​ទើប​ត្រឡប់​មក​ពី​បរទេស។ មេបញ្ជាការ​ដដែល​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​មេ​បញ្ជាការ​រង​ម្នាក់ និង​នាយក​សេនាធិការ​យោធា​ម្នាក់​ទៅ​កាន់​ស្រុក​ក្រឡាញ់​ហើយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​​​​ករណី​នោះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មេ​បញ្ជាការ​យោធា​ស្រុក​ក្រឡាញ់ បាន​ប្រើ​អាវុធ​បាញ់​បោះ​សេរី​មែន នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​វិន័យ​កងទ័ព។

លោក ឃឹម ប៊ុនសុង៖ «បើ​ថា​មាន​បាញ់ គំរាម​កំហែង សម្លុត​​ប្រជាពលរដ្ឋ​អី​ អា​ហ្នឹង​មាន​របៀប​វា​ផ្សេង​មួយ​ទៀត ហើយ​ការ​បាញ់​លេង ត្រូវ​វិន័យ​របៀប​ម៉េច​ទៀត អា​ហ្នឹង​មាន​បន្តៗ​គ្នា​អ៊ីចឹង។ ទី​១​ព្រមាន​​ហើយ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ធ្វើ​លិខិត​​ប្ដេជ្ញា​ត្រឹមត្រូវ​ចំពោះ​មុខ​មេបញ្ជាការ ហើយ​ក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងទ័ព គេ​សរសេរ​លើក​ទី​១ ទី​២ អ៊ីចឹង​ដែរ។ អា​ហ្នឹង​ចំណាំ​ដែរ កិត្តិយស​អ្នក​ឯង​ធ្វើ​យូរ​ហើយ​ក៏​ដោយ តែ​អ្នក​ឯង​មាន​កំហុស គេ​វាយ​ក្រហម​ទុក​មួយ​អ៊ីចឹង​ដែរ»

មេ​បញ្ជា​ការ​យោធា​នៃ​តំបន់​ប្រតិបត្តិការសឹក​ខេត្ត​សៀមរាប បាន​ឱ្យ​​ដឹង​ថា នេះ​​ជា​ករណី​លើក​ដំបូង​ដែល​មាន​មន្ត្រី​យោធា​ស្រុក បាន​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ ដោយ​​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​ករណី​បែប​នេះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1918ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1625ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1960ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1394ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1407ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2160ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1581ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1567ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1398ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2483ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2412នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29034នាក់
ខែនេះ    398443នាក់
ឆ្នាំនេះ   2408982នាក់
សរុប   51768908នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 09:28