សមាគមការពារសិទ្ធិមនុស្សអាដហុក ពុំទាន់ប្រាកដនៅឡើយទេថា សកម្មជនល្បីឈ្មោះរបស់ខ្លួន ដែលមានដីកាតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺជុំវិញ សំណុំរឿងអបគមន៏ដ៏ចម្រូងចម្រាសនឹងវិលពីប្រទេសក្រៅវិញនៅ ថ្ងៃណាទេ ?លោក ចាន់ សុវ៉េត ពេលទៅកាន់ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យមើលពីស្ថានភាពសិទ្ធិមនុស្ស។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា គម្រោងធ្វើដំណើរបស់លោក ចាន់ សុវ៉េតនៅមិនទាន់ច្បាស់នៅឡើយទេ , ” រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលព័ត៌មានណាមួយពីគាត់ទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីរូបនេះបានអះអាងថាលោក ជឿថា លោក ចាន់ សុវ៉េត នៅតែគ្រោងវិលត្រឡប់មកកម្ពុជាវិញ ។ បន្ទាប់ពីការថ្លែងដោយប្រយោលជាសាធារណៈរបស់នាយករដ្ឋមន្រី ហ៊ុន សែន អំពីថា មន្រ្តីអង្គការសង្គមស៊ីវិលបានលាក់បំពួននិងផ្ដល់មធ្យោបាយដល់ អ្នកដែលត្រូវបានចោទថា ជាមេខ្លោងអបគមន៏នោះ ក្រោយមកតុលាការក្រុងភ្នំពេញបានកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ២៤សីហា ក្រោមបទ ជួយឧក្រិដ្ឋជន , ប៉ុន្តដោយជាប់បេសកម្មនៅក្រៅប្រទេស មេធាវីរបស់លោក បានសុំពន្យារពេល។
ក្រុមប្រជាពលរដ្ឋដែលរងការចោទជាដំបូងថា បានរំលោភកាន់កាប់ដីរបស់ក្រុមហ៊ុនចំការកៅស៊ូមួយឈ្មោះកាសូទីម ក្នុងស្រុក ឆ្លូងខេត្ត ក្រចេះ ក្រោយមកពួកគេ ដែលត្រូវបានរកឃើញថា មាន ព្រួញ និង ស្នារ ជាអាវុធបុរាណ ដែលពេលនេះត្រូវបានគ្រួសារខ្មែរខ្លះប្រើសម្រាប់បរបាញ់ សត្វតូចតាចនោះ បានរងការចោទពីបទអបគមន៏ទឹកដី ហើយនាំទៅដល់ការបង្រ្កាបយ៉ាងព្រៃផ្សៃកាលពីខែ ឧសភា ដែលបានធ្វើឲ្យក្មេងស្រីជំទង់ម្នាក់ស្លាប់ ។សំណុំរឿងនេះក៏ជាផ្នែកនាំឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ៕ដោយ CCKNEWS
ថ្ងៃនេះ | 7635 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36194 | នាក់ |
ខែនេះ | 183822 | នាក់ |
ឆ្នាំនេះ | 3766482 | នាក់ |
សរុប | 53126408 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:48 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net