មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ

ដោយៈ ពោធិ៍សាត់ ថ្ងៃទី 20 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1691

ពលរដ្ឋនៅតាមដងផ្លូវគ្រួសក្រហមពីឃុំ តាលោ រហូតដល់ ឃុំ បឹងខ្នារ បាននិយាយថាយ៉ាងហោចណាស់ក៏មានរថយន្តដឹកអុសនិងគោយន្តដឹកធ្យូង ជាងម្ភៃគ្រឿងដែរក្នុងមួយថ្ងៃៗដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ បាកាន។តែលោកមេព្រៃទាំងនោះមិនរវល់មើលទេព្រមទាំងបើកភ្លើងខៀវឲ្យ ដឹកម៉ាសប្បាយទៀតផងឲ្យតែបានលុយដាក់ក្នុងហោប៉ៅ ។

ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពួកគាត់បានឃើញ មានរថយន្តដឹកអុសនិងធ្យូងតែពេលយប់ៗទេជួនកាលបើគេដឹកពេលថ្ងៃ គឺមានការគ្របតង់ដើម្បីបិទបាំងភ្នែកមហាជននិងដើម្បីកុំឲ្យ សមត្ថកិច្ចចាប់អារម្មណ៍។លុះដល់ពេលក្រោយមកស្រាប់តែរថយន្តដឹកអុស ទាំងនោះបែរជាដឹកនៅពេលថ្ងៃតែម្ដងដោយមិនមានការគ្របឬបិទបាំង នោះទេ ព្រោះពួកគេបានស្គាល់ចិត្តថ្លើមជំនាញ និងសមត្ថកិច្ចអស់ហើយ និយាយរួមឲ្យតែបង់លុយ ទៅជាការស្រេចទៅហើយ ។

រីឯពលរដ្ឋជាច្រើនដែលរស់នៅចំណុចត្រពាំងកកោះ និងស្រះស្ដេច ក្នុងភូមិប្រហាល ឃុំតាលោដែលមានមុខរបរកាត់អុសលក់នោះបានឲ្យដឹងថា សព្វថ្ងៃនេះអុសមួយម៉ែត្រគុប លក់បាន១៥០០០រៀលគឺគេមកទិញដល់កន្លែងតែម្ដង។បើតាមសម្ដីម្ចាស់ រថយន្តបាននិយាយប្រាប់ពួកគាត់ថាអុសនេះយកទៅលក់ឲ្យអ្នកដុតឡឥដ្ឋ និងឡក្បឿងដោយមិនបានចំណេញប៉ុន្មាននោះទេ ព្រោះប្រេងក៍ថ្លៃ ហើយបង់ផ្លូវជាហូរហែទៀតផង គឺ ៣០០០០រៀល ក្នុងមួយជើងឡាន ។

ចំណែកពលរដ្ឋម្នាក់ដែលនៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្តនិងគោយន្តដឹកអុសនិងធ្យូងចំនួន២០ទៅ៣០ គ្រឿងដែរ ដែល តែងតែឈប់បង់លុយ ឲ្យមេព្រៃក្នុងមួយថ្ងៃ មិនដែលខាននោះទេ។ អ្នកខ្លះបាននិយាយ ថាធ្វើជាមន្ត្រីមេព្រៃគឺមានការងាយស្រួលណាស់ចងតែអង្រឹងដេកនៅ ក្បែរផ្លូវ គេយកលុយមកឲ្យ ដល់កន្លែងតែម្ដង មិនថាយប់ឬថ្ងៃទេ គិតទៅស្រួលទាល់តែមែនទែន ទោះបីព្រៃឈើ រលាយអស់យ៉ាងណាក៏ដោយ មេព្រៃគាត់មិនខ្វល់នាំតែឈឺក្បាល គិតតែយកលុយដាក់ក្នុង ហោប៉ៅទៅវាជាការស្រេចបាត់ទៅហើយ ។

លោក ពិន សង្គមឧត្ដម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១២ថា សព្វថ្ងៃនេះលោក កំពុងជាប់រវល់ ចុះវាស់វែងដីធ្លីមិនបាននៅកន្លែងទេ ស៊ឹងតែបាត់បង់ការងារជំនាញរបស់ខ្លួនទៅហើយ ។ ការដឹកជញ្ជូន អុសគុប និងធ្យូងនោះ តាមច្បាប់គឺមិនអនុញ្ញាតឲ្យដឹកជញ្ជូនទេនេះជាជនឆ្លៀតឱកាសនៅពេល ដែលឃើញជំនាញកំពុងជាប់រវល់៕

ឯកឧត្ដម ឆេង គីមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មានចំណាត់ការបែបណា ចំពោះមន្ដ្រីរដ្ឋបាលព្រៃឈើ ដែលដេកចាំយកលុយបែបនេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1531ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1529ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1959ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1832ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2529ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1814ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1690ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3842ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2841ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2530ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4509នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70587នាក់
ខែនេះ    818378នាក់
ឆ្នាំនេះ   3562682នាក់
សរុប   57161578នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:42