លោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ថាករណីកូនអ្នកមានវ៉ៃកូនអ្នក្រ បណ្តាលឲ្យខ្វាក់ភ្នែកម្ខាងនៅខេត្តព្រះវិហារ ហើយត្រូវបានព្រះរាជអាជ្ញារងដោះលែងអ្នកដៃដល់ឲ្យរួចខ្លួននោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ ប្រធានតុលាការ ព្រះរាជអាជ្ញា សាម៉ីខ្លួន ក្រឡាបញ្ជី ភស្តុតាងសាក្សីផ្សេងៗមកធ្វើការស្តាប់ចម្លើយ ហើយប្តឹងចោទប្រកាន់ទៅកាន់តុលាការ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ករណីព្រះរាជអាជ្ញារង នៅខេត្តព្រះវិហារ(សុំមិនបញ្ចេញឈ្មោះ)គឺចេញពីពាក្យបណ្តឹងដែលប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយទាក់ទងទៅនិងករណីក្មេងៗវ៉ៃគ្នា ហើយកូនអ្នកធំ វ៉ៃកូនអ្អ្នកក្រខ្វះភ្នែកម្ខាង ហើយជាថ្នូរ និងលុយបានដោះលែងអ្នកដៃដល់ចេញ។ ហើយអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្កេត កោះអញ្ជើញប្រធានតុលាការ ព្រះរាជអាជ្ញា សាម៉ីខ្លួន ក្រឡាបញ្ជី ភស្តុតាងសាក្សីផ្សេងងៗមកធ្វើការស្តាប់ចម្លើយ ហើយប្តឹងចោទប្រកាន់ទៅកាន់តុលាការ។
ទាក់ទងទៅនិងករណីដែលអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតកន្លងមក ត្រូវបានលោកឱម យ៉ិនទៀង បញ្ជាក់ថា គឺឈានទៅរកការចាប់ខ្លួនប្រាកដជាមានហើយ មិនដឹងថាអាទិត្យក្រោយ ឬខែក្រោយទេ។
ថ្ងៃនេះ | 5985 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 72063 | នាក់ |
ខែនេះ | 819854 | នាក់ |
ឆ្នាំនេះ | 3564158 | នាក់ |
សរុប | 57163054 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:06 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net