ក្រុមមន្ត្រីអាជ្ញាធរសង្កាត់បឹងទំពន់ខណ្ឌមានជ័យរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១២បានចូលទៅហាមប្រាមមិនអនុញ្ញាតឲ្យក្រុមប្រជាពលរដ្ឋចូលទៅស្នាក់នៅ ស្ថានីយ៏វិទ្យុសំបុកឃ្មុំFM.១០៥របស់លោកម៉មសូណង់ដូដើម្បីចូលរួមស្តាប់សវនាការ នៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ខែតុលាឡើយ។
បើយោងតាមសម្តីភរិយាលោម៉មសូណង់ដូ លោកស្រីឌិនសុផាណារ៉ា នៅល្ងាចថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១២នេះ។ លោកស្រីឌិនសុផាណារ៉ាបានមានប្រសាសន៏បន្តឲ្យដឹងថា មន្ត្រីអាជ្ញាធរមានដូចជា មេភូមិត្នោតជ្រុំ និងមន្ត្រីនគរបាលសង្កាត់បឹងទំពន់បានចូលមកក្នុងគេហដ្ឋានរបស់លោកស្រី (ស្ថានីយ៏វិទ្យុសំបុកឃ្មុំFM.១០៥)នៅល្ងាចថ្ងៃទី៣០នេះបានចូលមកស្រង់ឈ្មោះប្រជាពលរដ្ឋមកដែលមកពីបណ្តារខេត្តមួយចំនួនមានគ្នាប្រមាណ១០០នាក់ មកស្នាក់នៅក្នុងផ្ទះរបស់អ្នកស្រីដោយមន្ត្រីអាជ្ញាធរទាំងនោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលសុទ្ធតែជាមនុស្សចាស់ៗស្នាក់នៅក្នុងផ្ទះនេះច្រើននាក់ទេ។
លោកស្រីបានបន្តទៀតថា ដោយសារតែមានការចូលមកហាមប្រាមពីសំណាក់ពួកមន្ត្រីអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនោះស្នាក់នៅទើបមានប្រជាពលរដ្ឋខ្លះបានសម្រេចចិត្តឡើងឡានវិលត្រឡប់ទៅស្រុកកំនើតរបស់គាត់វិញនៅល្ងាចថ្ងៃនេះ។លោកស្រីបានបន្ថែមថា ពលរដ្ឋទាំងនោះខ្លះមកពីខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម ក្រចេះ កំពង់ធំ ព្រៃវែង។ល។
សូមរំលឹកដែរថា នៅព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០១២ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការប្រកាសលាសក្រមក្នុងសំណុំរឿងលោកម៉មសូណង់ដូ និងគូកនពីបទបង្កើតតំបន់អប្បគមន៍ ស្រុកឈ្លូង ខេត្តក្រចេះ បន្ទាប់ពីបានបើកសវនាការរយៈពេល៤ថ្ងៃ ពីថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០១២មកនោះដែលមានអ្នកគាំទ្រជាច្រើនរយនាក់ និងក្រុមសង្គមស៊ីវិលចូលរួមទាមទារនៅខាងក្រៅតុលាការ សុំឲ្យមានការដោះលែងលោកម៉មសូណង់ដូ និងសុំឲ្យតុលាការទំលាក់បទចោទប្រកាន់ចំពោះលោកម៉មសូណង់ដូពីព្រោះតុលាការពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់លោកម៉មសូណង់ដូទេ៕ តោះយើងចាំតាមដានទាំងអស់គ្នា! សូមចុច share អត្ថបទនេះទៅក្នុង Facebook របស់អ្នក!
ថ្ងៃនេះ | 7635 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36194 | នាក់ |
ខែនេះ | 183822 | នាក់ |
ឆ្នាំនេះ | 3766482 | នាក់ |
សរុប | 53126408 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:48 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net