សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី

ដោយៈ ផ្លុត-រ៉េត សៀមរាប ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1573

លោក​ ម៉ៅ​-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​បោះ​ នៅ​ម៉ោង​១១​យប់​ កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ សណ្ឋាគារ​​ម៉ែនប៉ូរ៉ា ដែល​ស្ថិត​ក្នុង​សង្កត់​ស្ល​ក្រាម​ ក្រុង​-ខេត្ត​សៀម​រាប​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ហើយ​ការ​ផ្ទុះ​អា​វុធ​នេះ​គឺ​ហាក់​ដូច​ជា​ផ្គើន​និង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែនដែល​ទើប​ប្រ​មាន​ថ្មីៗ​ថា អោយ​សមត្ថ​កិច្ច​បង្ក្រាប​ពួក​ក្រុម​បាញ់​បោះ​តាម​ទី​សា​ធា​រ​ណ​និង​​តំ​​បន់​​ភ្លៀវ​​ទេស​ចរណ៍ជាតិ​អន្តរ​ជាតិ​ទោះ​ជា​កូន​អ្នក​ធំ ឬអ្នក​ធំ​ក៏ដោយ។

តាម​​ប្រ​ភព​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ថា​​សំ​ឡេង​​ផ្ទុះ​អា​វុធ​​ដំ​បូង​​កើត​​ចេញ​ពី​​ក្នុង​​សណ្ឋា​គារ​​ម៉ែន​​បូ​រ៉ា​​ចំ​នួន​​១​​គ្រាប់​ ​បន្ទាប់​​មក​​ក៏​​មាន​​ការ​​ផ្ទុះ​អា​វុធ​​ជា​ច្រើន​​គ្រាប់​​ទៀត​​នៅ​​ខាង​មុខ​​សណ្ឋា​គារ​ថែម​ទៀត​ ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ ក្រុម​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ខាង​លើ​មាន​ការ​ភ័យ​ស្លន់​ស្លោយ៉ាង​ខ្លាំង។

លោក ម៉ៅ ពៅ បាន​​ប្រាប់​​អ្នក​កា​សែត​​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១​ ខែតុលា ​ឆ្នាំ​២០១២​​ថា ​ការ​​ផ្ទុះ​អា​វុធ​​នោះ​​គឺ​​ដំ​បូង​​ឡើយ​​មាន​​ក្រុម​​ជន​​មិន​​ស្គាល់​​មុខ​​បាន​​ធ្វើ​ការ​​គំ​រាម​រូប​​លោក​​នៅ​ពេល​​លោក​​កំ​ពុង​​ដើរ​​ចេញ​ពី​​ជណ្ដើរ​យន្ត​​តម្រង់​​ឆ្ពោះ​ទៅ​​បន្ទប់​​សណ្ឋាគារ​​ ក៏​​ស្រាប់​តែ​​មាន​​បុរស​​ម្នាក់​​បាន​​គំ​រាម​កំហែង​​ប្រើ​​ពាក្យ​​សំ​ដី​​អសុ​រោះ ​​និង​​បាន​ភ្ជង់​​កាំ​ភ្លើង​​ទៅ​​លើ​​រូប​​គាត់​​ទៀត​​ផង​ដែរ​​ ដូច្នេះ​​គាត់​​ក៏​​​រត់​​ទៅ​​ក្នុង​​បន្ទប់​​ប្រាប់​​អង្គ​រក្ស​​ឲ្យ​​ជួយ​​អន្ត​រា​គមន៍​​ ដោយ​​ក្នុង​​នោះ​​មាន​​កាំ​ភ្លើង​​ផង​​ ទើប​​លោក​​ផ្ទុះ​អា​វុធ​​ដើម្បី​​សុំ​​អន្ត​រា​គមន៍​​តាម​រក​​ជន​​ដែល​​បាន​​គំ​រាម​កំ​ហែង​​ដល់​​រូប​លោក​។​

លោក​ ស៊ិន-ណារ៉ា នាយ​រង​ប៉ុស្តិ៍សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​២​ ខែតុលា​នេះ​ថា រឿង​បាញ់​កាល​យប់​នោះ​ខាង​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​នាំ​លោក​ ម៉ៅ​ពៅ​ទៅ​សាក​សួរ​ ផុត​ពី​ដៃ​របស់​លោក​ជា​នាយ​រង​ប៉ុស្តិ៍​ស្តី​ទី​ហើយ។

លោក​ ថង-សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​នា​ព្រឹក​ថ្ងៃទី២ដដែល​នេះ​ បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​ថា ករណី​ខាង​លើ​សុំ​អោយ​សួរ​ទៅ​លោក​ ភឹង-ចិន្តា​រ៉េត​ ប្រ​ធាន​ការិ​ល័យព្រហ្ម​ទណ្ឌ​​កំ​រិត​ស្រាល។

អ្នក​យក​ព័ត៌មាន​យើង​មិន​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​​លោក​ ភឹង​-ចិន្តារ៉េត បានទេ​នា​ព្រឹកម៉ោង​៨​នេះ​ ព្រោះ​លោក​ប្រាប់​តាមទូរ​ស័ព្ទ​ថា លោក​កំ​ពុង​តែ​ចូល​ទៅ​កាន់​បន្ទប់​​​ប្រ​ជុំ​ ចង់​ដឹង​រឿង​អី​ចាំ​ចប់​ប្រ​ជុំ​សិន​ទៅ​។

មហា​ជន​កំ​ពុង​រង​ចាំ​តាម​ដាន​មើលថា​តើ សមត្ថ​កិច្ច​ចាត់​ការ​យ៉ាង​ណា​ចំ​ពោះ​អ្នក​ធំ ឋានៈដល់​ទៅ​ស្នង​ការ​ខេត្ត​ព្រះ​វិហារ ប្រើ​អា​វុធ​បាញ់​ក្នុង​សណ្ឋា​គារ​មិន​អស់​ចិត្ត​ ចេញ​មក​បាញ់​នៅ​មុខ​សណ្ឋា​គារ​ទៀត​នោះ។

កម្ពុជា​សុវណ្ណភូមិ និង​រាយ​ការ​បន្ថែម​ ជូន​អោយមហាជន​បាន​ជ្រាប ពេល​លោក​ ភឹង-ចិន្តារ៉េត ប្រ​ធានការ​រិ​យា​ល័យ​​ព្រហ្មទណ្ឌ​កំ​រិត​ស្រាល​ បកស្រាយ​ពី​ករណី​ខាង​លើនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន3225ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2251ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1785ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1557ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3736ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1663ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2537ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2892ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1662ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2175ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39991នាក់
ម្សិលមិញ    41969នាក់
សប្ដាហ៍នេះ    350498នាក់
ខែនេះ    497771នាក់
ឆ្នាំនេះ   3242075នាក់
សរុប   56840971នាក់
ថ្ងៃទី 11 ខែ 05 ឆ្នាំ 2025 ម៉ោង 23:25