សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ

ដោយៈ ស្វាយ​រៀង ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 1692

កន្លង​ទៅ សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បាន​ទទួល​កំហុស​ឆ្គង​ទាំង​នោះ​ឡើយ។

ប៉ុន្តែ នៅ​ថ្ងៃ​ទី៥ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​សមេ្តច ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

សមេ្តច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ តុលា ថ្លែង​សារភាព​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​មន្ត្រី មាន​សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង ទាក់​ទង​នឹង​បញ្ហា​ដីធ្លី។

សមេ្តច ហ៊ុន សែន លើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ។

សមេ្តច ហ៊ុន សែន បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ការ​បញ្ចប់​សុបិន្ដ​អាក្រក់​របស់​ពលរដ្ឋ៖ «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង

សមេ្តច ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ៖ «បើ​បុគ្គល​ហ្នឹង​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​បរិស្ថាន និង​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​ទទួល​ទោស​មិន​មែន​ឲ្យ​រួច​ខ្លួន​នោះ​ទេ»

សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូនមួយរបស់លោកដែលរត់ការលក់ដីរដ្ឋ
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2278ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1594ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1758ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1820ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1746ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2465ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1518ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2115ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2769ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1766ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11590នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77668នាក់
ខែនេះ    825459នាក់
ឆ្នាំនេះ   3569763នាក់
សរុប   57168659នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:14