ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ

ដោយៈ ចរិយា ខេត្ត​កំ​ពត ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1911

ចាត់​ទុក​ជា​រឿង ចម្លែក​មិន​ដែល​ប្រទះ ដោយ​សារ​តែ​ប្តី​ប្រពន្ធ ក្មេងៗ​នេះ ម៉ែ​ឪ​សែន​ព្រេន​ឱ្យ​បាន​ជិត ១​ខែ តែ​ពួកគេមិនហ៊ានផ្សំដំណេក រឿងមិនហ៊ាននេះ មក​ពី​ម្តាយ​ខាង​ប្រុស​ហាម​ថា “កុំទាន់ អាល​យក​កូន ព្រោះ​ក្រ​ណាស់ ចាំ​រក​ស៊ី​ធូរធារ​សិន!” ដឹង​អី! ស្រាប់តែ ពួក​គេអត់​ហ៊ាន​រួម​រ័ក ប៉ុន្តែ ដេក​ជិត​គ្នា បាន​ត្រឹម​ឱប​ថើបខ្លះៗ​ប៉ុណ្ណោះ ធ្វើឱ្យ​បុរសៗ​ឯ​ទៀត​ហួស​ចិត្ត បន្ទោស​ថា ចំជា​ឆោត​ដូច រឿង​ “អាជ័យមីគ្រត” មែន​!។

យុវជនផុន ចេន អាយុ១៩ឆ្នាំ រស់​នៅភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទោលកើតក្នុង​គ្រួសារ​កសិករ ដែល មានឪពុកឈ្មោះ​លៀង ចិន អាយុ៦៨ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ម ម៉ង់ អាយុ៥៨ឆ្នាំ។ គេរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយងាកមកជួយឃ្វាលគោ និង ធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ២០១២ នេះ គេក៏សុំម៉ែឪ​ចេញ​ទៅស៊ីឈ្នួលដឹក ដំឡូងមីឱ្យថៅកែម្នាក់នៅខេត្តមណ្ឌលគិរី ដោយសារតែអ្នកភូមិអត់ការងារធ្វើ ក៏នាំគ្នាធ្វើចំណាកស្រុក ហើយរូបគេក៏សុំរួមដំណើរ។ ទៅធ្វើការ​នៅទីនោះបាន២ខែ រូបគេក៏ចាប់ចិត្តស្រលាញ់នាងក្រមុំម្នាក់ឈ្មោះញឿន ស្រីខួច អាយុស្របាលគ្នា ស្រុកកំណើតនៅភូមិធំថ្មី ឃុំដងទង់ ស្រុក-ខេត្តជាមួយគ្នា ដោយ​សារ​នាងធ្វើចំណាកស្រុកទៅបម្រើការងារក្នុងចម្ការដំឡូងនោះដែរ។ កាលនោះ កម្មករប្រុសៗ ជាច្រើនចោមស្រលាញ់តែស្រីខួច ម្នាក់ ប៉ុន្តែ នាងជំពាក់ចិត្តតែរូបគេ។ បានជា គេដឹង ដោយសារតែកាលមួយនោះ ពេលនាំគ្នាចេញ ទៅមើលគេរាំធុងបាស់ ដោយសារតែកំលោះៗ តាមញ៉ែនាងច្រើនពេក នាងប្រាប់ល្បិចថា “បងឯង ឱប អូនទៅ! ពួកគេនឹងលែងតាមញ៉ែហើយ!”។ នៅពេលនោះ គេក៏ធ្វើតាម ដោយឱបនិងកៀកនាងយ៉ាងស្អិត ទើបកំលោះៗ អស់នោះដកថយតាមក្បួនយុទ្ធសាស្ត្រអស់​ទៅ​។

លោកផុន ចេន បន្តទៀតថា លុះដល់រដូវបុណ្យ ចូលឆ្នាំខ្មែរ កម្មករកម្មការិនីទាំងអស់ ក៏វិលមកស្រុក វិញ និងបែកទៅផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ គេឧស្សាហ៍​ស្កាត់​ទៅលេងផ្ទះស្រីសង្សារជារឿយៗ ក៏ដឹងថា នាងមានតែម្តាយមេម៉ាយរស់ក្នុងភាពក្រីក្រ ដោយសារឪពុកបែកចិត្តទៅមានប្រពន្ធចុង។ គេក៏ បានជម្រាបឪពុកម្តាយ​តាម​ត្រង់ពីសេចក្តីស្នេហានេះ និងសុំឱ្យពួកគាត់សែនព្រេនឱ្យ១ព្រឹក ទៅ ព្រោះគ្មានលទ្ធភាពរៀបការហ៊ឹកហ៊ាក់ដូចអ្នកឯទៀតបានឡើយ។ មុនដំបូង ម្តាយគេ​មិន​ព្រមទេ ព្រោះឃើញជីវភាពខាងស្រីដុនដាបពេក ប៉ុន្តែ ដោយសារគេអង្វរខ្លាំង ម៉ែឪក៏សែនព្រេនឱ្យទៅ ដោយនាំសង្សារមកសែនខាង ប្រុស។ បន្ទាប់ពីសែនព្រេន​រួច​រាល់ ម្តាយរបស់គេ បានហាមប្រាមប្តីប្រពន្ធគេថា “កុំទាន់អាលយកកូន! ចាំរកស៊ីធូរធារ ជួលធុងបាស់មកចាក់ឱ្យកក្រើកដីសិន ព្រោះសែនព្រេនស្ងាត់ៗ​មិនពេញភ្នែក​ញាតិ​ទេ!”។ ដោយសារតែម្តាយហាម និងមិនដឹងជាធ្វើយ៉ាងម៉េច កុំឱ្យមានកូន ទើបពួកគេឯកភាពគ្នាថា កុំទាន់អាលរួមរ័កអី ប៉ុន្តែ រឿងដេកជិតគ្នា មិនទាស់អីទេ ដោយ គ្រាន់តែឱបថើបបន្តិចបន្តួច លៃយ៉ាងណាកុំឱ្យហួស។ បើគិតតាំងពីថ្ងៃទី២៨ សីហា ២០១២ ជាថ្ងៃសែនព្រេនរហូតមកទល់ពេលនេះ ពួកគេពិតជាមិនហ៊ាន ផ្សំដំណេក​មែន បើមិនជឿ ពួកគេហ៊ានស្បថឱ្យអ្នកតា កាច់ទៅចុះ បើសិនជាហ៊ានកុហក។

ដោយឡែក នាងញឿន ស្រីខួច អាយុ១៩ ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ក់ វី អាយុ៤៨ឆ្នាំ ចំណែកឪពុករត់ចោលម្តាយនាងទៅមាន ស្រីថ្មីទៀត តាំង​ពី​នាងនៅតូចម៉្លេះ។ កាលពីពេលថ្មីៗ នេះ នាងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅ ខេត្តមណ្ឌលគិរី ជាមួយកំលោះក្រមុំឯទៀតរាប់សិប នាក់ ក៏ជាប់ជំពាក់​ចិត្ត​ជាមួយ​កំលោះផុន ចេន រហូត បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាមច្បាប់។ ទោះ- ជាការសែនព្រេនស្ងាត់ៗអ៊ីចឹង តែចាស់ៗបួនដប់នាក់ និងជប់លៀងបន្តិចបន្តួច គ្មានភ្លេងភ្លាត់ មីក្រូ ធុងបាស់ ក៏សន្មតថា ពួកនាងជាគូស្វាមីភរិយាមានខាន់ស្លាត្រឹមត្រូវ។ គ្រាន់តែសែនព្រេនរួចរាល់ ម្តាយក្មេកបានហាម រូបនាង និងប្តីថា កុំប្រញាប់​ដេក​ចូលគ្នាពេក ប្រយ័ត្ន មានកូន ចាំរកស៊ីសេសសល់លុយកាក់សិនទៅ ព្រោះ បើមានកូនក្នុងុពេលកំពុងក្រអ៊ីចឹង វេទនាណាស់។ ពេលម្តាយហាមបែបនេះ ប្តីនាងធ្វើ​មុខ​ស្អុយប៉ែ លុះរាត្រីផ្សំដំណេកចូលមកដល់ គេចូលដេកក្នុងមុងទន្ទឹម នាង បានត្រឹមតែលូកស្ទាបដៃជើងបន្តិចបន្តួចប៉ុណ្ណោះ អត់ហ៊ានធ្វើអ្វីឱ្យហួសពីនេះទេ។ ចំណែក រូបនាងក៏ មិនហ៊ានបង្ខំប្តីដែរ ព្រោះខ្លាចមានកូន។ នាងពិបាកចិត្តណាស់ ព្រោះសែនព្រេនរួចហើយ ចង់រស់ក្រោម ទ្រូងប្តី ដូចស្ត្រីឯទៀតដែរ ប៉ុន្តែ បម្រាមម៉ែក្មេក ធ្វើឱ្យ នាងដោះស្រាយមិនចេញសោះ ដូច្នេះមានតែខំរកស៊ីឱ្យធូរធារសិន ទើបហ៊ានផ្សំដំណេក។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1949ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2636ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1639ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1741ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2204ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1648ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1720ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1845ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1789ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1672ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9725នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75803នាក់
ខែនេះ    823594នាក់
ឆ្នាំនេះ   3567898នាក់
សរុប   57166794នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:51