អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 1490

លោក អ៊ាន ឃុន ជា​អភិបាល​ស្រុក​ក្រឡាញ់។ លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​តុលា លោក​បាន​​​កោះ​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក ដើម្បី​សួរ​ដេញ​ដោល​ទៅ​លើ​មេបញ្ជាការ​យោធា​ម្នាក់​ប្រចាំ​ស្រុក​នោះ ជុំវិញ​ករណី​យក​អាវុធ​​ទៅ​បាញ់​បោះ​ខុស​ច្បាប់។

លោក​អភិបាល​ស្រុក​ដដែល​ បាន​មាន​ប្រសាសន៍​ថា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ បាន​រក​ឃើញ​ថា មេ​បញ្ជា​ការ​យោធា​ស្រុក​ឈ្មោះ គង់ ហ៊ត់ ពិត​ជា​បាន​​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ​មែន​ ហើយ​ករណី​នេះ គឺ​អាជ្ញាធរ​ស្រុក​បាន​ជម្រាប​​​​ជូន​ទៅ​មេបញ្ជាការ​យោធា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ធ្វើការ​ណែ​នាំ៖ «បាន​បាញ់ ក៏ប៉ុន្តែ​​មិន​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ទេ ដោយ​សារ​គាត់​ស្រវឹង​ស្រា​ខ្លាំង។ គាត់​ពិសា​​ស្រា​អស់ ២​កែវ​ដៃ សាមីខ្លួន​មិន​បាន​ដឹង​ខ្លួន​ផង​ ចេះ​តែ​បើក​ឡាន​ទៅ។ យើងខ្ញុំ​បាន​​រាយការណ៍​ជូន​ទៅ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ ខេត្ត​រួច​ហើយ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​សំបួរ បាន​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ក្រុម​ ឈ្មួញ​នៅ​ក្នុង​បឹង​ទន្លេ​សាប ហើយ​នៅ​វេលា​ល្ងាច​គេ​បាន​ឃើញ​អភិបាល​រង​ស្រុក​ក្រឡាញ់ ម្នាក់ និង​មេ​បញ្ជាការ​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ​ និង​សាកសួរ​ពី​ការ​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ ពួក​​ឈ្មួញ​ទាំង​នោះ។

លុះ​ដល់​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​គេ​ដឹង​ថា មេបញ្ជាការ​​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​យក​អាវុធ​ទៅ​បាញ់​នៅ​ក្នុង​ភូមិ​គោក​ក្រូច។

លោក​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ជា​មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​ទើបតែ​បាន​ទទួល​​ព័ត៌មាន​​នេះ ដោយសារ​​តែ​លោក​ទើប​ត្រឡប់​មក​ពី​បរទេស។ មេបញ្ជាការ​ដដែល​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​មេ​បញ្ជាការ​រង​ម្នាក់ និង​នាយក​សេនាធិការ​យោធា​ម្នាក់​ទៅ​កាន់​ស្រុក​ក្រឡាញ់​ហើយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​​​​ករណី​នោះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មេ​បញ្ជាការ​យោធា​ស្រុក​ក្រឡាញ់ បាន​ប្រើ​អាវុធ​បាញ់​បោះ​សេរី​មែន នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​វិន័យ​កងទ័ព។

លោក ឃឹម ប៊ុនសុង៖ «បើ​ថា​មាន​បាញ់ គំរាម​កំហែង សម្លុត​​ប្រជាពលរដ្ឋ​អី​ អា​ហ្នឹង​មាន​របៀប​វា​ផ្សេង​មួយ​ទៀត ហើយ​ការ​បាញ់​លេង ត្រូវ​វិន័យ​របៀប​ម៉េច​ទៀត អា​ហ្នឹង​មាន​បន្តៗ​គ្នា​អ៊ីចឹង។ ទី​១​ព្រមាន​​ហើយ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ធ្វើ​លិខិត​​ប្ដេជ្ញា​ត្រឹមត្រូវ​ចំពោះ​មុខ​មេបញ្ជាការ ហើយ​ក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងទ័ព គេ​សរសេរ​លើក​ទី​១ ទី​២ អ៊ីចឹង​ដែរ។ អា​ហ្នឹង​ចំណាំ​ដែរ កិត្តិយស​អ្នក​ឯង​ធ្វើ​យូរ​ហើយ​ក៏​ដោយ តែ​អ្នក​ឯង​មាន​កំហុស គេ​វាយ​ក្រហម​ទុក​មួយ​អ៊ីចឹង​ដែរ»

មេ​បញ្ជា​ការ​យោធា​នៃ​តំបន់​ប្រតិបត្តិការសឹក​ខេត្ត​សៀមរាប បាន​ឱ្យ​​ដឹង​ថា នេះ​​ជា​ករណី​លើក​ដំបូង​ដែល​មាន​មន្ត្រី​យោធា​ស្រុក បាន​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ ដោយ​​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​ករណី​បែប​នេះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2205ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1734ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1940ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1727ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1698ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1767ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1715ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2340ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2389ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1619ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15298នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    81376នាក់
ខែនេះ    829167នាក់
ឆ្នាំនេះ   3573471នាក់
សរុប   57172367នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 20:10