គេសង្កេតឃើញថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានប្រភេទគ្រឿងស្រវឹងជាច្រើនបានហូរចូលពីប្រទេសក្រៅ មកស្ទើរាប់មិនអស់ ហើយទន្ទឹមនិងនេះ ក៏មានប្រភេទគ្រឿងស្រវឹងជាច្រើននៅក្នុងស្រុក កំពុងបង្កើតប្រដេញគ្នា និងបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបំភ្លើសបំភ្លៃ ថាហូបទៅមិនឈឺក្បាល មិនវិលមុខ មានរង្វាន់ជាលុយ ជាឡាន ជាម៉ូតូ ច្រើនណាស់រាប់មិនអស់។
គ្រឿងស្រវឹងឬទឹកប្តូរនិស្ស័យ ដែលរដ្ឋាភិបាលកម្ពុជាដាក់ឈ្មោះអោយនោះ គឺវាពុំដែលមានផលល្អសំរាប់សុខភាពនោះទេ។ អ្នកផឹកដំបូងតាំងចិត្តថា ផឹកតែតិចទួចតែប៉ុណ្ណោះ តែដល់រាងជ្រឹមបន្តិច ក៏នាំគ្នាថែមបន្តិចទៀត រហូតមានអ្នកខ្លះបាត់បង់ស្មារតី ធ្លាប់តែស្លូតរុយទំមិនបក់ តែដល់ធ្លាក់ភ្នែក ចេះជេរ ចេះកាប់ ចេះចាក់ ចេះលួចចេះប្លន់ ចេះចាប់រំលោភ ចេះប្រើអំពើហឹង្សាក្នុងក្រុមគ្រួសារ ចេះបើកបរលឿនបង្កគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតដល់ខ្លួនឯង និងអ្នកដែលគេគោរពចរាចរណ៍មិនដឹងអីសោះក៏មាន។ ក្រៅពីនេះ អ្នកស្រវឹងជាប្រចាំ តែងតែធ្លាក់ខ្លួនឈឺក្រពេះ ពោះ វៀន រោគថ្លើម រីងរៃ ស្លាប់ចោលប្រពន្ធកូនទាំងក្មេងក៏មាន ដោយសាតែជឿការឃោសនាអកុសល់របស់ ក្រុមហ៊ុនលក់ស្រា ដែលចង់មានបានខ្លួនឯង បែជាប្រកាសអោយគេស្លាប់ទៅវិញ។
បើយោងតាមរបាយការជារៀងរាល់ឆ្នាំរបស់រដ្ឋ បានអោយដឹងថា អ្នកស្លាប់ ពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន គឺជាមនុស្សសេបគ្រឿងស្រវឹងហើយធ្វើការបើកបរ។ កត្តាទាំងនេះហើយ ដែលធ្វើអោយរដ្ឋបាត់បង់ថវិការយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុង១ឆ្នាំៗ ដែលជាហេតុនាំអោយប្រទេសជាតិអភិវឌ្ឍន៍យឿតយាវ។
បើតាមការអង្កេតតាមបណ្តារខេត្តក្រុងតំបន់ទេសចរណ៍មួយចំនួនឃើញថា បច្ចុប្បន្នមានហាងផឹកស៊ីបើករីកដុះដាលដូចផ្សិត ដូចជាហាងលក់ស្រាព្រិល ស្រាថូ ដែលមានតំលៃថោកគុណភាពអន់សំរាប់អ្នកមិនសូវសំបូរលុយ សិស្សសាលា យុវវ័យក្មេងៗជាដើម។ល។
ស្រាដបថោកៗ ក៏ជាសញ្ញាមួយងាយរងគ្រោះសំរាប់ប្រជាពលរដ្ឋ តាមជនបទផងដែរ។ ពួកអ្នកទទួលទានស្រាអស់នោះពុំបានគិតគុណភាពរបស់វាទេ ដោយសារទី១-វាមានតំលៃថោក ទី-២អ្នកទិញមានថវិការតិច ទី-៣ចង់បានរង្វាន់ ទី-៤លឺសូរថាផឹកទៅស្រួលខ្លួន មិនវិលមុខ មិនឈឺក្បាល់ដូច្នេះតើចាំដល់ពេលណាទៀត។
ប្រសិនបើក្រុមហ៊ុនស្រាដែលផ្សាយពាណិជ្ជកម្មទាំងអស់ មិនបោកប្រាសអតិថិជនរបស់ខ្លួនទេ ពិតជាដាក់អោយមានរង្វាន់ ដូចការផ្សព្វផ្សាយមែននោះ ប្រជាពលរដ្ឋអាចក្លាយជាអ្នកមានគ្រប់គ្នា ដោយគ្រាន់តែទទួលទានស្រា។
តើរដ្ឋទទួលបានអ្វីខ្លះពីការផ្សាយពាណិជ្ជកម្មលក់ស្រាទាំងនោះ? បើគ្មានប្រយោជទេ មានតែបំផ្លាញលុយរដ្ឋ កាន់តែអោយបនុស្សស្លាប់ ពិការ ដោយស្រវឹងស្រា ចុះទុកដល់ពេលណាទៀត? ម្តេចមិនបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងតូចទាំងធំនៅកម្ពុជាទៅ។
មនុស្សគ្រប់រូបបើមិនបានជួយជាតិមាតុភូមិទេ មេត្តាកុំនាំគ្នាជាន់ពន្លិចបន្ថែមដោយឆ្លៀតឱកាស កេងចំនេញពីជាតិដូចគ្នាយកទៅដាក់ហោប៉ៅផ្ទាល់ខ្លួនធ្វើមានធ្វើបាន តែបំផ្លាញលុយរួមរបស់រាស្រ្ត និងរដ្ឋ បំផ្លាញជីវិតអ្នកដទៃដោយប្រយោលបែបនេះ។
យើងដឹងថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មស្រា មិនបានបង្ខំអោយអតិថិជន ផឹកអោយស្រវឹងនាំមកនូវគ្រោះថ្នាក់នោះទេ តែពាណិជ្ជកម្មទាំងនោះវាធ្វើអោយមនុស្សចង់សាក ចង់ភ្លគ់ ចង់ក្រេបរសជាតិ ធ្វើអោយក្មេងៗដែលមិនទាន់ចេះពិចារណា ឈ្លគ់វង្វេង ដោយសាតែស្រា ទាំងស្រីទាំងប្រុស។
ចូរសង្កេតមើលតាមហាងផឹកស៊ីគ្រប់ទីកន្លែង តាមបារ តាមក្លឹបកំសាន្ត នានា នោះអ្នកនឹងឃើញថា មានក្មេងៗសិស្សសាលាប៉ុន្មាននាក់កំពុងផឹកស៊ីជក់បារី រាំក្រវីក្បាលយោលយោគតាមចង្វះភ្លេងរហូតដល់យប់ជ្រៅទាបភ្លឺទៅវិញក៏មានដែរ។ តើអនាគតពួកគេនឹងក្លាយទៅជាយ៉ាងណា? បើសប្បាយតាំងពីក្មេងទៅហើយនោះ៕ សូមជួយ share អត្តបទនេះទៅក្នុងបណ្តាញ Facebook របស់អ្នក!