រដ្ឋាភិបាលកម្ពុជាបានកោះហៅតំណាងវិទ្យុសម្លេងសហរដ្ឋអាមេរិក(វីអូអេ)ជាខេមរភាសានិងវិទ្យុអាស៊ីសេរីនៅថ្ងៃអងុ្គរទី៩តុលានេះដើម្បីពិនិត្យឡើងវិញពីបេសកកម្មនៃវិទ្យុអាមេរិកទាំងពីរនៅក្នុងប្រទេសកម្ពុជា។
លោកខៀវ កញារិទ្ធ រដ្ឋមន្ដ្រីក្រសួងពត៌មានបានសរសេរក្នុងលិខិតកោះនោះថា ការកោះនោះគឺជាការកោះអញ្ជើញដោយទីស្តីការគណរដ្ឋមន្ដ្រីនិងដើម្បីធ្វើការពិភាក្សាគ្នា«ជាលក្ខណៈចង្អៀត»នៅថ្ងៃទី១០តុលា។
លោករដ្ឋមន្ដ្រីបានបន្តទៀតថាកិច្ចពិភាក្សាគឺ«ដើម្បីបង្ហាញពីកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រពន្ធ័ផ្សព្វផ្សាយបរទេសនិងបេសកកម្មរបស់វិទ្យុបរទេស»ផ្សាយជាខេមរភាសានៅប្រទេសកម្ពុជា។
វិទ្យុដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរត្រូវបានកត់សំគាល់ថាជាវិទ្យុដែលហ៊ាននិយាយការពិតជាច្រើនក្នុងសង្គមកម្ពុជា។ ប៉ុន្តែមន្ដ្រីរដ្ឋាភិបាលតែងតែហៅវិទ្យុទាំងពីរថាជាវិទ្យុប្រឆាំងនឹងរដ្ឋាភិបាល៕
ថ្ងៃនេះ | 5011 | នាក់ |
ម្សិលមិញ | 20207 | នាក់ |
សប្ដាហ៍នេះ | 25231 | នាក់ |
ខែនេះ | 305593 | នាក់ |
ឆ្នាំនេះ | 305593 | នាក់ |
សរុប | 53904489 | នាក់ |
ថ្ងៃទី 28 ខែ 01 ឆ្នាំ 2025 ម៉ោង 11:06 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net