ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1552

ខារាអូខេពី​រ៉ាមីតដ៏ធំមួយស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀមរាប លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆេះ​ កាល​ពី​វេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃទី១៣ ខែ​តុលាឆ្នាំ​២០១២នេះ​ ហើយ​ម្ចាស់​ខារាអូខេ​ បាន​បិតទ្វារ​របង​ហាម​មិន​អោយ​អ្នក​កាសែត​ចូល​ថត​រូប និង​មិន​អនុញ្ញាតអោយ​សាច់​ញាតិ​ចូល​ទៅ​ទទួល​កូន​ចៅ​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ថែម​ទៀត​ផង​។

បើ​តាម​ប្រ​ភព​ព័ត៌​មានពី​អ្នក​អង្គុយ​ហូប​បាន​នៅ​មុខ​ខារាអូខេ ពី​រ៉ាមីត​ នេះ​កាល​ពី​ល្ងាច​មិញ​ បាន​អោយ​ដឹង​ថា​ ដំ​បូង​ពួក​គេ​ឃើញ រថ​យន្ត​បន្លត់​អគ្គី​ភ័យ​របស់​ខេត្តប្រ​ហែល​៥​គ្រឿង​ ​បើក​ចូល​ទៅ​ខាង​ក្នុង​របង​ខា​រា​អូ​ខេ​នេះ ទើប​បណ្តាល​អោយ​មាន​ការ​សង្ស័យ​ថា ប្រ​ហែល​មាន​ភ្លើង​ឆេះ។ ប្រ​ភព​បន្តថា គេ​បាន​ទៅ​ឈរ​មើល​ស្រាប់​តែ​ឃើញ​មាន​ផ្សែងហុយខ្មួល​ខ្មាញ​យ៉ាង​ខ្លាំង ចេញ​មក​ក្រៅ​ ទើ​ប​បណ្តាល​អោយ​ផ្អើល​អ្នក​ជិត​ខាង​ អ្នក​ធ្វើ​ដំណើរ​ មក​ចោម​រោម​ឈរ​មើល​ រហូត​ដឹង​ដល់​អ្នក​កាសែ​ត​រាប់​រយ​នាក់ មក​សុំ​ចូល​ថត​រូប​តែ​ ត្រូវ​បាន​ម្ចាស់​ខារាអូខេ បញ្ជា​អោយ​បិត​ទ្វារ និង​ដាក់​កម្លាំង​សមត្ថកិច្ចរាប់​សិប​នាក់ ​មិន​អោយ​អ្នក​កាសែត​ចូលថត​រូប​ទេ។ ប្រភពបន្តទៀតថា ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​កូន​ចៅ សាច់​ញាតិ នៅ​ធ្វើ​ការ​ក្នុង​ខារាអូខេ​នេះ នាំ​គ្នា​ភ័យពេល​លឺ​ថា ខារាអូខេឆេះ ​ហើយ​សុំចូល​រក​សាច់​ញាតិ តែ​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ចូល។ មិន​តែ​ប៉ុណ្ណោះបុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ត្រូវ​បាន​ថៅ​កែ​ខារាអូខេ ពីរ៉ាមីត បញ្ជា​អោយ​បិត​ទូរ​ស័ព្ទដៃ​អស់​គ្រប់គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​​សាច់​ញាតិ​មិន​អាចទំ​នាក់​នង​បានទេ​​ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​សុទ្ធ​តែ​នៅ​ក្រៅ​តំ​បន់​សេវាទាំង​អស់។ ប្រ​ភព​បន្ថែម​ថា កន្លង​មក​ខារាអូខេ​នេះ ធ្លាប់​មាន​ការ​ឈ្លោះ​បាញ់​បោះ​ជា​ញឹក​ញាប់ តែ​គេ​ព្យាយាម​បិត​បាំង​បាន​ល្អ​ ដោយ​គ្មាន​ការ​រំ​ខាង​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ទេ ព្រោះ​អ្នក​បាញ់​បោះ​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ឬ​អ្នក​ធំ​ អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ដើម។ល។

ករណី​ភ្លើង​ឆេះ​ខារាអូខេ ពីរ៉ាមីត នេះ​បណ្តាល​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា អាច​មាន​មនុស្ស​ស្លាប់​ ឬ​របូសធ្ងន់​ក៏ថា​បាន ហើយ​ការ​ឆេះ​នេះ​ក៏មិន​ទាន់​ដឹង​ពី​មូល​ហេតុពិត​ប្រាកដនោះ​ទេ ព្រោះ​គេ​ហាម​អ្នក​កាសែត​មិន​អោយ​ចូល​យក​ព័ត៌​មាន ដែល​វា​ជា​រឿង​អាថ៌កំ​បាំង​បំ​ផុត​ គ្មាន​នរណា​បាន​ដឹង​ទាល់​តែ​សោះ​។

យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ម្ចាស់​ខារាអូខេ ឬមេការ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃទី​១៤នេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1826ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1576ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1547ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1761ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1771ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1653ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1712ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2156ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2327ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1675ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9763នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75841នាក់
ខែនេះ    823632នាក់
ឆ្នាំនេះ   3567936នាក់
សរុប   57166832នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:52