ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1715

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រីបាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កាលៈទេសៈ​នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​តែ​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ។ ករណី​របស់​លោក សម រង្ស៊ី​មិន​អាច​ទាន់​និយាយ​គ្នា​បាន​ទេ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ មាន​ន័យ​ថា ក្រោយ​ពី​ការ​កាន់​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​អង្គ​អតីត​ព្រះមហាក្សត្រ ទើប​រឿង​នេះ​អាច​ពិភាក្សា​គ្នា​បាន។ 

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី ១៨ តុលា​កន្លង​ទៅ ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​ស្រុក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ។ លោក​ផៃ ស៊ីផាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លិខិត​របស់​លោក សម រង្ស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​នៅ​ខ្វះ​លក្ខណៈ​ជា​ផ្លូវការ។

ដោយឡែក លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​ត្រូវ​បាន​កែតម្រូវ និង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​លោក​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ណា​មួយ​ទាក់ទិន​នឹង​លិខិត​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ទុក​ពេល​ឲ្យ​គ្រប់​ភាគី​ពិចារណា​ជា​មុន​សិន។

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ក្រុមអ្នកវិភាគ​នយោបាយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​លើកលែងទោស​អ្នកទោសនយោបាយ​នៅ​អំឡុង​នៃ​ការ​កាន់​មរណទុក្ខ​របស់​សម្តេច​ឪ ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ស្រប​ទៅ​នឹង​អ្វី​ដែល​សម្តេចឪ​តែងតែ​មាន​ព្រះបន្ទូល​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​មាន​បន្ទូល​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឈ្លាត​ឱកាស​នេះ​លើកលែងទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ច្រើន​ជាង​ខាត។

យល់ស្រប​នឹង​មតិ​នេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ព្រះមហាវីរក្សត្រ។ ហើយ​ការ​លើកលែងទោស​នេះ ច្រើន​តែ​ត្រូវ​ធ្វើ​នៅ​ពេល​មាន​ពីធី​បុណ្យជាតិ​ធំៗ ដូច​ជា​បុណ្យ​ចម្រើន​ព្រះជន្ម និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ដើម។

គួរ​រម្លឹក​ថា កាល​ពី​សប្តាហ៍​មុន​នេះ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ពី​គ្នា ទៅ​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ត្រឡប់​វិញ ដោយ​សំអាង​ថា គ្នាន​អាស័យដ្ឋាន​របស់​លោក សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1619ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1814ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1547ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1729ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1726ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1715ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3200ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1712ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2353ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1682ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7789នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73867នាក់
ខែនេះ    821658នាក់
ឆ្នាំនេះ   3565962នាក់
សរុប   57164858នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:15