បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 1764

ប្រ​ជាពល​រដ្ឋ​នៅក្នុង​ប្រ​ទេស​កម្ពុជាស្ទើ​គ្រប់​គ្នា​ធ្លាប់​បាន​លឺ​ និង​ខ្លះ​ធ្លាប់​បាន​ឃើញតំ​បន់​ព្រៃ​ស្អា​ក​ដែល​មាន​ដើម​ឈើ​ដុះ​ខ្ពស់​ៗ​ធំ​ៗកន្លែង​ខ្លះ​គ្មាន​ពន្លឺ​ថ្ងៃ​ចាំ​ចូលដល់​ដី ដែល​ជា​ប្រ​ភព​សត្វ​ស្លាប សត្វ​ពាហនៈស្ទើ​គ្រប់​ប្រ​ភេទនោះ​ ឥឡូវ​ត្រូវ​បាន​គេ​កាប់​រុក​រាន​ឡើង​វាល​ស្អាតទៅ​ហើយ។

បើ​តាម​ប្រ​ជា​ពលរដ្ឋ​ធ្លាប់​រស់​នៅ​ទី​នោះ​បាន​ប្រាប់​ថា កាល​ពី​ជាង​១០​ឆ្នាំ​មុន តំ​បន់​ព្រៃ​ស្អាក​ដែល​បច្ចុប្បន្ន​មាន​ព្រំ​ប្រ​ទល់​រវាង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​រមាន​ជ័យ និង​ស្រុក​វារិន​ ខេត្ត​សៀម​រាប ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តំ​បន់​ព្រៃ​ដ៏​សែន​ក្រាស ស្ទើ​តែ​គ្មាន​អ្នក​ហ៊ាន​ដើរ​ចូល មិន​ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​នោះ​ទេ ព្រោះ​តែ​ក្នុង​ព្រៃ​មាន​សត្វ​គ្រប់​ប្រ​ភេទ និង​មាន​ភាព​ងងឹត​ទៀត​ផង។

ប្រ​ជា​ពលរដ្ឋ​នៅ​តំ​បន់​ព្រៃ​ស្អាក​នេះ​បាន​អះ​អាង​ថា ដោយ​សា​មាន​ព្រៃ​ក្រាស​ទើប​បណ្តាល​អោយ​មាន​សត្វ​ជាច្រើន​ចូល​ចិត្ត​រស់​នៅ​។ បើ​លោក​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​នៅ​ពេល​យប់​ នោះ​អ្នក​និង​ឃើញ​មាន​សត្វ​ឈ្លូស ជ្រូក​ព្រៃ ទន្សាយ សំ​ពោច និង​សត្វ​ប្រ​ភេទ​ផ្សេង​ទៀត ដែល​ពួក​វា​ដើរ​ឆ្លង​កាត់​ផ្លូងទាំង​ហ្វូងៗ។ ពួក​គាត​ថា ឥឡូវ​ព្រៃ​ស្អាក​ជិត​ក្លាយ​ជា​វាល​រហោស្ថានហើយ ព្រោះ​តែ​ការ​កាប់​បំ​ផ្លាញពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​លោក​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​តំ​បន់​ព្រៃ​ស្អាក​ លោក​អ្នកអាច​ឃើញ​កន្លែង​ខ្លះ​ត្រូវ​រង​ការ​កាប់​បំ​ផ្លាញឡើង​វាល​តាំ​ង​ពី​មុខ​ដល់​ខាង​ក្រោយ តែ​កន្លែង​ខ្លះ​វិញនៅ​សល់​តែ​ខាង​មុខ​បន្តិច​ប៉ុណ្ណោះ គ្រាន់​តែ​ដើរ​ចូល​តែ​ប៉ុន្មានម៉ែត្រ​ទៅ​ខាង​ក្រោយ​នោះ​លោក​អ្នក​ និង​ឃើញ​ថា ជិត​ក្លាយ​ជា​វាល​ខ្សាច់​សាហារ៉ាទៅ​ហើយ។

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រ​ភេទ​ឈើ​ប្រ​ណិត​ល្អ​ៗ​រង​ការ​កាប់​ជិត​អស់​ក៏ដោយ តែ​វា​ក៏នៅ​សេស​សល់​ប្រ​ភេទ​ឈើ​ខ្លះដូច​ជា គគី ផ្ចឹក យាយ (ឈើទាល) ផ្តៀក មួយ​ចំ​នួនដែល​ពពួក​ក្រុម​ឈ្មួញ គ្រប់​ប្រភេទ​កំ​ពុង​បញ្ជា​ទិញ​ពី​ប្រ​ជា​ពល​រដ្ឋ និង​ក្រុម​ទាហ៊ាន​នៅ​តំ​បន់​នោះដែល​ជា​អ្នក​អារ កាប់​ គាស់​ប្រលំ លក់​អោយ​ជា​រៀង​រាល់​ថ្ងៃ។

តំ​បន់​ព្រៃ​ស្អាក​ជា​តំ​បន់​ហាម​ឃាត់ ដែល​គេ​ហៅ​ថា តំ​បន់​អភិរក្ស​គូលេន​ព្រហ្ម​ទេព ហើយ​តំ​បន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិ​ស្ថាន ដែល​មាន​លោក ខេង-សុជាតិ គ្រប់​គ្រង​ប៉ែក​​ខេត្ត​ឧត្តរ​មាន​ជ័យ និង​លោក​ ហុង-តារាវុធ គ្រប់គ្រង​ប៉ែក​ខាង ខេត្ត​សៀម​រាប​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សូរ​សំ​លេង​រណា​យន្ត​ (អ្នក​ស្រុក​ហៅ​ថា​រណា​ង៉ោង) លាន់​លឺ​កង​រំ​ពង​ ពេញព្រៃ​ក្បែរ​ៗ​ ស្នាក់​ការ​បរិស្ថាន របស់​កូន​ចៅ​លោក​ ហុង-តារា​វុធ និង​លោក ខេង-សុជាតិ ស្ទើ​ជា​រៀង​រាល់​ថ្ងៃ តែ​មន្រ្តី​ទាំង​នោះ​ហាក់​ដូច​ជា ត្រចៀក​ធ្ងន់​ ស្តាប់​មិន​លឺ​ទាល់​តែ​សោះ មិនដឹង​​ថាមក​ពី​មូល​ហេតុ​អ្វី។ នៅ​រដូវ​វស្សា​ឈើ​មិន​ស្រូវ​ត្រូវ​បាន​កាត់​ ដូច​រដុវ​ប្រាំង​ទេព្រោះ​ភ្លៀង​ធ្លាក់​ បណ្តាល​អោយ​រថ​យន្ត​ដែល​ចូល​ដឹក​ឈើ​ជាប់​ផុង​ ពិបាកធ្វើ​ដំ​ណើរ។ តែ​បើ​រដូវ​ប្រាំងវិញ លោក​អ្នក​អាច​ឈប់​រថ​យន្ត​ស្តាប់​សូរ​សំ​លេង​រណា​អារ​ឈើ​ដែល​លាន់​លឺ​កង​រំ​ពង​ពេញ​ព្រៃ ហើយ​ការ​ស្តាប់​សំ​លេង​នេះ ​មិន​គិត​ថ្លៃទេ។

ពាក្យ​ចាស់​ពោល​ថា ”ខ្មោច​ស្រុក​អោយ​ដៃ​ទើប​ ខ្លោច​ព្រៃហ៊ាន​ចូល“ បើ​លោក​ ហុង-តារា​វុធ និង​លោក​ ខេង​-សុជាតិ មិន​អោយ​កូន​ចៅ​បើក​ដៃ​អោយ​ ក្រុម​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ចូល​កាប់​ឈើ​ទេ តើ​ពួក​គេ​អាច​កាប់​បាន​ដែរ​ឬទេ?

បើ​យោង​តាមសម្តី​​ពី​អ្នក​រក​ស៊ី​កាប់​ឈើ​ទាំងនោះ​ធ្លាប់​បាន​បង្ហើប​ថា អ្នក​ចូល​កាប់​ឈើ​នៅ​តំ​បន់​ព្រៃ​ស្អាក ត្រូវ​បង់​លុយ​១០ម៉ឺន​រៀល​ក្នុង​រណា​យន្ត​១​ ក្នុង​១ខែ តែ​បើ​អ្នក​ណា​ហ៊ាន​លូច​អាកាប់​ឈើមិន​បង់​លុយ សមត្ថ​​កិច្ច​ជំ​នាញ​ខាង​លើ និង​ចាប់​ទាំង​មនុស្ស​ ចាប់​ទាំង​វត្ថុតាងជា​មិន​ខាន។

ប្រ​ជា​ពលរដ្ឋ​នៅ​តំ​បន់​ព្រៃ​ស្អា​ក​ដែល​ជា​អ្នក​ប្រ​កប​របរ​ធ្វើ​ស្រែ​ចំ​ការឆ្ងល់​ថា តើ​ថ្ងៃ​ណា​ទើ​ប​ ឯក​ឧត្ត​ម​ ម៉ុក​-ម៉ារ៉េត រដ្ឋ​មន្រ្តី​ក្រ​សួង​បរិស្ថាន ដាក់​វិធាន​ការ​បញ្ឈប់​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើនៅ​​តំ​បន់​ព្រៃ​ស្អាក​នេះ ដើម្បី​ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់​ក្រោយ​បាន​ស្គាល់ព្រៃ​នេះខ្លះ ឬឯក​ឧត្តមចង់​បើក​​ភ្នែក​ម្ខាង បិទ​ភ្នែក​ម្ខាងអោយ​កូន​ចៅសន្សំ​លុយ​វេ​ជូន​ក្រាន់​ចាយ​វាយ​ខ្លះ​ដែរទេ​ដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2138ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1604ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1695ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2212ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1665ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1416ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1560ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1754ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2050ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1645ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4629នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70707នាក់
ខែនេះ    818498នាក់
ឆ្នាំនេះ   3562802នាក់
សរុប   57161698នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:55