យុវជនម្នាក់ត្រូវ ជាប់ខ្នោះដោយសង្សា ចោទប្រកាន់ពីបទរំលោភ សេពសន្ថវៈ ៣ដងក្នុងមួយរាត្រី ដោយឲ្យសង្សាជូនទៅផ្ទះ បែរដឹកនាងទៅផ្ទះរំលោភ ទៅវិញ ធ្វើឲ្យសង្សាខឹង ហើយបានប្តឹង សមត្ថកិច្ចឲ្យឃាត់ ខ្លួនតែម្តង។
ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១១យប់ នៅលើ ផ្ទះជនសង្ស័យដែលស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ជនសង្ស័យ ឈ្មោះ ដឹង ហម ភេទប្រុស អាយុ២៣ ឆ្នាំដែលស្នាក់នៅផ្ទះជួលភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្ត កោះកុង ។
ស្រ្តីរងគ្រោះ ហ.ស.ណ ភេទស្រី អាយុ១៦ឆ្នាំ ដែលមានទីលំនៅភូម៤ សង្កាត់ដងទង់់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា នេះពុំមែនចាប់រំលោភសេព សន្ថវៈនោះទេ គឺមានការយល់ព្រមទាំងសងខាង តែមិននឹកស្មានថា ដល់ពេលព្រឹកឡើងនាងដាក់ ពាក្យបណ្តឹងសោះ ដល់ ពេលសមត្ថកិច្ចមកឃាត់ខ្លួន ទើបដឹងថាសង្សាប្តឹងសមត្ថកិច្ចចោទថាខ្លួនចាប់រំលោភទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់៕
ថ្ងៃនេះ | 77 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 42635 | នាក់ |
ខែនេះ | 322997 | នាក់ |
ឆ្នាំនេះ | 322997 | នាក់ |
សរុប | 53921893 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 01:37 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net