ជនជាតិខ្មែរស្លៀកពាក់ស៊ីវិល៣នាក់បានស្លាប់នៅនិងកន្លែង ព្រមទាំងទាហានឈុតខ្មៅថៃ៥នាក់បានរងរបួសធ្ងន់ ខណៈពេលទាហានឈុតខ្មៅថៃ ដើរល្បាតតាមព្រំដែនជួបប្រទះជនជាតិខ្មែរ៥នាក់ មានអាវុធអាកាមួយដើមបានចូលទៅក្នុងទឹកដីថៃ កំពុងលួចកាប់ឈើគ្រញូងកាលពីវេលាម៉ោងប្រមាណជា៤និង៤០នាទីរសៀថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចភូមិទីងមោង ឃុំ.ស្រុកសំឡូត ខេត្តបាត់ដំបង ឈមនឹងចំណុចភូមិខាវប្លួ ប្រទេសថៃ។
លោកទី សុខា ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកព្រំប៉ៃលិន បានបញ្ជាក់ថា សពជនជាតិខ្មែរ៣នាក់ដែលស្លាប់នោះ ក្រុមការងារទំនាក់ទំនងបានសហការជាមួយភាគីទាហាឈុតខ្មៅថៃ ឡើងទៅចំណុចទីងមោង យកបញ្ជូនមកកម្ពុជា តាមច្រកស្រុកសំឡូតនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២នេះហើយ។ ប៉ុន្តែនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នៅចំណុចខាវប្លួជនជាតិខ្មែរមានគ្នា៥នាក់ មានអាវុធអាកាមួយដើម បានបាញ់រះទៅលើទាហានឈុតខ្មៅមុន ព្រោះខ្លាចខាងថៃចាប់មកធ្វើទោសទណ្ឌ ទើបមានការផ្ទុះអាវុធបាញ់តគ្នាបែបនេះ។
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២នេះ គឺខាងភាគីថៃ និងក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃ ប្រចាំនៅច្រកអន្តរជាតិព្រំប៉ៃលិន នឹងឡើងទៅចំណុចខាវប្លួ យកសាកសពជនជាតិខ្មែរបញ្ជូនត្រឡប់មកកម្ពុជាវិញ តាមច្រកស្រុកសំឡូតហើយ៕
ថ្ងៃនេះ | 4144 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32703 | នាក់ |
ខែនេះ | 180331 | នាក់ |
ឆ្នាំនេះ | 3762991 | នាក់ |
សរុប | 53122917 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:24 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net