ប្រធានផ្សារដើមគលោក កែតស៊ីវិនី បានយកផ្លូវសារធារណៈជុំវិញផ្សារដាក់ឲ្យអាជីវករលក់ដូរតាមកញ្ច្រែង ហើយប្រើឲ្យក្រុមសន្តិសុខដើរប្រមូលប្រាក់ពីអាជីវករក្នុង១នាក់ ៥ពាន់រៀល ដោយអះអាងថាជា ថ្ងៃបុណ្យមានការលក់ដូរដាច់ច្រើន ដែលថ្ងៃធម្មតាត្រូវបង់តែ ៥០០ ទៅ ១០០០ រៀល។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រសិនបើអ្នកលក់ដូរពុំព្រមបង់ប្រាក់ឱ្យ ទៅតាមការទាមទារ របស់ ក្រុមសន្តិសុខផ្សារដើមគនេះទេ គឺត្រូវបានក្រុម សន្តិសុខនោះទាត់កញ្ច្រែង ធ្វើឱ្យបន្លែត្រីសាច់ខ្ទាត រាយប៉ាយ ពេញផ្លូវមិនខានឡើយ គឺមានឥរិយាបថដូចៗគ្នាស្ទើរតែទាំងអស់ គឺមិនមានសីលធម៌ជា សន្តិសុខការពារពលរដ្ឋនោះឡើយ សូម្បីតែការប្រើប្រាស់ ពាក្យសំដីវិញក៏លំបាកស្តាប់ផងដែរ ជាពិសេសប្រធានសន្តិសុខឈ្មោះ បេ វណ្ណា ។
ប្រភពដដែលបានឱ្យដឹងទៀតថា ចំណែកឯលោក កែតស៊ីវិនី វិញនោះគ្មានប្រតិកម្មណាមួយចំពោះ ក្រុមសន្តិសុខដែលដើរទារលុយ លើសការកំណត់នោះទេ បែរជានៅស្ងៀមព្រោះ លោក កែត ស៊ីវិនី ប្រធានផ្សារដើមគជាមនុស្ស ដែលលើកបន្តុបដោយអភិបាល ក្រុងភ្នំពេញលោក កែប ជុតិមា ។
ព័ត៌មានបានបន្តទៀតថាបច្ចុប្បន្នលោក កែត ស៊ីវិនី ក៏មិនរណបជាមួយលោក សេង រតនៈ អភិបាលខណ្ឌ ទួលគោក ដែរដោយសំអាងថា រូបលោកត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ចាត់តាំងឱ្យធ្វើជា ប្រធានផ្សារ និងយកផ្លូវសាធារណៈធ្វើអាជីវកម្មរបស់ខ្លួន ។
ទាក់ទងនឹងបញ្ហាខាងលើប្រធានផ្សារដើមគលោក កែត ស៊ីវិនី មិនអាចសុំការបំភ្លឺបានទេដោយលោកបានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទថា ជាប់រវល់ប្រជុំហើយក៏បិទទូរស័ព្ទមិនឃើញឆ្លើយតបរហូតមកដល់ពេលនេះ។
មតិសាធារណៈជនបានរិះគន់ថា បើគ្មានការបើដៃពីអាជ្ងាធក្រុង ពិសេសលោក កែប ជុតិមា ក៏ប្រធាន ផ្សាររូបនេះមិនហានយកផ្លូវសាធារណៈរបស់រដ្ឋទៅធ្វើអាជីវកម្មមិនគិតពីសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពអ្នកធ្វើដំណើរ៕ដោយ៖ធនជ័យ
ថ្ងៃនេះ | 7207 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35766 | នាក់ |
ខែនេះ | 183394 | នាក់ |
ឆ្នាំនេះ | 3766054 | នាក់ |
សរុប | 53125980 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:41 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net