សំណុំរឿងបាញ់ប៉ងប្រហារកម្មករដ៏ព្រឺព្រួចដែលជាប់គាំងអស់រយៈពេលជិត១០ខែមកហើយ ខណៈដែលជនបង្ករនៅតែស្ថិតក្នុងសេរីភាពនោះ ពេលនេះសំណុំរឿងនោះត្រូវបានគេរាយការណ៏ថាអាចនឹងត្រូវដកចេញមិនជំនុំជម្រះ។
ចៅក្រមតុលាការខេត្តស្វាយរៀងដែលស៊ើបសួរលើសំណុំរឿងនេះគឺលោក ប៉ិច ឈឿន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា ពេលនេះតុលាការកំពុងតែពិចារណាលើសំណុំរឿងលោក ឈូក បណ្ឌិត ថាតើត្រូវលើកយកមកធ្វើសវនាការ ឬ ដកចេញ។
លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិតដែលគេស្គាល់ថា ជាក្មួយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលរងការចោទប្រកាន់ និង បញ្ជាក់បន្ថែមដោយឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា ជាមនុស្សតែម្នាក់គត់ដែលបានបាញ់ទៅលើកម្មការិនី៣នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវ៉ិតឲ្យរងរបួសធ្ងន់ អំឡុងការធ្វើកូដកម្មមួយកាលពីខែ កុម្ភៈ ឆ្នាំ២០១២ ។ ប៉ុន្តែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ជនដៃដល់នៅតែរស់ប្រកបដោយសេរីភាព គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ៕
ដោយ សិលាពល ប្រភពពី The Free Press Magazine
ថ្ងៃនេះ | 14862 | នាក់ |
ម្សិលមិញ | 255977 | នាក់ |
សប្ដាហ៍នេះ | 329735 | នាក់ |
ខែនេះ | 644982 | នាក់ |
ឆ្នាំនេះ | 2498261 | នាក់ |
សរុប | 56097157 | នាក់ |
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 17:34 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net