សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន

ដោយៈ គម្ពុជា ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1667

ក្រុម​អ្នក​យក​ព័ត៌​មាន​ឲ្យ​ការ​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​តាម​បណ្តា​ខេត្ត​ និង​តាម​ខណ្ឌ​មួយ​​ចំ​នួន​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​ មិន​បាន​បើក​លុយ​អត្ថ​បទ​ជូន​ពួក​គាត់​​ តាំង​ពី​​ខែ​មិ​នា​ ឆ្នាំ២០១២​ មក​ដល់​បច្ចុប្បន្ន​ ដែល​នាំ​ឲ្យ​ពួក​គាត់​អត់​ទ្រាំ​និ​យាយ​ពុំ​បាន។​

លោក គឹម ហៃ អ្នកយកព័តិមាននៅខេត្តព្រះសីហនុបានឲ្យដឹងថាលោកមិនបាន​បើកប្រាក់​អត្ថបទ​ពីអង្គ​ភាពកាសែតវិទ្យាសាស្រ្តខ្មែរជាច្រើនខែកន្លងមកហើយ តាំងពីនិពន្ធនាយកមុននៅកាន់ដោយឮ​តែគេថាថ្ងៃនេះថ្ងៃនោះរហូតមកដល់ពេលនេះ​។

ទាក់និងបញ្ហាខាងលើនេះ លោក បូរិន្ទ និពន្ធនាយកការផ្សាយបានឲ្យដឹងថាលុយគឺលោក ជា ចំរើន ដែលជាម្ចាស់អង្គភាពនោះមិនទាន់ទម្លាក់លុយមកទេ ហើយគណនីចូលថ្មីនោះកំពុងតែគិត​ប្រហែល​ជា​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ ឬ ដើមខែធ្នូ អាចនិងបើកបាន។

ក្រុមអ្នកយកព័ត៌មាន បានឲ្យដឹងថាការនិយាយដោះសានេះមិនមែនជាលើកទីមួយទេសម្រាបថ្នាក់​ដឹក​នាំ​​អង្គភាពនេះ តាំងពីជំនាន់និពន្ធនាយកមុនៗមកម្លេះ។

លោក អ៊ុង សេរីវុទ្ធ គណនីទើបនិងឡើងថ្មី​បាន​ឲ្យដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​បែប​នេះ​គឺ​ដោយ​សា​តែ​ថ្នាក់​ដឹក​នាំ​មុនៗ​មួយ​ចំ​នួន​ធ្វើ​ការ​​មាន​ភាព​មិន​ប្រក​តី។ សម្រាប​លោក​មក​ថ្មី​ គ្មាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប​ផ្ទៀង​ផ្ទាត់​ថា​អត្ថ​បទ​អ្នក​យក​​ព័ត៌​មាន​នោះ​មាន​ប៉ុន្មាន​នោះ​ទេ​។ លោក​បាន​បន្ត​ថា​សូម​ឲ្យ​រង​ចាំ​ប្រ​សិន​បើ​គិត​រួច​ហើយ​យក​ទៅ​ឲ្យ​​លោក​​ ​ជា ចំរើន​ មើល​ហើយ​គាត់​ចុះ​ហត្ថ​លេខ​នោះ​ និង​ត្រូវ​បើក​ជា​ (មូលប្បទានប័ត្រ)អោយ។

អ្នក​ស្រី ផល្លី ​ជាបុគ្គ​លិក​រដ្ឋ​បាល​នៅ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែ​រ​ បាន​ឲ្យ​ដឹង​ថា​ឯក​សារ​ដែល​ពាក់​ព័ន្ធ​​ចំ​នួន​អត្ថ​បទ​កា​សែត និង​ចំ​នួន​ចុះ​តាម​គេ​ហទំ​ព័រ អ្នក​ស្រី​បាន​សរុប រួច​រាល់​ហើយ​បញ្ជូន​ទៅ​លោក ​អ៊ុង សេរីវុទ្ធ​ គណនី​នោះ​យូ​ហើយ។

ព័ត៌មានពី ​លោក ភាវុន​ អតីត​ជា​អ្នក​យក​ព័ត៌​មាន​បានឲ្យដឹងថា ​ក្រោយពីលោកតវាយ៉ាងតឹង​សសៃក​ជាមួយ​គណនីលោក អ៊ុង​ សេរីវុទ្ធ ទើបព្រមបើកលុយអោយ។លោកបានបន្តថាលោកមិនដឹងថាខ្លួនឯង​ត្រូវគេបញ្ឈប់​នោះទេ ព្រោះក្រោយពីទទួលលុយហើយខាងអង្គភាពមិនបានបញ្ជូនដំណឹង​ពីការ​បញ្ឈប់ (ច្ចឹងបានខ្ញុំខល​ទៅ​លោកបូរិន្ទ និពន្ធនាយកគាត់មិនលើក)។

លោក បូរិន្ទ បានប្រាប់អ្នកយក​ព័ត៌មាន​យើងថាលោក ភាវុន នោះ​ត្រូវបានបញ្ឈប់ពីការងារហើយ ដោយលោកមិនបានបញ្ជាក់​អំពី​មូល​ហេតុ​នោះទេ។

គួបញ្ជាក់ផងដែរថាកន្លងទៅអង្គភាពកាសែតមួយនេះបានរុះរើថ្នាក់ដឹកនាំជាច្រើនដងមកហើយតាម​ប្រភពបានបង្ហើបថាដោយសាតែការគ្រប់គ្រងមិនប្រកតីទៅលើការចំណាយ។ដោយឡែក​ក្រុមបុគ្គ​លិក​​​ក្នុងការិយាល័យបាននាំគ្នាផ្តិតមេដៃស្នើទៅថ្នាកដឹកនាំ​ក្រសួង​ដែលពាក់​ព័ន្ធមួយចំនួនឲ្យ​ជួយអន្តរា​គម​ទើបបើកលុយឲ្យ ក្រោយមកបុគ្គលិកដែលផ្តិតមេដៃ​នោះ​ត្រូវ​ឈប់​ ទាំងអស់​ដោយសារតែរឿង​ដ៏ចំរូង​ចំរាស់​នេះ នៅតែអ្នកយកព័ត៌មានតាមខេត្ត និងតាមខណ្ឌមួយចំនួននៅក្រុងភ្នំពេញ​ដែលអង្គភាព​នេះ​មិន​បើកលុយឲ្យនៅឡើយ៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1526ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1719ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6117ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1683ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1787ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2421ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1758ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2389ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4432ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1641ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7738នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73816នាក់
ខែនេះ    821607នាក់
ឆ្នាំនេះ   3565911នាក់
សរុប   57164807នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:04