ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ

ដោយៈ វាសនា ស្ទឹងត្រែង ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1846

​​អ្នកស្រី សួនសំនៀង ហៅ យាយ​ព្រឿង បានរៀបចំ ចេញ​ឈើ​ពី​ចំណុច​ញើ​ន ចូលមក ខេត្ដ​ស្ទឹងត្រែង​រាប់សិប​ម៉ែត្រគូប ដើម្បី​យកទៅ​ស្ដុក​ទុក​ក្នុង​សិប្ប កម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ គាត់​ដ៏​ធំ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង ហើយ​បន្ដ​ចែកចាយ​ទៅកាន់​សិប្បកម្ម​ផ្សេងៗ និង​ទៅ​ស្រុក​យួន ដោយ​គ្មាន​មន្ដ្រី​ជំណាញ និង​សមត្ថ កិច្ច​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះទេ បើទោះបីជា​ប៉ុន្មាន​ថ្ងៃ​មកនេះ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អស់ នោះបាន​បញ្ចេញស្នាដៃ​បង្ក្រាប ឈ្មួញ​រកស៊ី​ឈើ​តូចតាច​ក៏ដោយ ហើយ​គេ​នៅតែ​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច និង​មន្ដ្រី ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង យ៉ាង​ដូច្នេះ ?

​មានការ​បញ្ជាក់ថា យាយ​ព្រឿង មាន​ខ្នងបង្អែក និង​មាន​អ្នករត់ ការ​យ៉ាង​ស្ទាត់ជំនាញ​ក្នុងការ ស្ពាយ​ប្រាក់​យកទៅ​បែងចែក​ដល់ មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ជំនួញ​ឈើ ខុសច្បាប់​របស់​អ្នកស្រី សួន សំ នៀង ហៅ​យាយ ព្រឿង ហើយ ជាទូទៅ​យាយ​ព្រឿង មិនចេះ ភាសា​ខ្មែរ​ច្បាស់​ទេ ក្នុងករណី ដែលមាន​មន្ដ្រី​ជំនាញ សមត្ថកិច្ច ឬ​ក្រុមអ្នកកាសែត​ទូរស័ព្ទ​ទៅ​សួរ នាំ​គាត់ យាយ​ព្រឿង តែងតែ​ឱ្យ ទូរស័ព្ទ​មកជួប​មនុស្ស​ម្នាក់​ដែល ជា​អ្នក​កាន់​កញ្ចប់​លុយ​ឱ្យ​គាត់ ក្នុងការ​បែងចែក​មន្ដ្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​អ្នក កាសែត​ផងដែរ ។ ហេតុដូច្នេះ ហើយ​បានជា​ជំនួញ​ឈើ​ខុសច្បាប់ របស់​យាយ​ព្រឿង​មាន​ទ្រង់ទ្រាយ ធំជាងគេ និង​ដុះ​ស្លែ​នៅក្នុង​ខេត្ដ ស្ទឹងត្រែង​គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់ ក៏​ព្រោះតែ​ផ្នែក​ពាក់ព័ន្ធ ទាំងអស់នោះ​បានទទួល​ផល​ប្រ យោជន៍​ជាប់​ជាប្រចាំ​ពី​យាយ​ព្រឿង ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ គ្មាន​ការ បង្ក្រាប​ដូច​ឈ្មួញ​ដទៃ ។​

​កន្លងមក​យាយ ព្រឿង បាន បញ្ជា​ឱ្យ​មន្ដ្រី និង​សមត្ថកិច្ច​មួយ ចំនួន​ចុះ​ចាប់​ឈើ​របស់​ឈ្មួញ​តូច តាច​មួយចំនួន​ដែល​ហ៊ាន​រកស៊ី ប្រជែង​ជាមួយ​គាត់ ក៏ដូចជា​ឈ្មួញ ដែល​មិន​យក​ឈើ​ទៅ​លក់​ឱ្យ​គាត់ ជាក់ស្ដែង​យាយ ជូ ជា​ឈ្មួញ​ដែល ទើប​ចេញ​រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ តូចតាច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ខាត ឡុងចុង ក៏​ដោយសារតែ​យាយ ព្រឿង បាន​រាយការណ៍​ទៅ​សមត្ថ កិច្ច ហើយ​បរិវារ​របស់​យាយ​ព្រឿង មួយចំនួន​បាន​ជំ​រុញឱ្យ​សមត្ថកិច្ច បង្ក្រាប​ជំនួញ​ឈើ​របស់​យាយ​ជូ កុំឱ្យ​ហើប​មុខ​រួច ។ ឥទ្ធិពល​អំ ណា​ច​របស់​យាយ​ព្រឿង កាន់តែ ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបីជា​គាត់​និយាយ​ខ្មែរ​មិន ច្បាស់ ក៏មាន​បរិវារ​ជាច្រើន​ចាំ ជួយ​បកប្រែ ឬ​ចាំ​សម្របសម្រួល ការពារ​ជំនួញ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង​កុំឱ្យ​មានរឿង​រ៉ាវ ដែល​ពេលខ្លះ​យាយ​ព្រឿង មិន ឆេះដុំ​ទេ ប៉ុន្ដែ​បរិវារ​របស់គាត់​មួយ ចំនួន​បែរជា​ក្ដៅស្លឹកត្រចៀក​ជំនួស យាយ​ព្រឿង​ទៅវិញ ។​

​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ពី​ជំនួញ​ឈើ​ខុស ច្បាប់​របស់​យាយ​ព្រឿង ដែល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បន្ទាប់ ពី​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​សម្ងំ យ៉ាង​ស្ងៀមស្ងាត់​ទទួលយក​ផល ប្រយោជន៍​ពី​យាយ​ព្រឿង បាន ធ្វើខ្លួន​យ៉ាង​សុភាព​ជួយ​ការពារ ជំនួញ​ឈើ​ខុសច្បាប់​ឱ្យមាន​ភាព រលូន​ល្អ ។ គេ​សង្កេតឃើញថា យាយ​ព្រឿង ដែល​មិនចេះ​អក្សរ ខ្មែរ អត់​ដឹងថា មាន​កាសែត​ចុះ ផ្សាយ​រឿង​របស់គាត់​ទេ ប៉ុន្ដែ​បរិ វារ​របស់​យាយ​ព្រឿង ដែល​ទទួល លុយ​តាមរបៀប​ម៉ៅ​ផ្ដាច់​ការពារ កុំ​ឱ្យមាន​កាសែត​ចុះផ្សាយ​រឿង យាយ​ព្រឿង រកស៊ី​ឈើ​បាន​ក្ដៅ ស្លឹកត្រចៀក ព្រោះ​ខ្លាច​មាន​មន្ដ្រី ជំនាញ​ខ្សឹបប្រាប់​យាយ​ព្រឿង​ថា មាន​កាសែត​ចុះផ្សាយ ។​​

យ៉ាងណាក៏ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន បានចេញ​បទ បញ្ជា​យ៉ាង​តឹងតែង​ឱ្យ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​ចិ​ត្ដ​ទុក ដាក់​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព គួរ​ណាស់​តែ អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ដែល​ដឹក នាំ​ដោយ​លោក ឡូយ សុផាត យក​ចិ​ត្ដ​ទុកដាក់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​យាយ​ព្រឿង មិនគួរ​រក្សា ទុក​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ ឈ្មួញ​ដុះ​ស្លែ​ម្នាក់នេះ​ជា​ឆ្នាំង បាយ​នោះទេ ។ គួរបញ្ជាក់​ផង ដែរ​ថា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ក៏ដូចជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ឆេង គឹម​ស៊ុន ធ្លាប់​ទទួល ការព្រមាន​ពី​នាយករដ្ឋមន្ដ្រី​រួច ហើយ​ថា ប្រសិនបើ​មិនមាន​សមត្ថ ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹងត្រូវ​ដកហូត​មុខតំណែង ថែម ទាំង​នាំទៅ​ផ្ដន្ទាទោស​ដោយ​គ្មាន ករណី​យោគយល់​ទៀត​ទេ ហើយ ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ ព្រឿង ដែល​កំពុងតែ​រលូន​ល្អ​គ្មាន នរណា​ហ៊ាន​ប៉ះពាល់​នៅពេលនេះ អាចជា​កម្មវត្ថុ​ដែល​ត្រូវ​ស៊ើប អង្កេត​ដើម្បី​នាំ​មន្ដ្រី​មួយចំនួន​ទៅ ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំឱ្យ មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ និង រកស៊ី​ឈើ​ខុសច្បាប់​តទៅទៀត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1815ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2534ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2330ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2244ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1611ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1897ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2750ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1974ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2433ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10038នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76116នាក់
ខែនេះ    823907នាក់
ឆ្នាំនេះ   3568211នាក់
សរុប   57167107នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:24