មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ

ដោយៈ យ៉ាង បន្ទាយមាន​ជ័យ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:01 នាទី ចំនួនអានៈ 1556

​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មាន​ការហូរចូល​យ៉ាងខ្លាំង​ពី​សៀម​ចូល មក​ក្នុង​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ រហូតដល់​បន្ដ​មកកាន់​រាជធានី​ភ្នំ ពេញ​ហើយ​ច្រករបៀង​ជាច្រើន នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​មាន ភាព​ធូររលុង​ដោយសារ​អាជ្ញាធរ ខេត្ដ​ក៏ដូចជា​កងកម្លាំង​ប្រដាប់ អាវុធ​ឃុបឃិត​ឱ្យមាន​ការហូរចូល​នូវ​ទំនិញគេចពន្ធ​ទាំងនោះ​ក៏​ជា អត្ថប្រយោជន៍​សម្រាប់​ម​ន្ដ្រី​គយ ពុករលួយ​ផងដែរ ។​

​គេ​បាន​រាយការណ៍​មក​ថា មាន ច្រករបៀង​ល្មើសច្បាប់​ធំៗ​ចំនួន ៣ ដែល​កំពុងតែ​ហូរ​ចូល​នូវ​ទំនិញ​គ្រប់ប្រភេទ​ក្នុងនោះ​មាន​ច្រក​អូរ​បី​ជាន់ ច្រក​ម៉ាឡៃ​និង​ច្រក​បឹង​ត្រកួន ។ គេ​បាន​បញ្ជាក់ថា​នៅ​ចំណុច​ច្រក អូរ​បី​ជាន់​បច្ចុប្បន្ន​គឺ​គ្រប់គ្រង ដោយ​ក្រុមនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ របស់លោក សូ សុ​វណ្ណា​រី និង​នគរបាល​វរៈ​ការពារ ព្រំដែន​លេខ ៨៩១ របស់លោក ហាំ វណ្ណៈ ។ ច្រក​អូរ​បី​ជាន់​មាន នាំចូល​នូវ​ប្រភេទ​ជា​ម៉ូតូ​ក្ដៅ​ដែលជា​ម៉ូតូ​ប្រជាជន​សៀម​លួច​និង​ប្លន់​ពី​ទឹកដី​របស់គេ​យកមក​លក់​ឱ្យ ឈ្មួញ​របស់​ខ្មែរ​នៅ​ចំណុច​ច្រក​ព្រំ ដែន​ហើយ​ក្រៅ​អំពី​ម៉ូតូ​ក៏មាន​ចេញ ផងដែរ​នូវ​ប្រភេទ​ហ្គាស​ដូចជា​នៅ ចំណុច​ច្រករបៀង​ដើម​ស្នួល​មាន​ទាំង ហ្គាស​និង​ម៉ូតូ​ស្ថិតក្នុង​ទ្រង់ទ្រាយ​ដ៏ ច្រើន​ផងដែរ ។ បើ​បញ្ហា​ម្ហូបអាហារ ដូចជា​សាច់មាន់ និង​ជ្រូក​ក្រហម​ក៏ មាន​នាំចូល​តាម​ចំណុច​ច្រក​ម៉ុង​ចិន ដែល​គ្រប់គ្រង ដោយ​នគរបាល​វរៈ ការពារ​ព្រំដែន​លេខ​៨៩១ ។​

​ច្រក​ម៉ាឡៃ​កន្លងទៅ​ក៏មាន​ការ នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ជាច្រើន ផងដែរ​ប៉ុន្ដែ​ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ បញ្ហា​ផ្លូវ​មិនទាន់ អំណោយផល​ធ្វើឱ្យ​ឈ្មួញ​ពិបាក ដឹកទំនិញ​ឆ្លងកាត់​តែមាន​ទំនិញ មួយចំនួន​នៅតែ​បន្ដ​លួច​ចេញ​ខ្លះៗ​ដែរ ។ ករណី​ច្រក​បឹង​ត្រកួន​បច្ចុប្បន្ន ក្លាយទៅជា​ច្រក​ដ៏​ធំ​ក្នុង​ការនាំ​ទំនិញ គេចពន្ធ​ចូល​ពិសេស​ទ្រង់ទ្រាយ​ធំជាងគេ​គឺ​ការនាំ​ម៉ូតូ​ចូល​ដូចជា ម៉ូតូ ហ្វី​ណូ និង​ម៉ូតូ​ស្កូ​ប​ពី ឃ្លី​ច​ស៊េរី ឆ្នាំ​២០១២ ក្នុង​មួយថ្ងៃៗ​មាន ចំនួន​រាប់សិប​គ្រឿង​ដែល​ឈ្មួញ បាន​ដឹកជញ្ជូន​ដូចជា​ប្រភេទ​ឡាន​នីសា​ន់ និង​មួយចំនួនទៀត​គេ​បាន ឃើញ​ក្រុម​ឈ្មួញ​ជួល​ឱ្យ​ក្មេងស្ទាវ​ជា​អ្នកបើក​ចេញពី​ចំណុច​ច្រក​បឹង​ត្រកួន​ដែល​ធ្វើឱ្យ​ការហូរចូល​ប្រភេទ ជា​ម៉ូតូ​គេចពន្ធ​ទាំងនេះ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​ជាច្រើន​ក្នុង​មួយខែៗ ។​

​លោក ផូ ផល្លា ប្រធាន​សាខា គយ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន ជ័យ​ត្រូវបាន​គេ​ចាត់ទុកថា​មាន ភាព​ធូររលុង​ទៅលើ​ការអនុញ្ញាតឱ្យ​ទំនិញ​ទាំងអស់នោះ​ហូរ​ចូល ព្រោះ​កន្លងទៅ​នៅក្នុង​ទឹកដី​ខេត្ដ បន្ទាយមានជ័យ​នេះ​មាន​ករណី ហូរ​ចូល​តាំងពី​ប្រេងឥន្ធនៈ​ជាដើម ដោយ​មន្ដ្រី​គយ​មួយចំនួន​គឺជា​អ្នក ប្រមូល​ផល​លើ​ទំនិញគេចពន្ធ ប៉ុន្ដែ​បញ្ហា​ចំណូល​ពន្ធ​ត្រូវបាន ខាតបង់ ។ មន្ដ្រី​គយ​ជាច្រើន​ក៏បាន ដាក់​ប៉ុស្ដិ៍​ដែល​គេ​ហៅថា​ក្រុម​គយ ចល័ត​សម្រាប់​ទប់ស្កាត់​ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្រោម​ការបង្គាប់បញ្ជា​របស់​លោក ផូ ផល្លា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ ប៉ុន្ដែ​លទ្ធផល របស់​មន្ដ្រី​គយ​ទាំងនោះ​មិនទាន់ ហុច​ចេញ​ជា​ផ្លែផ្កា​ណាមួយ​ទៅ លើ​ការទប់ស្កាត់​ទំនិញ​ដែល​បាន​ហូរ ចូល​ដូច​ហែ​កឋិន​ទាំង​នោះទេ ។ ផ្ទុយទៅវិញ​រាល់​ការដឹកជញ្ជូន​ទំនិញ គេចពន្ធ​ដែល​បាន​ឆ្លងកាត់​ទីតាំង កុងត្រូលជជុះ​នៃ​ក្រុម​គយ​ចល័ត ទាំងនោះ​គឺ​គេ​ឃើញតែ​ក្រុម​ឈ្មួញ​ចូល​បង់ប្រាក់​សម្រាប់ ក្បាល​ឡាន ប៉ុន្ដែ​ប្រសិនបើជា​ទំនិញ​ណា​ដែលមាន​រូបភាព​ជា​ទ្រង់ទ្រាយ​ធំៗ ក្រុម គយ​ចល័ត​មិនអាច​ធ្វើការ​បង្ក្រាប ឬក៏​បង្ខំ​ឱ្យចូល​បង់ប្រាក់​ដោយសារ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ​ទូទាត់​តាម រយៈ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន ផូ ផល្លា ដោយផ្ទាល់ ។​

​ច្រករបៀង​ជាច្រើន​នៅក្នុង ខេត្ដ​បន្ទាយមានជ័យ​ប្រសិនបើ អាជ្ញាធរ​ខេត្ដ​កងកម្លាំង​ប្រដាប់ អាវុធ​រួមទាំង​ជំនាញ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្ដ​នេះ​មាន​វិធានការ លុបបំបាត់​គឺអាច​ឱ្យ​រដ្ឋ​ប្រមូលបាន នូវ​ចំណូល​ពន្ធ​យ៉ាងច្រើន ។ ប៉ុន្ដែ ការបង្ក្រាប​កន្លងទៅ​នៃ​ច្រករបៀង ធ្វើឡើង​បានត្រឹមតែ​ច្រក​ដែលមាន​រូបភាព​តូចតាច​ចំណែកឯ​ច្រក​ធំៗ​ដូច​ជាការ​នាំចូល​នូវ​ប្រភេទ​ជា​ប្រេង សាំង​ជ្រូក​ក្រហម​ហ្គាស​គ្រឿង​ភេសជ្ជៈ រួមទាំង​ម៉ូតូ​គេចពន្ធ​នេះ​ជាដើម​មិន ទាន់​ធ្វើការ​លុបបំបាត់បាន​ដោយសារ តែ​កើតមាន​អំពើពុករលួយ ឬ​មន្ដ្រី ដែល​ពាក់ព័ន្ធ​ទាំងនោះ​ទុក​សម្រាប់ ជា​ឆ្នាំងបាយ​របស់​ពួកគេ ។​

​នាយករដ្ឋមន្ដ្រី​លោក ហ៊ុន សែន ធ្លាប់បាន​លើក​ឡើងជា​ញឹកញាប់​ផងដែរ​ទៅលើ​បញ្ហា​ជំរុញ​ឱ្យ​សមត្ថ កិច្ច​គយ​និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ដោយ​សកម្ម​ដើម្បី​លុប បំបាត់​ការហូរចូល​នូវ​ទំនិញ​គេច ពន្ធ​ប៉ុន្ដែ​រូបភាព​ក្នុងការ​ដឹកទំនិញ គេចពន្ធ​ចេញពី​ខេត្ដ​បន្ទាយ​មាន ជ័យ​មាន​ជាច្រើន​ដែល​មិនទាន់បាន បង្ក្រាប​ពិសេស​លោក ផូ ផល្លា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ​ហាក់ដូចជា​ខ្វះ​ការ ទទួលខុសត្រូវ​ទោះជា​រូបភាព​នៃ​ការ ហូរ​ចូល​ទំនិញគេចពន្ធ​ទាំងនោះ​មាន ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ក្លាយទៅជា ទម្លាប់​មួយ​ដែល​ឈ្មួញ​បាន​រកស៊ី​ជា ប្រចាំ​យ៉ាងណាក៏ដោយ​មេ​គយ​រូប នេះ​ហាក់បី​ដកខ្លួន​ពី​ការបង្ក្រាប ។​

​ដូចជា​ករណី​នាំ​ម៉ូតូ​គេចពន្ធ ចូល​គ្រាន់តែ​នៅ​ច្រក​បឹង​ត្រកួន​មួយ ប៉ុណ្ណោះ​គឺមាន​ប្រមាណ​ពី​២០ ទៅ​៣០​គ្រឿងក្នុង​មួយថ្ងៃ​ដែល​គេ បាន​ដឹកជញ្ជូន​តាម​ប្រភេទ​ឡាន​នីសា​ន់​និង​មួយចំនួនទៀត​ត្រូវបាន ឈ្មួញ​ជួល​ឱ្យ​ក្រុមក្មេងស្ទាវ​បើក ចូល​យ៉ាង​ហូរហែ​បន្ដកន្ទុយ​គ្នា​កាត់មុខ​សមត្ថកិច្ច​ដែល​យូរៗ​ម្ដង​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល ក៏ដូចជា​កងរាជអាវុធហត្ថ​ក្នុង​ខេត្ដ​នេះ​ធ្វើ​ការឃាត់​ចាប់​ដើម្បី​តម្រូវឱ្យ មានការ​បង់ពន្ធ​នាំចូល​ប៉ុន្ដែ​មួយ ចំនួន​ធំ​នៃ​ម៉ូតូ​គេចពន្ធ​ទាំង​នោះគេ​បានឃើញ​ឈ្មួញ​ដឹកជញ្ជូន​ផងដែរ​មកកាន់​រាជធានី​ភ្នំពេញ ។​

​លោក ផូ ផល្លា មេ​គយ​ខេត្ដ បន្ទាយមានជ័យ​នេះ​ក៏​មិនអាច លុបបំបាត់បាន​ផងដែរ​ជុំវិញ​បញ្ហា​ពុករលួយ​មួយចំនួន​នៃ​មន្ដ្រី​គយ​របស់ គាត់​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ ប៉ែត​ព្រោះ​មាន​ទំនិញ​មួយចំនួន​ត្រូវបាន​បង់ពន្ធ​មិន​គ្រប់​ដោយសារតែ មានការ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ហើយ​ករណីខ្លះ​បែរជា​មន្ដ្រី​គយ ទាំងនោះ​ធ្វើការ​គាបសង្កត់​មកលើ ប្រជាពលរដ្ឋ​ព្រមទាំង​ជនពិការ ដែល​បាន​រកស៊ី​ប្រើ​កម្លាំង​លីសែង បង្ខំ​ឱ្យ​បង់ប្រាក់​ដោយ​ចោទប្រកាន់ ថា​ទំនិញ​ទាំងអស់នោះ​មិនបាន​បង់ ពន្ធ ។ គេ​បាន​រិះគន់ថា គ្រាន់តែ ករណី​ផលប្រយោជន៍​សេវា​ដែល បានមក​អំពី​ក្បាល​ឡាន​ដឹកទំនិញ ដែល​បាន​ឆ្លងកាត់​ច្រក​អន្ដរជាតិ ប៉ោយប៉ែត​នេះ​ក៏​ក្នុង​មួយខែៗ​មាន​ចំនួន​ច្រើន​ផងដែរ ប៉ុន្ដែ​ក្រុមមន្ដ្រី គយ​ទាំងនោះ​នៅតែ​ព្យាយាម​ទទួល ផលប្រយោជន៍​ពី​ការឃុបឃិត​គ្នា ទៅលើ​ទំនិញ​ដែល​បង់ពន្ធ​មិន​គ្រប់​ហើយ​លោក ផូ ផល្លា ជា​អ្នក ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2630ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1576ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1690ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2686ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2226ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1966ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2533ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1761ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2427ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2792ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8767នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74845នាក់
ខែនេះ    822636នាក់
ឆ្នាំនេះ   3566940នាក់
សរុប   57165836នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:46