បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 06 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:45 នាទី ចំនួនអានៈ 1533

បន្ទាប់​ពី​ជា​រៀង​រាល់​រដូវ​ត្រី​ពង​កូន​ពី​មួយ​ឆ្នាំ​ ទៅមួយ​ឆ្នាំគេ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ ​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ត្រី​​ដូច​គ្នា​ជា​អាហារ ដែល​រដ្ឋ​បាន​ប្រ​កាស​អោយ​ពល​រដ្ឋ​នៅ​កម្ពុជា​ផ្អាក​ចិញ្ចឹម​ត្រី​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៤​មក​​ម្លេះ។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មិន​ស្រប​ច្បាប់​ទាំង​នេះ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ពួក​ដង្ខៅ​មាន​លុយ​ និង​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ហើយ​ម្យ៉ាង​វិញ​ទៀត​គេ​សង្ស័យ​នថា​ មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្នុង​ខេត្ត​ ទើបបាន​ជា​​ពួក​អ្នក​ប្រ​កប​របរ​ខុស​ច្បាប់​ទាំង​នេះ​គេ​គ្មាន​ការកោត​​ក្រែង​រអែង​និង​ច្បាប់​ទាល់​តែ​សោះ។

បើ​ទោះបី​​ជា​រដ្ឋ​បាន​ប្រកាស​បិត​ឡូ​នេសាទ​ឯក​ជន​នៅ​បឹង​ទន្លេ​សាប​ ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណា​ក៏ដោយ ក៏​ត្រី​នៅ​បឹង​ទន្លេសាប​ នៅ​តែ​គ្មាន​សង្ឃឹម​ថានិង​បាន ពង​កូន​ តកូន​តចៅ​ សំបូរដូច​កាល​ពី​សម័យ​មុន​ដែរ បើ​រដ្ឋ​មិន​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទអោយ​បាន​ជោគ​ជ័យ​​ទេនោះ។ ​

អ្នក​នេសាទ​ដែល​មាន​វ័យ​ចំណាស់​នៅ​តាម​ដង​ទន្លេសាប​មាន​ជំនឿយ៉ាង​មុត​មាំថា ប្រភេទ​ត្រី​ស៊ី​សាច់​ជា​អាហារ​ ពុំ​អាច​យក​ទៅ​ចិញ្ចឹម​អោយ​ស៊ី​កន្ទុ ឬ​ចំណីការ៉ុង​ដែល​គេលក់​តាម​ទី​ផ្សាបាន​ទេ ព្រោះ​ចំ​ណី​ដែល​មិន​មែន​ជា​ចំ​ណី​ធម្មជាតិ​របស់​វា​ធ្លាប់​ស៊ី​ វា​ធ្វើ​អោយ​ត្រី​ទាំង​នោះ​គ្មាន​ការ​ធំធាត់​ ពោល​គឺ​មាន​តែ​ក្បាល ស្បែក​ហើយ​និង​ឆ្អឹង​តែប៉ុណ្ណោះ។

នៅ​រដូវ​បិត​ឡូនេសាទ​ ដែល​ជា​រដូវ​​រដ្ឋ​ហាម​ឃាត់​ ការ​នេសាទ​ទ្រង់​ទ្រាយ​ធំ ទុក​អោយ​ត្រី​ពង​កូន​បន្ត​ពូជ​ ដើម្បី​ជាស​វៀង​ការ​បាត់​បង់​ពូជ​ត្រីនៅ​បឹង​ទន្លេ​សាបនោះ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​នេះ បាន​នាំ​គ្នាទិញ​កូន​​ត្រីឆ្តោតូច​ៗ​ប៉ុនៗដើម​ធូបពី​អ្នក​នេសាទនៅ​បឹង​ទន្លេ​សាប​ យក​មក​ផ្សាំទុកមួយ​រយៈទើប​យក​មក​ប្រ​លេងក្នុង​ស្រះ​នីមួយៗ។

ត្រីឆ្តោវា​ស៊ី​កូន​ត្រីអស់​ជា​ច្រើន​គឺ​ឡូ​ក្រាម តាំង​ពី​ការ​ចិញ្ចឹ​ម​ដំ​បូង​រហូត​ដល​ ត្រី​ធំ​អាច​ចាប់​លក់​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គេ​បារម្ភណ៍ថា បើ​ការ​ចិញ្ចឹម​ត្រី​ស៊ី​សាច់ជា​អាហារ​កាន់​តែ​ច្រើន​ វា​និង​មាន​ការ​បំ​ផ្លាញ​ពូជ​ត្រី​អស់​ជា​ច្រើន​ពី​បឹង​ទន្លេ​សាប​ផង​ដែរ។

បើ​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១២នេះ គេសង្កេត​ឃើញ​ថា នៅ​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ គេ​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ដោយ​ចាន​ចាប់​យក​ត្រី​ទាំង​នោះ​ទៅ​ប្រលេង​ក្នុង​បឹង​ទន្លេ​សាប​ អោយ​វា​រស់​មាន​សេរីភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​វា​វិញ។

ចំ​ណែក​ខេត្ត​សៀម​រាប​វិញ​ថ្នាក់​ដឹក​នាំ​តាំង​ពី​លើ​ដល់​ក្រោម រាប់​ទាំង​មន្រ្តី​ជំនាញផង​នោះ ហាក់​ធ្វើ​មិន​ដឹង​មិន​លឺអំ​ពី​បញ្ហា​ទាំង​អស់​នេះ។ មិន​តែ​ប៉ុណ្ណោះ​បើ​ទោះ​ជា​មាន​ការ​រាយ​ការណ៍ពី​ពល​រដ្ឋ​ ឬ​ស្ថាប័នណា​មួយ​​អំ​ពី​បទ​ល្មើស​នេសាទទាំង​នេះ​ក៏​ដោយ ក៏​អស់​លោក​ខាង​លើ​នេះ​នៅ​តែ​មិន​ឈឺ​ក្បាល​វិល​មុខ​អីដែរ។ សកម្ម​ភាព​ស្ពឹក​ស្រពន់​ទាំងអស់​នេះហើយ ដែល​ជា​កត្តា​មួយ​នាំ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សេចក្តី​ទុក​ចិត្ត អស់​ជំ​នឿ​ទៅ​លើ​ ថ្នាក់​ដឹក​នាំខេត្ត​សៀម​រាប និង​អស់​ជំ​នឿទៅ​លើ​អស់​លោក​មន្រ្តី​ជំនាញ។

បើ​លោក​ ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ មន្រ្តី​ជំនាញ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ទាំងអស់​មិន​បាន​ទទួល​ផល​ប្រ​យោជន៍ពី​ការ​ចិញ្ចឹម​ត្រី ឆ្តោ​ខុស​ច្បាប់​ទាំង​នេះ​ទេ ចុះ​ហេតុ​អ្វី​ទុក​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ទាំង​នេះ យ៉ាង​អាណាធិបតេយ្យបែបនេះ ដោយ​មិន​ព្រម​ចុះ​បង្រ្កាប? ឬ​មួយ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ជា​ខ្សែ​ស្រឡាយ ជា​បក្ស​ពួក​ ជា​ឆ្នាំង​បាយ​ប្រ​ចាំខែទេ​ដឹង​បាន​ជា​ធ្វើ​មិន​ដឹង​មិន​លឺតែ​រហូត​បែប​នេះ​? ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1541ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1873ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1604ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2005ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1857ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1923ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1629ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1660ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1761ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1794ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10722នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76800នាក់
ខែនេះ    824591នាក់
ឆ្នាំនេះ   3568895នាក់
សរុប   57167791នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:29