តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​

ដោយៈ ភ្នំពេញ ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:01 នាទី ចំនួនអានៈ 1446

ក្រុម​តំណាង​ជនជាតិដើម​ភាគតិចនៅ​កម្ពុជា បាន​ជួបជុំ​​ជា​​មួយ​អ្នកកាសែត ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មេ​តា ហ្វោ​វ ទល់មុខ​អគារ ប៊ូ​ឌី​ញ បៀ​លប្រាយ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ក្រុម​ជនជាតិដើម​ភាគតិច បាន​លើក​បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​ភាគតិច នៅក្នុង​ប្រទេស​កម្ពុជា​ ដែលសរុបមានជិត ២សែននាក់ មានចំនួន ២៤ ក្រុម រស់នៅក្នុង ១៤ ខេត្តនៅតំបន់ព្រៃភ្នំ។​

ថ្ងៃទី 11 ធ្នូ 2012 ដោយ: លី សិលា CEN

លោក ភាព សុជា ប្រធាន​អង្គការ​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា ដែល​ជា​ជនជាតិ​ព្នង បាន​ថ្លែងថា សន្និសីទកាសែតនា​ព្រឹក​នេះ មាន​គោលបំណង​ធំ​២ គឺ​ទី​១-​បង្ហាញ​ពី​បរិបទ​ជនជាតិដើម​ភាគតិចនៅ​កម្ពុជា ឲ្យបាន​ច្បាស់ និង​កាន់តែ​ស៊ី​ជម្រៅដល់​សាធារណជន ដើម្បី​បញ្ចៀស​នូវ​ផ្នត់គំនិត​អវិជ្ជមាន ដែល​នាំឲ្យ​មាន​ការប្រកាន់ និង​ការរើសអើង​ពូជសាសន៍ ជាពិសេសដើម្បី​ឆ្លៀតឱកាស​ឆ្លុះបញ្ចាំង និង​បកស្រាយ​លើ​ផ្នត់គំនិតនៃ​ការយល់​ខុសលើ​ជនជាតិដើម​ភាគតិច ជាពិសេស​ជនជាតិ​ព្នង​។ គោល​បំណង​ទី​២-​ដើម្បី​អំពាវនាវ​ឲ្យ​សាធារណជន យល់ដឹង​ពី​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ជនជាតិដើម​ភាគតិច​កម្ពុជា ជាពិសេស​ជនជាតិ​ព្នងនៅ​ប្រទេស​កម្ពុជា​។​

តំណាង​ជនជាតិដើម​ភាគតិច ក៏​បាន​រំពឹងទុក​ថា តាមរយៈ​សន្និសីទ​កាសែត​នេះ ផ្នត់គំនិត​អវិជ្ជមាន​ចំពោះ​ជនជាតិដើម​ភាគតិច ត្រូវ​បាន​បកស្រាយ និង​បង្ហាញ​ដោយ​ជនជាតិដើម​ភាគតិច និង​បណ្ឌិត​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​ប្រពៃណី​ ទំនៀម​ទម្លាប់​ជនជាតិដើម​ភាគតិច នឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។​

ជា​ការកត់សម្គាល់ សន្និសីទកាសែត​របស់​ជនជាតិដើមភាគតិចនៅ​កម្ពុជានាពេលនេះ បាន​ធ្វើឡើងក្រោយពី​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រើ​ពាក្យ​ប្រមាថ មាក់ងាយ​លើ​ក្រុម​ជនជាតិភាគតិចព្នង ថាជា​ក្រុម​អ្នក​មិន​មាន​ច្បាប់ទម្លាប់ និង​ច្រឡោ​ង​កោងកាច ជាដើម​។​

លោក ឈាង វុន បាន​ថ្លែង​ដូច្នេះ ដោយ​លោក​បាន​ប្រដូច​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទៅ​នឹង​ក្រុម​ជនជាតិព្នង ដោយសារ​តែ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​នោះបាន​ដើរចេញ​ពី​កិច្ចប្រជុំ​រដ្ឋសភា ខណៈ​ដែល​លោក​តំណាងរាស្ត្រ ឈាង វុន បាន​ឡើង​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ភ្លាមៗ​នោះ នាំឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​ពី​ក្រុម​ជនជាតិដើម​ភាគតិច ទាមទារ​ឲ្យ​លោក ឈាង វុន ធ្វើការ​សុំទោស​ចំពោះ​ការប្រមាថ​ជនជាតិ​ព្នង​។​

​តាមរយៈ​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ថ្លែង​សុំ​អធ្យាស្រ័យ ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​របស់​លោក លើ​ជនជាតិ​ព្នង​។ ក៏ប៉ុន្តែ​បងប្អូន​ជនជាតិ​ព្នង នៅ​តែ​ទាមទារ​ឲ្យ​លោក ឈាង វុន ធ្វើការ​សុំទោស​ដល់​ជនជាតិដើម​ភាគតិច នៅឯ​ភ្នំ​ដោះ​ក្រមុំ នៅឯ​ខេត្ត​មណ្ឌលគិរី​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1720ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2119ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2209ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1675ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1712ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1615ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1605ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1750ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1618ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2758ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4685នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33244នាក់
ខែនេះ    180872នាក់
ឆ្នាំនេះ   3763532នាក់
សរុប   53123458នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:14