បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជលផល

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1824

សកម្ម​ភាព​បទ​ល្មើស​នេសាទ​ ដូច​ជា​អូស​លៀស​ដោយ​ម៉ាស៊ីន កាណូត​រុញ​ស៊ីបយក​ត្រី​ទាំង​តូច​ទាំង​ធំ​ ដាក់​ណ​រ៉ាវក្រ​ឡា​ញឹករាប់ពាន់​ម៉ែត្រ និង​ដាក់​ឆ្នុក នៅ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ឃុំ​កំ​ពង់​ឃ្លាំង ស្រុក​សូទ្រ​និគម​ ខេត្ត​សៀម​រាប​ យ៉ា​ង​អា​ណា​ធិបតេយ្យ​ គ្មាន​ការ​ទប់​ស្កាត់​ ឬបង្រ្កាប​ពី​មន្រ្តី​ជំ​នាញទាល់​តែ​សោះនៅ​ចុង​ឆ្នាំ​២០១២នេះ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចខាង​លើ​ពេញ​ផ្ទៃ​ទន្លេសាប​ ដោយ​សេរី​គ្មាន​ការ​រំ​ខាន​ពី​អស់​លោក​នាយ​ផ្នែក​ នាយ​សង្កាត់​រដ្ឋ​បាល​ជល​ផលនៅ​ប្រ​ចាំ​ស្រុក​នេះ​នោះ​ទេ។ ប្រ​ភព​បន្ត​រាយ​ការណ៍ថា អ្នក​ដែល​ដាក់​ណរ៉ាវ​ក្រ​ឡា​ញឹក​ធំ​ៗ​មាន​ជិត​១០​នាក់​ តែ​ម្នាក់​ឈ្មោះ​ ដង្ខៅ​ង៉ែត មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ អតីត​ជា​កូន​ថៅ​កែឡូ​នេសាទ បាន​ដាក់​ណរ៉ាវ​ធំហើយ​វែង​ជាង​គេ​ ដែល​​ណរ៉ាវ​១មានប្រ​វែង​ជា​ង​៣ទៅ​៥រយ​ម៉ែត្រឯណោះ។​ ប្រ​ភព​បន្ត​រាយ​ការណ៍ទៀត​ថា ក្រុម​អ្នក​រុញ​ស៊ីប​មាន​ដូច​ជា​​ ទី១-ឈ្មោះ​ឆុងឆៃ​ ភេទប្រុស អាយុ​ជាង​២០​ឆ្នាំ ទី២-ឈ្មោះគុណ ភេទ​ប្រុស​ អាយុជាង​២០ឆ្នាំ ទី៣-ឈ្មោះយ៉ ភេទ​ប្រុស អាយុជាង​៣០​ឆ្នាំ ជន​ជាតិ​វៀត​ណាម និង​ប្រ​ភន្ធ​ឈ្មោះជា។ ប្រ​ភព​បន្ថែម​ថា ចំ​ណែក​ឯ​សកម្មភាព​ កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​ ក៏បង្ក​អោយ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា អូស​រហូត​ដល់​ទឹក​ទន្លេ​សាប​មួយ​ចំ​ហៀង​ទន្លេ​ឡើង​កករ​ល្អក់​ ពុល​ស្លាប់​ត្រី​ ស្លាប់​បង្គារ ដាច់​មង​ ដាច់​សន្ទួច​របស់​ពល​រដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​​​ផងដែរ។

ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់រដ្ឋ​បាល​របស់​​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ រក​អី​រក​ទៅ​

ក្រុម​អ្នក​រុញ​ស៊ីប​ខាង​លើ​បាន​លួច​បង្ហើប​ថា ខាង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ស្រុក​សូទ្រ​និគមនេះ ធ្លាប់​​បានចាប់​កា​ណូត​រុញ​ស៊ីប​របស់​ពួក​គេ​ យក​លុយ​១លាន​រៀល​ក្នុង​កាណូត​១គ្រឿង ជា​ថ្នូរ​និង​ការ​ដោះ​លែង​កាល​​ពី​ពេល​ថ្មី​ៗនេះ។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចៅ​​ជា​ច្រើន​គ្រឿង​ទៀត​ផង។

លោក ដង្ខៅង៉ែត ​បាន​​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​ ហើយ​ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​​ចាំ​ជួប​គ្នា​នៅ​តុលាការ

ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោ​ រឹម​សំអុន នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ស្រុក​សូទ្រ​និគមបាន​ទេ ពាក់​ប័ន្ធ​ករនី​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​ខល​ចូល​ជា​ច្រើន​ដង​តែ​លោកមិន​លើក​ទទូល។

​លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​​ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា​អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1726ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1827ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2621ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2043ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2616ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1579ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1610ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1665ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1684ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      265នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104118នាក់
ខែនេះ    262321នាក់
ឆ្នាំនេះ   2115600នាក់
សរុប   55714496នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:39