លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:07 នាទី ចំនួនអានៈ 1567

សាលា​ឧ​ទ្ធ​រណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ បន្ទាប់ពី​បើកសវនាការ​អស់​ពេល​ប្រហែលមួយម៉ោង ចៅក្រម​​សាលាឧទ្ធរណ៍ ដែលមាន​ចំនួន ៣ រូប បានសម្រេច​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង ដែល​មិន​ព្រម​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ នៅ​ព្រឹក​នេះ នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ ឯមុខ​ព្រះបរមរាជវាំង មានការ​យាមកាម​យ៉ាង​តឹងតែង ហើយ​ប៉ូលិស​ដាក់​របាំង​បិទផ្លូវបី​ទៅ​បួន​ជាន់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កុំ​ឲ្យ​ទៅ​ស្រែក​តវ៉ានៅ​តុលាការ​។​

​របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ធរណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើ​ជា​ក្រុម​តាអាចារ្យ ព្រះសង្ឃ និង​ដូនជី លើក​បដា ព្រមទាំង​រូបថត​លោក ម៉ម សូណង់ដូ​។​

​ នៅក្នុង​សវនាការ​នោះ លោក​មេធាវី សរ សុ​វ៉ាន បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ឧ​ទ្ធ​រណ៍ ពិចារណា​ដោះលែង​កូនក្តី​របស់លោក គឺ​លោក ម៉ម សូណង់ដូ ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល​នានា​ឡើយ បើទោះបី​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង​ក៏ដោយ​។​
នៅក្នុង​សវនាការ​ លោក ម៉ម សូណង់ដូ បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​គាំទ្រ​នូវ​សំណើមេធាវី​របស់លោក សុំ​ឲ្យ​មានការ​ដោះលែង​លោក បើទោះបីជា​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់តុលាការ​ក៏ដោយ​។ 

ទីបំផុត​ទៅ​ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សេចក្តីសម្រេច មិន​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​ភ្លាមនោះ មេធាវី​របស់លោក ម៉ម សូណង់ដូ ក៏បាន​ប្រាប់​អ្នកកាសែត ពី​ការដាក់​ពាក្យ​ប្តឹង​ជំទាស់ទៅកាន់​តុលាការ​កំពូល ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​។​
រីឯ​អ្នកភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវបាន​រដ្ឋាភិបាលប្តឹង​ចោទប្រកាន់ថា ជា​មេខ្លោងដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះដីធ្លីនៅ​ខេត្តក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3374ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2240ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1892ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1966ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2265ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1782ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1816ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2022ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1738ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1733ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9342នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75420នាក់
ខែនេះ    823211នាក់
ឆ្នាំនេះ   3567515នាក់
សរុប   57166411នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:26