ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1607

ស្រះចិញ្ចឹម​ត្រីឆ្តោ៦ស្រះក្នុង​ដី​ឡូតែមួយ​ទំហំជិត​៣ហិចតា ស្ថិត​ក្នុង​ភូមិ​តាជេត ឃុំ​សំរោង​យា​ ស្រុក​ពួក​ ខេត្ត​សៀម​រាប ដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេ​កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ហើយ​អោយ​ម្ចាស់​​ធ្វើ​កិច្ច​សន្យា​២ខែអោយ​ចាប់​ត្រី​លក់​​អោយ​អស់​ រហូត​មក​ដល់​ថ្ងៃ​កំណត់​ហើយ ត្រី​ក៏មិន​លក់នៅ​ពេញ​​ស្រះ ឯសមត្ថ​កិច្ច​​ក៏​មិន​ចុះ​បង្ក្រាបតាម​ផ្លូវ​ច្បាប់​ទៀត។

បន្ទាប់​ពី​សមត្ថ​កិច្ចចំ​រុះ​ចុះ​ឆែ​ឆេស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆកា​ ២០១២​រួច​ លោក​ សឿន​សេន ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប បានធ្វើ​របាយ​ការណ៍​បញ្ជួន​អោយ​ទៅ​ខាង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តែ​ខណ្ឌ​បែ​ជា​​អោយ​ម្ចាស់​ស្រះចិញ្ចឹម​ត្រី​ឆ្តោដែ​ល​ជា​ជន​ជាតិ​វៀត​ណាម​ខាង​លើ ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​​២​ខែ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​សមត្ថ​កិច្ច​ចុះឆែក​ឆេ(២៦​វិច្ឆការ​២០១២)រហូត​ដល់​ថ្ងៃ​កំ​ណត់​អោយ​ម្ចាស់​ចាប់​ត្រី​លក់​អោយ​អស់។

នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ ម្សិល​មិញ​អ្នក​យក​ព័ត៌​មាន​យើង​បាន​ចុះ​ទៅ​តាម​ដាន​ព័ត៌មាន​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ខាង​លើ​ម្តង​ទៀត បាន​សង្កេត​ឃើញ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នេះ​មិន​បាន​ចាប់​ត្រី​លក់​អស់​ពី​ស្រះ​ដូច​កិច្ច​សន្យាទេ គឺ​ត្រី​ឆ្តោ​នៅ​កំ​ពុង​តែ​ហិច​ហែល​លេង​ពេញ​ស្រះ​យ៉ាង​សប្បាយ ក្នុង​ការ​ស៊ី​ត្រី​តូច​ៗ​រាប់​សិប​តោន​ដែល​ម្ចាស់​គេ​បាច​អោយជា​រៀង​រាល់​ថ្ងៃ។

មេ​ភូមិ​តា​ជេត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប្រ​ជា​ពល​រដ្ឋ​អ្នក​ដើរ​ច្រូត​ស្មៅ​ នៅ​ភូមិ​ខាង​គាត់​ធ្លាប់ប្រាប់​​​ថា ពួក​គេ​​ធ្លាប់​លឺ​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​ស្រះ ជា​កម្មករ និង​ជា​មេការ​ដើរ​អួត​អាង​ ប្រាប់​គេ​ឯង​​ថា ពួក​គេ​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារ​ក្នុង​១​ស្ថា​ប័ន ទើ​ប​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញ​មិន​ចាប់​កូន​ត្រី​ឆ្តោ​គេ​​យក​ទៅប្រ​​លេ​ង​ក្នុង​ទន្លេ​សាប​វិញ ហើយ​អោយ​ធ្វើ​កិច្ច​សន្យា​បន្ត​ចិញ្ចឹម​២ខែ​ទើប​អោយ​ចាប់​លក់។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​២៨​ម្សិល​មិញ ពាក់​ព័ន្ធ​និង​ករណី​ខាង​លើ​ តែ​លោក​ឆ្លើយ​ថា សូម​រាយ​ការ​ទៅ​មន្ត្រី​ជំ​នាញ​ចុះចាំ​មើ​ល​គេ​ចាត់​ការ​យ៉ាង​ណា។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​លោក ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​នៅ​រសៀល​ដដែល​នេះ តែ​លោក​ឆ្លើយ​ថា ចាំ​ឆែក​មើល​កិច្ច​សន្យា​សិន​ មិន​ដឹង​ដល់​ថ្ងៃ​ហើយ​នៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​ឆ្ងល់​ថា កូន​ត្រី​ឆ្តោ​ដែល​ជន​ជាតិ​វៀត​ណាម​ចិញ្ចឹម​នេះ មាន​ទំហំ​តូច​ៗ​ដូច​គ្នា​និង​កូន​ត្រី​ឆ្តោ​ដែល​ខេត្ត​ផ្សេង​គេ​បង្ក្រាប​ដោយ​ចាប់​យក​ទៅ​ចាក់​លេង​នៅ​ទន្លេ​សាប ចុះ​ហេតុ​អ្វី​ក៏​ខេត្ត​សៀម​រាប​មិន​អនុ​វត្ត​តាម​គេ បែ​ជា​អោយ​ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​ដល់​ត្រី​ធំ​ រួច​អោយ​ចាប់​លក់​ទៅ​វិញ តើ​នេះ​វាបណ្តាល​មក​ពី​មូល​ហេតុ​អ្វីដែរ? ឬស៊ី​លុយ​គេ​មែន? ឬម្ចាស់​ស្រះ​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​ធំ? តើ​លោក​ ណៅធួក និង​លោក យឹមឆៃលី បាន​ដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង???។ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1575ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1811ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1716ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1666ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2257ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1794ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2909ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10038នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76116នាក់
ខែនេះ    823907នាក់
ឆ្នាំនេះ   3568211នាក់
សរុប   57167107នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:24