មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1613

មេ​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​​មួយរូប​​ឈ្មោះលោក​ ពន្លក ​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ ប្រើ​រថ​យន្ត​ឆ្លាម​ និង​បាឡែត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវក្នុង​ខេត​សៀម​រាប​​ មិន​បង្ក្រាប បែ​ជា​លេច​លឺ​ថាអង្គុយ​រាប់​ក្បាល​ឡាន​ឈើ​យក​លុយ​ដាក់​ហោ​ប៉ៅ​ ក្បត់​និង​ទួនាទី ប្រ​ឆាំង​និង​បទ​បញ្ជា​រាជ​រដ្ឋា​ភិបាល​ទៅ​វិញ។

ប្រ​ភព​ព័ត៌មាន​នៅ​យប់​ថ្ងៃទី៣០ខែមករាឆ្នាំ២០១៣នេះ បាន​រាយការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ម៉ាក​ឆ្លាម​ និង​បាឡែន​ចំ​នួន​៥គ្រឿង​បាន​ដឹក​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់ខេត្ត​សៀម​រាប​តាម​ដង​​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម​។ ប្រ​ភព​បាន​អោយ​ដឹង​ថា មេឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​រូប​នោះ​ឈ្មោះ​ ពន្លក ។ ប្រ​ភព​បន្ត​​ថា លោក ពន្លក ពី​មុន​មិន​មែន​ជា​អ្នក​មាន​ធំ​ដំ​​អី​ទេ តែ​ដោយ​សា​ការ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​ធ្វើ​អោយ​ ពន្លង មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរីក។ ប្រ​ភព​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​លោក​ពន្លក​ជិះ​រថ​យន្ត​ម៉ាក​ហេមមើពេញ​ខេត្ត​សៀម​រាប ឧត្ត​រមាន​ជ័យ​ កំ​ពង់​ធំ និង​កំ​ពង់​ចាម​​ សូម្បីតែ​ទៅ​លេង​បាល់​ ទៅ​ចូល​បន្ទប់​ទឹក និង​កន្លែង​ផ្សេងៗ ព្រោះ​រក​ចំ​ណូល​បាន​ច្រើន​ពី​ឈើ​ក្រ​ញូង​ មិន​មាន​ការ​បារម្ភពី​ឡាន​ស៊ី​ប្រង​ច្រើន​ឡើយ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​ណ៍អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៣​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ថោង​សុខៃ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​ លោក​ សេង​លន នាយ​រង​សង្កាត​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅស្រុក​បន្ទាយ​ស្រី លោក​ ម៉ុងប៊ុនលីម នាយ​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​បន្ទាយ​ស្រី បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ទទួល។

លោក លីសុផា នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​ប្រាប់តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ​ថា លោក​ពុំ​បាន​ដឹង​ពី​រថ​យន្ត​ដឹក​ឈើ​របស់​លោក ពន្លក​ ខាង​លើ​នៅ​យប់​ថ្ងៃទី​៣០​នេះ​ទេ ព្រោះ​លោក​មិន​បាន​​នៅ​ស្នាក់ការ​ លោក​រវល់​មក​ខេត្ត​សៀម​រាប​ឡើង​តុលាការ​ពាក់​ព័ន្ធ​​និង​ដី​ព្រៃដែល​មាន​រឿង​ចំ​រូង​ចំ​រាស។

លោក​ សេង​រឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វ៉ារិន​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង៥​គ្រឿង​​នៅ​យប់​ថ្ងៃ​ទី​៣០​នេះទេ ហើយ​ក៏​មិន​មាន​កូន​ចៅ​ណា​គេ​រាយ​ការណ៍​អោយ​ដែរ។ លោក​ សេងវឿត បាន​បន្ថែម​ថា លោក​កំ​ពុង​រវល់​ជាប់​ប្រ​ជុំ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ឯមេ​ព្រៃ​ផ្សេង​ទៀត​នៅ​ខេត្ត​សៀម​រាប និង​មេព្រៃ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ក៏​កំ​ពុង​ជាប់​ប្រ​ជុំ​ដែរ​។

យើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ពន្លក​ មេឈ្មួញរក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ដ៏មហិ​មា​ខាង​លើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង។

គេ​សង្កេត​ឃើញ​ថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ឆ្លង​កាត់​ មេ​ព្រៃ​ដែល​នៅ​តាម​ដង​ផ្លូវ​តែង​តែ បដិសេធ​ថា មិន​បាន​នៅ​ស្នាក់​ការ​ រវល់​ទៅ​នេះ​ ទៅ​នោះ​តែ​រហូត​ ដែ​ល​ជា​លេស​​មួយ​អោយ​ឈ្មួញ​ដឹក​ឈើ​ដឹក​ឆ្លង​កាត់​បាន​ដោយ​រលួន។ តើ​រដ្ឋា​ភិបាល​ចាត់​តាំង​ពួក​គាត់​​(មេព្រៃ) អោយ​មក​ធ្វើ​អ្វី​ដែរ? មក​ចាំបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ឬ​អោយ​មក​ចាំយក​លុយពី​អ្នក​ដឹក​ឈើ?

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មានជ័យ សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ លោក វណ្ណសូផាន់ណា នាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប លោក ឆេង​គឹមស៊ុន លោក ចាន់​សារុន និង​ជា​ពិសេស​ ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ មេត្តា​ដាក់​បញ្ជា​អោយ​កូន​ចៅ​ក្រោម​ឱវាត ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​​មេ​ឈ្មួន​ដ៏ធំ​ឈ្មោះ​ ពន្លក ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃលើ​ខ្នង​ភ្នំ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1493ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1663ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2279ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1682ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1489ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2360ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1525ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1739ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2241ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1445ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15330នាក់
ម្សិលមិញ    12560នាក់
សប្ដាហ៍នេះ    51174នាក់
ខែនេះ    61828នាក់
ឆ្នាំនេះ   3960060នាក់
សរុប   53319986នាក់
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 15:35