ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ

ដោយៈ ចរិយា ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1620

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​អះអាងថា ក្រៅ ពី​ឡាន​ខ្សែ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល បាន​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ក្រុម​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង យ៉ាងហោចណាស់ ក៏​ក្នុង​១​ឡាន​ត្រូវ​បង់​ពី​១៥​ម៉ឺន​រៀល​ទៅ ៤០​ម៉ឺន​រៀល ឬ​លើសពីនេះ ប្រសិនបើ មន្ដ្រី​ទាំងនោះ​គាត់​ទាមទារ ។  អ្នកបើករថយន្ដ​ដឹក​អង្ករ​ម្នា​ក់បាន​និយាយថា គាត់​ជា​អ្នក ស៊ីឈ្នួល​ដឹក​អង្ករ​ពី​ខេត្ដ​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ ក្នុង​១​ជើង​ទទួលបាន​ប្រាក់ ចំនួន​៨​ម៉ឺន​រៀល ហើយ​ថៅកែ​របស់គាត់  តែងតែ​ត្អូញត្អែរថា មន្ដ្រី​ឈរជើង​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ដ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ចេះតែ​ជំរិត​បង្ខំ​ឱ្យ​ថៅកែ​គាត់​បង់ប្រាក់ ១​ឡាន​យ៉ាងតិច​ពី​១០​ទៅ​៣០​ម៉ឺន​រៀល ។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​បាត់ដំបង គួរតែមាន​វិធាន​ការចុះពិនិត្យ​ឱ្យ បាន​ដិតដល់​ចំពោះ ភាពមិនប្រក្រតី​ជាច្រើន​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ដ​បាត់ដំបង ដែល​តម្រូវឱ្យ​រថយន្ដ​ដឹកទំនិញ​លើស ទម្ងន់​ចូល​បង់ប្រាក់ និង​រាប់​ក្បាល​ឡាន ដឹកទំនិញ​យកប្រាក់​តា​ម​តែ​អំពើ​ចិត្ត ។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​លើក ឡើង​ពី​ផល​លំបាក ខណៈដែល​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អនុ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ដ​បាត់ដំបង បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើជា​កន្លែង​អង្គុយ រាប់​ក្បាល​ឡាន​យកប្រាក់ ទាំង​រថយន្ដ​ផ្ទុក លើស​ទម្ងន់ និង​រថយន្ដ​ដឹកទំនិញ​មិន លើស​ទម្ងន់ ។​

​         ​លោក ខាន់ ម៉ា​ណេ ប្រធាន​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ករណី រាប់ ក្បាល​ឡាន​យកប្រាក់​នោះ ព្រោះ​ភារកិច្ច នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែលជា​អនុប្រធាន​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បាន រិះគន់ យ៉ាងខ្លាំង​ពីស​កម្ម​ភាពមិនប្រក្រតី ពុក រលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង បន្ទាប់ពី​ដាក់​កន្លែង ថ្លឹង​រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ អន្លង់​វិល ស្រុក​សង្កែ ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ​មាន​ទម្លាប់​តែ​រាប់​ក្បាល​ឡាន​យក ប្រាក់ និង​មិនបាន​ថ្លឹង​រថយន្ដ​នោះ​ក៏ដោយ ទង្វើ​មិន​គប្បី​ជាច្រើន​ទៀត​ត្រង់​ថា លោក ស៊ូ ប៊ុណ្ណា​រ៉ុង បាន​បង្កើត​កន្លែង​ជញ្ជីង​ថ្លឹង រថយន្ដ​ចល័ត ដូចជា​យកទៅដាក់​នៅ ចំណុច​ភូមិ​អូរ​តា​គី និង​នៅ​កំណាត់​ផ្លូវជាតិ លេខ​១០​ពី​ខេត្ដ​ប៉ៃលិន​មក​ខេត្ដ​បាត់ដំបង​។

​ ករណី​ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យកប្រាក់​បង្កើត​អំពើ ពុករលួយ ដែលមាន​ចេតនា​បំផ្លាញ​ផ្លូវ ថ្នល់ អាច​នឹង​ងាយ​រង​ស្រុត​ប្រេះស្រាំ​ដោយ សារ​តែ​ការធ្វេសប្រហែស​មិន​ថ្លឹង​រថយន្ដ ដឹក​លើស​ទម្ងន់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1967ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1798ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1637ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1752ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1809ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2125ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1680ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2477ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2750ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1851ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7705នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73783នាក់
ខែនេះ    821574នាក់
ឆ្នាំនេះ   3565878នាក់
សរុប   57164774នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:00