ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 1541

​ក្រុម​ហ៊ុន​ហួត​ម៉េង​​រី​តា​ ខូ​អិល​ធីឌី ដឹក​ឈើ​មួយ​យប់​ជិត​១០​រថ​យន្ត​ឡើង​កក្រើក អស់​ព្រៃ​ភ្នំ​ក្រំថ្ម និង​ស្ទើ​ខូង​ថ្មល​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប ដែល​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ថៅ​កែ​ឈ្មោះ​ជ័យ​ មាន​ឋានៈជា​ឯក​ឧត្តម​ផ្កាយ​២។

យោង​ទៅ​លើ​ផែន​ទី​ដែល​ដាក់​តាំង​នៅ​មុខ​ក្រុមហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌីបាន​សរសេរថា ” ផែន​ទី​ ទីតាំង​ដី​វិនិយោគ​អភិរឌ្ឍន៍លើ​វិស័យ​កសិកម្ម-ឧស្សាហកម្ម និង​ដំ​ណាំកៅ​ស៊ូ​របស់​ក្រុម​ហ៊ុន ហួត​ម៉េង​រីតា ខូ​អិល​ធី​ឌី​ ស្ថិត​ក្នុង​ដែន​ជំ​រក​សត្វ​ព្រៃ​គូលែន​ ព្រហ្មទេព ភូមិ​សាស្រ្ត​ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ លើ​ផ្ទៃ​ដី​ ៣០០០ ហិកតា“។​

ប្រ​ភព​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មិន​ត្រឹម​តែ​ដឹក​ឈើ​ដែល​ជា​កាក​សំ​ណល់​របស់​ដី​សម្បទាន​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ទិញ​ឈើ​ខុស​ច្បាប់​ពី​ខាង​ក្រៅ​ យក​ចូល​ក្រុម​ហ៊ុន​ដោយ​លួច​លាក់​ រួច​លើក​ដាក់​រថ​យន្ត​យី​ឌុប​ដឹក​ចេញ​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​យក​លេស​ថា ឈើ​ក្រុម​ហ៊ុន​មាន​ច្បាប់គ្រប់​គ្រាន់។​

ប្រ​ភព​បាន​រាយ​ការណ៍​ថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​លេខ​២​របស់​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា​គឺ​ឈ្មោះ​ ប៊ុល​បាន​ ភេទ​ប្រុស​អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ តែ​ប្រ​ហែល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​ លោក​ ប៊ុល​បាន ​មិនសូវ​​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​​ញឹក​ញាប់​ទេ ជូន​អោយគេ​រត​ជំ​នួស​ ជូន​រត​ខ្លួន​ឯង។

លោក​ប៊ុល​បាន​ មេការ​រថ​ការ​ឡាន​ដឹក​ឈើ​អោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​​នៅ​រសៀល​​ ​ថ្ងៃ​ទី​២៨​​គុម្ភៈនេះ​ថា ក្រុម​ហ៊ុន​របស់​លោក​ដឹក​ឈើ​ចំ​នួន​៦រថ​យន្ត​មែន​នៅ​យប់​ថ្ងៃទី​២៧ ហើយ​ក្នុង​មួយ​រថ​យន្ត​មាន​ចំនួន​២៨​ម៉ែត្រ​គូប មាន​ច្បាប់​ត្រឹម​ត្រូវ។

នៅ​រសៀល​​ថ្ងៃទី​២៨ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជ័យ ដែល​ជា​ថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា​ខូអិល​ធី​ឌី​ បាន​ទេព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវាពាក់​ព័ន្ធ​ការ​ចោទ​ថា ក្រុម​ហ៊ុន​លោក​ទិញ​ឈើ​ពី​ខាង​ក្រៅ​ដាក់​ចូល​ក្រុម​ហ៊ុន​ ដើម្បី​ដឹក​លក់​ចែក​ចាយតាម​បណ្តារ​ខេត្ត​ក្រុង។

សូម​បញ្ជាក់​ថា នៅ​កំ​ឡុង​ខែ​មករា និង​ខែ​គុម្ភៈ ឆ្នាំ​២០១៣​នេះ សកម្ម​ភាព​ដឹក​ឈើ​លេខ​២​របស់​​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌី គឺ​បាន​សំ​រុក​ដឹករាប់​រយ​រថ​យន្ត​ ដឹក​​ចេញ​តាម​ផ្លូវ​ដី​ក្រ​ហម​ ទល់​មុខ​វត្ត​ ក្នុង​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប សំ​ដៅ​ទៅ​ស្រុក​ស្រីស្នំ​ ស្រុក​ស្រឡាញ់​ស្រុក​ អង្គរ​ជុំ និងខ្លះ​​ឆ្លង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​មួយ​ចំ​នួន​ទៀត ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ខាង​លើ​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ ខេត្ត​កំ​ពុង​ធំជា​ដើម។

នៅ​យប់ថ្ងៃទី២៧ម៉ោង​ប្រហែល​ជាង​១០យប់ប្រ​ភព​បាន​រាយ​ការណ៍ថា មាន​​រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា ជិត​១០​គ្រឿង​ដឹក​ឈើ​ចេញ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ ឆ្ពោះទៅ​ស្រុក​វ៉ារិន​ ចំនួន​៤យីឌុប សំដៅមក​ខេត្ត​កំ​ពង់​ធំឆ្លង​កាត់​ខេត្ត​សៀម​រាបចំនួន២យី​ឌុប។

លោក​វែង​លីមន្រ្តីរដ្ឋ​បាល​ព្រៃ​ឈើស្រុក​ប្រាសាទបាគងបាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី២៨ថា លោក​ពុំបាន​កាក់​ឆែក​ឆេ​មើ​លរថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ទេ ព្រោះលោក​ សេង​លន នាយ​រង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​​ ​កន្ទួត​ខ្នាក្រៅ ​បាន​ឆែក​មើល​ហើយ​ប្រាប់​ថា ឈើ​មាន​ច្បាប់​១​រថ​យន្ត​៣០​ម៉ែត្រ​គូប ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ។

អ្នក​តាម​ដាន​សកម្មភាព​រក​ស៊ី​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា សូម​អោយ​អង្គ​ភាព​ប្រ​ឆាំ​អំ​ពើ​ពុក​រលួយ​បើក​ការ​ស៊ើប​អង្កេត​ ថាតើ​ក្រុម​ហ៊ុន​នេះ​រក​ស៊ី​ត្រឹម​ត្រូវ ហើយ​រក​ស៊ី​ដឹក​ឈើ​អ្វីខ្លះ ដឹក​ចេញ​ពីណា យក​ទៅ​ណា មាន​ច្បាប់គ្រប់​គ្រាន់ដែរ​ទេ? ៕ដោយ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន5944ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1744ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1694ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1808ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1475ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2028ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន658ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1593ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1624ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4032ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7620នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    36179នាក់
ខែនេះ    183807នាក់
ឆ្នាំនេះ   3766467នាក់
សរុប   53126393នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:46