អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1564

ឡាន​អា​សើ​ប​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​ដែល​គេ​ដឹងថា​ជា​របស់​ប្អូន ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឡាន​នេះ​បាន​បើក​ដេញ​បុក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​យ៉ាង​កំរោល តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

តាម​ការបំភ្លឺ​ពី​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ហៀ​ប ដា​វិត ដែល​ឃើញ​ហេតុការ​ណ៏​មុនដំបូង​បាន​និយាយថា នៅពេល​លោក​ចេញពី​ញុំ​ា​ការ​គេ លោក​បានឃើញ​ឡាន​អា​សើ​ប​មួយគ្រឿង​ដែលមាន​ស្លាក​លេខ ២K-៤៩៣១ ពណ៌​សំបក​ឪឡឹក​ចត​ទុកចោល រួច​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះទ្វារ​ឡាន​នោះ តែ​ម្ចាស់​ឡាន​គេ​ពុំ​បើកទ្វារ​ឡាន​ទេ ពេលនោះ​លោក​ក៏​ដើរ​ចេញមក​ម៉ូតូ​កង់​បី​របស់លោក​វិញ បន្ទាប់មក​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​ម្នាក់ទៀត​ចុះ​ពីលើ​ឡាន​ទៅ​គោះទ្វារ​ឡាន​នោះ​ដូចគ្នា តែ​ម្ចាស់​មិនបាន​បើក​ទៀត​។ ក្រោយមក​លោក​ក៏​ឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាមួយ​លោក​ទៅ​គោះទ្វារ​ដែរ តែ​មា្ច​ស់​រថយន្ត​អា​សើ​ប​នោះបាន​បើក​កញ្ចក់​សួរថា មក​គោះទ្វារ​អញ​ធ្វើ​អី​! ហើយ​ឆ្លើយ​ថែម​ទៀតថា អញ​ជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា រួច​ក៏​បិទទ្វារ​វិញ​។ ពេលនោះ​អ្នករត់​ម៉ូតូ​កង់​បី​ជា​ជនរងគ្រោះ ក៏​គោះទ្វារ​ឡាន​រហូតដល់​បែក​កញ្ចក់​មុខ​បន្តិច ស្រាប់តែ​ប្អូន​ម្ចាស់​ហាង​នោះ​បើករថយន្ត​អា​សើ​ប​ដេញ​បុក​ប៉ង​សម្លាប់​តែម្តង តែ​សំណាងល្អ​មិន​ស្លាប់ ហើយក៏​ត្រូវ​ក្រុម​សន្តិសុខ​របស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​ចូល​វៃ​យ៉ាង​ចាស់ដៃ ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​ដួលសន្លប់​។ ពេលនោះ​សន្តិសុខ​ក៏​ដើរចូល​ក្នុង​ហាង​វិញ​ធ្វើ​ព្រងើយ​ដូច​គ្មាន​ញញើត​ប៉ូលីស​ទេ​។​

​សាក្សី​រូប​នោះបាន​បន្តទៀតថា បែ​ល​ជនរងគ្រោះ​ជា​អ្នករត់​មូ​តូ​កង់​បី​សន្លប់ គេ ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលីស​ខ្លាហោះ​ម្នាក់​ដើរ​ចូលទៅ​អូសទាញ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​យកមក​ថត​ថែមទៀត តែ​ត្រូវ​ពួកលោក​ជា​អ្នករត់​កង់​បី​ស្រែក​ព្រមៗ​គ្នា​ថា «​ពួកវា​រត់​ចូលក្នុង​ហាង​អស់ហើយ​» តែ​ប៉ូលីស​នោះ​ធ្វើ​ដូចជា​ហី​! បន្ទាប់មក​ក្រុម​លោក​ក៏​ដើរទៅ​ស្រែក​នៅមុខ​ហាង ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​នោះ​ព្រួត​គ្នា​មក​ទាញ​បិទ​ទា្វរ​របង​ជិត និង​ឃើញ​មាន​កាន់​ដែក​បំពង់​ទីប និង​ដែក​រនាស់​ម្នា​ក់មួយ​គ្រប់​ដៃ​ទៀតផង​។​

​ចំពោះ​ករណីនេះ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​នៅក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ មេត្តាជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ម្នាក់​នោះ​ផង ព្រមទាំង​ទាមទារ ឲ្យ​មា្ច​ស់​ហាង ឬ​អ្នកតំណាង​ណាមួយ​ចេញ​មុខមក ដោះស្រាយ និង​នាំខ្លួន​ជនបង្ករ​ទាំងអស់​យក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1616ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1586ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1660ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1633ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1543ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1780ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1742ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1820ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1559ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1629ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21019នាក់
ម្សិលមិញ    60218នាក់
សប្ដាហ៍នេះ    81251នាក់
ខែនេះ    580912នាក់
ឆ្នាំនេះ   3325216នាក់
សរុប   56924112នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2025 ម៉ោង 10:51