ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣

ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 27 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 1507

គ្រោះធម្មជាតិនៅ​ដើមឆ្នំា​២០១៣ នៅតាមខេត្តក្រុង​មួយ​ចំនួន​ ហាក់មាន​សភាព​កាច​សា​ហាវ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់ជីវិត​មនុស្ស​ សត្វ​ និង​ខូច​ខាត​ទ្រព្យសម្បត្តិជា​ច្រើនសធ្ធឹកសន្ធាប់។

យោង​តាម​ប្រភពពីអាជ្ញាធរខេត្ដ​ព្រះវិហារ​បាន​អោយ​ដឹងថា មាន​គ្រោះធម្មជាតិមួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​មក​ពី​ភ្លៀង​លាយ​ខ្យល់ព្យុះ ប្រមាណប្រហែល​៣០​នាទី​ កា​ល​ពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ស្ថិត នៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ដ ខេត្ដ​ព្រះ​វិ​ហារ ដែល​នាំ​អោយ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជាង​៥០​ខ្នង បាន​ដួលរលំ និង​ប៉ើង​ដំបូល ព្រមទាំង​សម្លាប់​ម្ដាយ និង​កូនប្រុស អាយុ​៨​ឆ្នាំ ដោយ​សារ​តែ​​ផ្ទះ​​សង្កត់​លើ ។ 

ចំណែក​ឯ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យក៏​​បានឱ្យដឹងផងដែរថា ភ្លៀង​ខ្លាំង​លាយ​លំនឹង​ខ្យល់​ផង ចាប់ពី​ម៉ោង ៥​និង​៣​០នាទី ​រសៀល​រហូតដល់ម៉ោង​៧​យប់ ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ បាន​បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​រ​ន្ទៈ​បាញ់ និ​ង​ផ្ទះ​ជាង​ ២៩៦ ​ខ្នង​ទៀត រង​ការខូចខាត នៅក្នុង​ឃុំ​ចំនួន​៦ នៃ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​។ 

ពលរដ្ឋរងគ្រោះនៅតំបន់ខាង​លើ​បានឲ្យដឹងថា នៅដើមឆ្នំា ២០១៣ មានរន្ទះបាញ់ មាន​ខ្យល់​ព្យុះ​បក់​បោក​ខ្លំាង​ ធ្វើ​ឲ្យ​ដួល​រលំ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​ នេះ​បណ្តាល​មក​ពី​គាត់​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នំា និង​មិន​សូវ​ទទួលបាន​ព័ត៌មាន​ជាក់​លាក់ណាមួយ​អំពី​ខ្យល់ព្យុះទាំងនោះផងដែរ។ ពួកគាត់​បន្តថា ” តាម​ការ​ចំនាំរបស់​ពួក​ខ្ញុំរយៈពេល​ប៉ុន្មា​ឆ្នាំ​ចុង​ក្រោយ​នេះ​អាកាស​ធាតុ​ហាក់​ប្លែក​ខុស​ពី​ធម្ម​តា បើ​ខ្យល់​ក៏​ខ្យល់​ខ្លាំ ភ្លៀង​វិញភ្លៀង​ចង់​បាក់​មេឃ រន្ទះ​បាញ់​មនុស្ស​ សត្វ​គោ​ ក្របី ស្លាប់​​ ជា​ញឹក​ញាប់ គួរ​អោយ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ មិន​ដឹង​មក​ពី​បញ្ហាអ្វី?”

ពាក់ព័ន្ធករណីគ្រោះថ្នាក់​ខាងលើនេះ អាជ្ញាធរ​ដែនដីបានអោយ​ដឹងថា​ ពួកគាត់បាន​ចុះទៅពិនិត្យ នៅ​កន្លែង​កើ​ត​ហេតុ​ជាក់ស្តែង និង​បាន​ចែក ជូន​នូវ​ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់​ក្រុមគ្រួសារ​ជ​ន​រងគ្រោះ​ផងដែរ​។​

កាលពី​ពេលកន្លង​ទៅថ្មីៗ​នេះ ​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ ក្នុង​សន្និសិត្យ​កាសែត​នៅ​ទី​ក្រុង​ភ្នំពេញ​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។ លោកបានបន្ថែម​ថា ខ្យល់ព្យុះ​នា​ពេលបច្ចុប្បន្ន​នេះ ពេលដែលវាមក ​វា​អត់​ប្រាប់​មុននោះ​ទេ វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​គ្នានោះ ភ្លៀង​ក៏មកព្រមគ្នា ថែម​ទាំងមាន​រន្ទះ​បាញ់​ថែមទៀត។ អាកាសធាតុ​ក្ដៅ​ណាស់​មក​ទល់នឹងថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ណាស់ ហើយ​មានភ្លៀងធ្លាក់​មិន​ទៀង​ទាត់ថែមទៀតផង ខេត្ត​មួយ​ចំនួន​នៅកម្ពុជា កំពុងជួបនូវ​ការ​រាំង​ស្ងួត​ខ្លាំង​ផងដែរ។

លោកស្រី ​ម៉ាហ្គារ៉េតា វ៉ូលស្រ្តម តំណាង​ពិសេសនៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ប.ស) ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ  បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ២០១៣​នេះ​ថា ប្រទេស​កម្ពុជា ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​បញ្ហាទឹក​ជំនន់​ ខ្យល់ព្យុះ រន្ទះ​បាញ់ ឲ្យ​បាន​លឿន​ដល់​ប្រ​ជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច ដើម្បី​ពួក​គេ​អាច​រៀបចំ​ខ្លួន​បាន​មុន​ពេល ខ្យល់ព្យុះ​ ឬ​ទឹក​ជំនន់​បាន​លិច​ភូមិឋាន​ផ្ទះ​សម្បែងរបស់ពួកគេ។ លោកស្រីបន្តថា បាតុភូមិ​ធម្មជាតិ​ដែល​កើត​ឡើង​​នៅ​កម្ពុជា ​មាន​មូល​ហេតុ​​ពាក់ព័ន្ធ​ជា​ច្រើនដូច​ជា ការកាត់​បំផ្លាញ​ព្រៃ​ឈើ និង​កត្តាមួច​ចំ​នួនផ្សេងទៀត។

លោកស្រី​ក៏បានស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹងបន្ថែម​ប្រព័ន្ធ​ការពារ និងសង្គ្រោះជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​គ្រោះ​ធម្មជាតិ និង​ហានិភ័យ ដូច​ជា​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដែលកើតមានឡើងជាដើម។ មួយវិញទៀត ​ដើម្បី​បង្ការ​ជា​មុន​នឹង​គ្រោះ​ធម្មជាតិ ដែល​តែង​វាយ​ប្រហារ​ជា​រៀង​រាល់​ឆ្នាំ​នោះ​ចាំ​បាច់ណាស់​ កម្ពុជាត្រូវ​តែ​មាន​ឧបករណ៍​ វាស់​ឧតុ​និយម និង​អាកាស​ធាតុ​តាម​បែប​វិទ្យា​សាស្រ្ត៕ ក្រុមទី០១     ឈ្មោះ  ផ្លុង-រ៉េត       អេង-សូផាត            ជន-ស្រីនុច (វគ្គបណ្តុះបណ្តាល ស្តីពីកាប្រែប្រួលអាកាសធាតុ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៣)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3373ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1614ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1760ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1872ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1757ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1876ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2510ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2174ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1814ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7619នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73697នាក់
ខែនេះ    821488នាក់
ឆ្នាំនេះ   3565792នាក់
សរុប   57164688នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:52