រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣

ដោយៈ សិលា សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1513

លោកស័ក្តិ៣កងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារម្នាក់ ផ្ទុះអាវុធចំនួនបីគ្រាប់ផ្ទួនៗក្នុង គោល បំណងការពារខ្លួន ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ត្រូវក្រុមកាងឡានដឹកឈើគ្រញូង បើក ឡានពីរ គ្រឿងមកគាប បំរ៉ុងធ្វើឃាត។ ក្រោយពីផ្ទុះអាវុធ លោកស័ក្តិ៣ត្រូវប៉េអឹមខេត្ត នាំយកទៅសាកសួរ តែពុំ បានឃាត់ខ្លួនទេ។

            ហេតុការផ្ទុះអាវុធ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦ ម្តុំវត្តខ្សាច់ ត្រង់ចំណុចព្រំប្រទល់ ស្រុកប្រាសាទបាគងនិងស្រុក សូទ្រនិគម។

            អង្គរក្សពាក់ស័ក្តិ៣ ដែលរងការបើកឡានគាប បំរ៉ុងធ្វើឃាតពីសំណាក់ ក្រុមកាងឡានដឹកឈើក្រញូង មានឈ្មោះតាំង ឆែឡាយ ជាកងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

            ទាក់ទងនឹងការផ្ទុះអាវុធ រហូតប៉េអឹមហៅលោកស័ក្តិ៣ទៅសាកសួរ លោកវរសេនីយ៏ឯកស្រី យូរ៉ា មេ បញ្ជាការ រងអាវុធហត្ថខេត្តសៀមរាប ពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា ទើបតែមកពីព្យាបាលខ្លួនឯ ប្រទេសវៀតណាម។ លោកបានប្រាប់ថាសុំសួរ ទៅខាងព្រហ្មទណ្ឌទៅ។

            លោកអនុសេនីយ៏ឯក អ៊ុយ ចយ ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា ពិតជាមានករណីដូចខាងលើមែន ហើយបានហៅលោកស័ក្តិ៣អង្គរក្សមក សាកសួរ មែន។ តែគាត់ចូលមកបំភ្លឺដោយខ្លួនគាត់ទេ បន្ទាប់ពីរូបគាត់ដឹងថា ខាងអាវុធហត្ថបំរ៉ុងស្ទាក់រថយន្តរបស់គាត់ ដើម្បីហៅគាត់មកសាកសួរ។ លោកបន្តថា ក្នុងពេលសាកសួរ លោកស័ក្តិ៣បញ្ជាក់ថា ការផ្ទុះអាវុធនោះ ដោយសាតែចង់ការពារខ្លួន ពីព្រោះកំពុងធ្វើដំណើរ ត្រូវជនមិនស្គាល់មុខ បើកឡានពីរគ្រឿងមកគាប ពីមុខ ពីក្រោយ និងបំរ៉ុងគៀរទម្លាក់ស្នាមភ្លោះ ទើបសម្រេចផ្ទុះអាវុធការពារខ្លួនយ៉ាងនេះ។

            លោកអ៊ុយ ចយ បញ្ជាក់ថា ក្នុងការចូលបំភ្លឺនោះ ខាងលោកមិនបានឃាត់ខ្លួនគាត់ទេ តែបានដកហូត អាវុធខ្លី ម៉ាកឡុកមួយដើម។ រឿងនេះលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះចំណាត់ការ យ៉ាងណានោះ គឺនៅលើតុលាការ។

            នៅព្រឹកថ្ងៃទី១២ខែឧសភា លោកតាំង ឆែឡាយ ជាងកអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ បានរៀប រាប់ ប្រាប់អ្នកយកព័ត៏មាន យើង​ដោយ ផ្ទាល់មាត់ថា លោកពិតជាបានផ្ទុះអាវុធខ្លី ចំនួនបីគ្រាប់មែន។ ក្រោយ ផ្ទុះអាវុធ ជិតមួយម៉ោងលោកបានបើកឡាន ត្រឡប់ទៅឆ្លើយបំភ្លឺ នៅកន្លែងប៉េអឹមខេត្តទាំងយប់។ លោក បន្តថា ហេតុផលដែលបង្ខំឲ្យរូបលោកផ្ទុះអាវុធយ៉ាងនេះ គឺ ក្នុងពេលរូបលោកកំពុងបើករថយន្តម្នាក់ឯង លើដង ផ្លូវជាតិលេខ៦ បំរ៉ុងទៅក្រុងភ្នំពេញ ក៏ស្រាប់តែប្រទះរថយន្តចំនួនបីគ្រឿង។ដោយរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងមានផ្ទុកទំនិញ យ៉ាងធ្ងន់ស្ទើបើកបរទៅមុខមិនរួច។ ចំណែកឡិចស៊ីសពីរគ្រឿង ទៀតហាក់មិនមាន ផ្ទុកទំនិញអ្វីទេ ព្រោះរថយន្តមើលទៅ ឃើញជាលក្ខណៈស្រាល។ ភ្លាមនោះ ដោយសាលោកប្រញ៉ាប់ ទៅ ភ្នំពេញឲ្យទាន់មង្គលការខ្មួយលោកបានស៊ីញ៉ូភ្លើងសុំវ៉ា។ ក្នុងខណៈលោកបញ្ជារថយន្តឡើងវ៉ា ស្រាប់តែមាន រថយន្ត ឡិចស៊ីស៣០០មួយគ្រឿងមកពាំងពីមុខ ហើយឡិចស៊ីស៣០០មួយគ្រឿងទៀត បិតគូថពីក្រោយ ដោយ មិនឲ្យរថយន្តរបស់លោក កំរើកខ្លួនរួច។ ក្នុងស្ថានការដែលលោកបន្ថែមល្បឿន វ៉ាឲ្យផុតពីរថយន្តទាំងនោះ ក៏ត្រូវ បានឡិចស៊ិសទាំងពីរគ្រឿង បើកមកគៀរ រថយន្តរបស់លោក បំរ៉ុងទម្លាក់ស្នាមភ្លោះ ឃើញដូច្នេះទើបលោក សម្រេច ផ្ទុះអាវុធតែម្តង។

            លោកអង្គរក្ស បន្តថា ការផ្ទុះអាវុធចំនួនបីគ្រាប់ តម្រង់ទៅលើមេឃនេះ គឺគ្រាន់តែកម្លាចជនមិនស្គាល់ មុខដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ តែទោះបីលោកផ្ទុះអាវុធក៏ដោយ ក៏ពួកគេមិនអនុញាតិឲ្យរថយន្តរបស់លោក ឡើងវ៉ាទៅមុខបានដែរ គឺគេបានរារាំងលោករហូតដល់ចំណុចផ្សារដំដែក ស្រុកសូទ្រនិគម។ តែក្នុងពេលពួកគេ រារាំងរថយន្តរបស់លោក ទើបលោកដឹងច្បាស់ថា នៅក្នុងរថយន្តបាឡែន ដែលអមដំណើរដោយឡិចស៊ីស ពីរគ្រឿងនោះ គឺមានផ្ទុកឈើគ្រញូងពេញព្រាប ម្យ៉ាងទៀតអ្នកបើកឡិចស៊ីសនោះ លោកបានស្គាល់មុខច្បាស់ ថា ជាជនជំនួញឈើគ្រញូង។

            លោកស័ក្តិ៣ ឲ្យដឹងទៀតថា មុនដំបូងមិនបានដឹងថា ខាងប៉េអឹមបំរ៉ុងស្ទាក់ឃាត់រថយន្តលោកទេ តែមេ របស់លោកទូរសព្ទ័ប្រាប់ថា ឲ្យវិលមកបំភ្លឺនៅកន្លែងប៉េអឹមវិញ ព្រោះទៅមុខទៀតក៏គេឃាត់ដដែលទេ។ តែ លោកឆ្ងល់ថា សមត្ថកិច្ច ម្តេចមិនឃាត់រថយន្តទាំង៤គ្រឿង ដើម្បីសួរកហេតុផល ពីព្រោះការផ្ទុះអាវុធដំបូង គឺចេញពីចង្កោមរថយន្តទាំង៤គ្រឿងដែលកំពុងបើកប្រដេញគៀរគ្នា ពុំអាចមាននណាទាន់ដឹងថាសម្លេងផ្ទុះ ចេញ ពីរថយន្តរបស់លោកទេ ហើយក្រោយពី សម្លេងកាំភ្លើងផ្ទុះ រថយន្តទាំង៤គ្រឿង នៅតែបើកអមដំណើរ គ្នារហូត តែលោកទទួលបានថា សមត្ថកិច្ចបំរ៉ុង ឃាត់តែរថយន្តរបស់លោក។

            លោកតាំង ឆែឡាយ បញ្ជាក់ថា ទោះបីជនជំនួញឈើគ្រញូង ប៉ងធ្វើឃាតលោក ដោយលោកបាន ស្គាល់មុខក៏ដោយ ក៏លោកមិនដាក់ពាក្យបណ្តឹងអ្វីដែរ ពីព្រោះជនទាំងនោះបានរួចផុតពីសំណាញ់ សមត្ថកិច្ច ទៅហើយដូច្នេះគ្រប់យ៉ាងគេអាចប្រកែកបាន។ តែរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ និងសមត្ថកិច្ចជំនាញ ក៏អាចភ្ញាក់ ខ្លួនឡើងវិញដែរ ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាបយ៉ាងផុសផុលនេះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លាង​កាត់​ខេត្ត​សៀម​រាប​តាម​ ដង​ផ្លូវ​លេខ​៦៧ និង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​នៅ​តែ​បន្ត​យ៉ាង​គគ្រឹគ​គគ្រេង​ដោយគ្មាន​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សំ​នូម​ពរ​ទៅ​លោក ឃឹម​-ប៊ុន​សុន​ អភិបាល​ខេត្ត​ថ្មី​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នេះ​ កំពុង​តែ​ឈ្លៀត​ឱកាស​ពេល​លោក​ ឡើង​កាន់​តំ​ណែង​ថ្មីថ្មោង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1727ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1820ដង ពិធី ឡើងអ្នកតា   អាន3737ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9908ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1744ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3201ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2290ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1770ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1684ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12032នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78110នាក់
ខែនេះ    825901នាក់
ឆ្នាំនេះ   3570205នាក់
សរុប   57169101នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:58