ប្រជាពលរដ្ឋប្រមាណ២ពាន់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្តុំគ្នាកាន់បដាស្រែកទាមទារឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្វើការសុំទោសចំពោះជនរងគ្រោះដោយសាររបបខ្មែរក្រហម ជាពិសេសអតីតអ្នកទោសនៅគុកទួលស្លែងនូវអ្វីដែលលោកបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្ត។
ការប្រមូលផ្តុំគ្នានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។
ក្នុងការជួបជុំគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវការឈឺចាប់របស់ខ្លួនដែលបានជួបប្រទះនូវក្នុងវាលពិឃាតដ៏យង់ឃ្នងអស់ពេលជិត៤ឆ្នាំ ដូចជាត្រូវអង្គការអាវខ្មៅបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង ហូបចុកមិនគ្រប់ គ្រាន់ ពេលឈឺគ្មានថ្នាំសង្កូវព្យាបាលជាដើម។ លើសពីនេះទៅទៀត អង្គការអាវខ្មៅដ៏ឃោរឃៅបានយកមនុស្សទៅសម្លាប់យ៉ាងសាហាវទាំងអ្នកទាំងនោះគ្មានទោសកំហុសអ្វីទាំងអស់។ ដូច្នេះការលើកឡើងរបស់លោកកឹម សុខា បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ដែលជាជនរងគ្រោះក្នុងរបបខែ្មរក្រហម។
ក្រុមប្រជាពលរដ្ឋបានស្រែកខ្លាំងៗថា «លោកកឹមសុខា ត្រូវតែសុំទោសពួកយើង ។ លោកកឹម សុខា កម្សាកជាងឌុច ព្រោះមិនហ៊ានទទួលខុសត្រូវចំពោះសម្តីដែលខ្លួនបាននិយាយ»៕ ដោយ ជាស្រស់
ថ្ងៃនេះ | 3562 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32121 | នាក់ |
ខែនេះ | 179749 | នាក់ |
ឆ្នាំនេះ | 3762409 | នាក់ |
សរុប | 53122335 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:12 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net