ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​

ដោយៈ ភ្នំពេញ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1694

យុវជនម្នាក់រងរបួសធ្ងន់ខណៈពេលជិះម៉ូតូដឹកមិត្តស្រីមកពីដើរលេងនៅកោះពេជ្រមកដល់មុខផ្ទះកំពុងលើកទូរស័ព្ទ​ហៅអ្នកផ្ទះបើកទ្វារ ស្រាប់តែត្រូវជនសង្ស័យបាញ់១គ្រាប់ ប្លន់យក ម៉ូតូជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១០ កក្កដា នៅមុខផ្ទះលេខ១១ ក្រុម១៤ ភូមិឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុកពី ស៊េរី២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI 8588 ទៅសុំម្តាយរបស់មិត្តស្រីដឹកទៅដើរ លេងនៅ កោះពេជ្រ ពេលត្រឡប់មកវិញជនរងគ្រោះបានជិះម៉ូតូតាមមហាវិថីព្រះមុនីរ៉េតបត់តាមផ្លូវចំការដូង លេខ២១៧ មកដល់ចំណុចស្ពានដែកចំការដូងបានបត់តាមផ្លូវ លេខ៣៧១ បត់ចូល ទៅផ្ទះមិត្តស្រី ដោយមិនបានដឹងថាជនសង្ស័យជិះម៉ូតូដេញតាមតាំងពី ចំណុចណាមកទេ ខណៈពេលមកដល់មុខផ្ទះមិត្តស្រីជនរងគ្រោះបានលើកទូរស័ព្ទហៅសាច់ ញាតិមិត្តស្រី បើកទ្វារផ្ទះឲ្យ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមកដល់បានឆក់ទូរស័ព្ទពីជនរងគ្រោះមិនបានសំរេចហើយបានដកកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះរងរបួសមួយគ្រាប់ ហើយបានគំរាមមិនឲ្យស្រែករួចប្លន់យកម៉ូតូជនរងគ្រោះជិះ ទៅបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួស១គ្រាប់បៀមជាប់ភ្លៅខាងឆ្វេង ។ នារីជាមិត្តស្រីមាន ឈ្មោះ មិន សុធារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញសំបកកាទុសមួយគ្រាប់បន្សល់ទុកនៅកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវមិត្តស្រីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

រហូតដល់ម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដា នៅមុខមន្ទីរពេទ្យមិត្ត ភាពខ្មែរសូវៀត តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ជាមួយនគរបាលប៉ុស្ត៍បឹងទំពុនបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងម៉ូតូមួយគ្រឿង ដែលសង្ស័យពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូស្កុកពីមួយគ្រឿងនៅចំណុចកើត ហេតុខាងលើ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ថាជាជនសង្ស័យពាក់ព័ន្ធនឹងរឿងអ្វីទេ ដោយហាមមិនឲ្យអ្នកសារព័ត៌មានថតទេ ។

ក្នុងនោះសមត្ថកិច្ចបាននាំមិត្តស្រីរបស់ជនរងគ្រោះទៅមើលមុខជនសង្ស័យ និងនាំនាងនិងជនសង្ស័យទាំង៣នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ៕ដោយ កែវ ឈីម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដំណឹងបាត់កូនស្រី   អាន1709ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1616ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2082ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1581ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1568ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1625ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1823ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1796ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9695នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75773នាក់
ខែនេះ    823564នាក់
ឆ្នាំនេះ   3567868នាក់
សរុប   57166764នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:50