គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង

ដោយៈ ខេត្តកំពង់ធំ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1823

ក្រោយពីគណៈសាលាខេត្តកំពង់ធំ បានរឹតបន្តឹងការ បង្រ្កាបបទល្មើស នៅក្នុងខេត្តកំពង់ធំ ទើប​បានបង្កើតជាគណៈបញ្ជាការឯកភាព ខេត្តសម្រាប់បង្រ្កាបបទល្មើសនានា ដែលកំពុងតែ ពេញ និយម នៅក្នុង ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃអភិបាលខេត្តកំពង់ធំ និង ជា​ប្រ​ធាន​គណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ទើបបានបង្ហាញឲ្យឃើញនូវលទ្ធលផល ផុសចេញ ជា​ផ្លែ​ផ្កា​នា​ថ្ងៃ​នេះ ​ដែលមានការ​ចូល បង្រ្កាបគ្រប់ស្ថានប័ន ដែលកន្លងមក បទល្មើសឈើគ្រញូង តែង​តែ​ហោះ​ឆ្លង​កាត់​ខេត្ត​ តែពេលនេះត្រូវ បានជាប់អន្ទាក់ ទោះជាមានស្លាប ហោះក៏ហោះ មិនរួច ដែរ បើសិនជាសកម្មភាព របស់គណៈបញ្ជាការឯក​ភាពរស់រវើកដូចពេលនេះ។

ជាក់ស្តែង រថយន្តហាយឡេនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ខាងមុខពាក់ស្លាក លេខ ខាង ក្រោយ ភ្នំពេញ 2A - 8008 បានដឹកឈើគ្រញូង ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្ត កំពង់ចាម ដែលកន្លងមក ប្រហែលជារថយន្តដឹកឈើគ្រញូងទាំងនេះ ចេះបំបាំងបាត់ ឬក៏ហោះរំលោង បាន ជាមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបតែពេលនេះ ជា ប្រវត្តិ​សាស្រ្ត​ដែល​គួរ​តែ​កត់​ត្រាទុក ដែលគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្កើត បានក្របួចរថយន្តមួយគ្រឿង ដឹក​ឈើ​គ្រ​ញូង​ពេញ ។

តាមការឲ្យដឹងពី លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា ការបង្រ្កាបរថយន្ត បទ​ល្មើស​ឈើគ្រញូងនេះ គឺយោងតាមសេចក្តីសម្រេច លេខ ០៧៦ ស.ស.រ របស់រដ្ឋបាល ខេត្ត កំពង់ ធំ ស្តី​ពី​ការកែ​សម្រួល ការបង្កើតលេខាធិការដ្ឋាន ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការសប្រមូល ការស្តុបទុក និងការនាំចេញឈើគ្រញូង ក្នុងខេត្តកំពង់ធំ ​ ដែលមានអភិបាលខេត្ត ជា ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព រដ្ឋបាលខេត្ត ទើបមានការចូលរួមបង្រ្កាបពីសំណាក់ ផ្នែករដ្ឋបាល ព្រៃឈើស្ទោង ខណ្ទ​រដ្ឋ​បាល​ព្រៃឈើកំពង់ ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំ​ពង់​ធំ ​និង​កម្លាំង​នគរ​បាល​ប្រ​ឆាំង​ បទល្មើសសេដ្ឋកិច្ច នៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ធំ បាន​ធ្វើ​ការ​ស្ទាក់​រថ​យន្តមួយ​គ្រឿងខណៈពេល ដែលបានរត់ ទៅលាក់ ខ្លួននៅតាម​ច្រកឌឿងហែមមួយតូច ក្រោយ​ផ្ទះ​អ្នក​ភូមិ ទើបត្រូវបាន កម្លាំងចម្រុះក្របួចចាប់បាន ខណៈពេលដែលតៃកុងឡាន បានបើកទ្វារយន្ត ហើយ​ដាក់មេប្រូច​បានស្រ​មោល និងបានបន្សល់ រថយន្ត ឲ្យ​សមត្ថ​កិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ខណ្ទ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ធំ  និងធ្វើការ វាស់វែង ដែល មានចំនួនឈើ ចំនួន ២៤០ដុំ ស្មើរនឹង ២.៤៥គ.ក​វត្ថុ​តាង​ទាំង​អស់ ត្រូវបានដកហូតទុកជា​សម្បត្តិ រដ្ឋ ។

ប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នាថា សង្ឃឹមថាសកម្មភាពបង្រ្កាបនេះ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ មិន មែនធ្វើ​ឡើងដោយ សារ​តែឈ្មួញមិនបានប្រាប់ ឬការចុះបង្រ្កាបដោយសារតែបែកការ ដល់ថ្នាក់លើ បញ្ជាមកនោះ​ទេ ព្រោះឈ្មួញកំពុងតែព្យាយាមទិញទឹកចិត្តសមត្ថកិច្ច ឲ្យថ្លៃដល់អ្នកដែលជើងខ្លាំង ដើម្បីកុំឲ្យរំខានដល់ ការរកស៊ីរបស់ពួកគេ៕ ដោយ  ប៊ុនរតនា ប្រភពពីខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1556ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2278ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1734ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2214ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1749ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2078ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3684ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1859ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2304ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1753ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8610នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74688នាក់
ខែនេះ    822479នាក់
ឆ្នាំនេះ   3566783នាក់
សរុប   57165679នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:35