បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1478

ការ​គ្រប់​គ្រង​មនុស្ស​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ មនុស្ស​គ្រប់​រូប​មាន​ភាព​​វៃ​ឆ្លាត មាន​ការ​បទ​បែន​ មនុស្ស​ខ្លះ​មាន​ភាព​ក្រឡិច​ក្រឡុចលេម​លើមអោប​ជើង​អោប​ដៃ​ ហៃ​អើ​តម្រូវ​ចិត្ត​មេ ទោះ​ដឹង​ថា​មេ​កំ​ពុង​ដើរ​ផ្លូវ​ខុស​ក៏ដោយ​​ អ្នក​ខ្លះនិយាយ​ផ្សេង​ធ្វើ​ផ្សេង ដែល​ទង្វើ​ទាំង​នេះ​ធ្វើ​អោយ​អ្នក​ដឹក​នាំ​មាន​ការ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង់​ មិន​ថាអ្នក​ដឹក​នាំ​គ្រួសារ​ ឬដឹក​នាំ​ប្រ​ទេស​នោះ​ទេ។

គេស​ង្កេត​ឃើញ​ថា នៅ​អាណត្តិ​ទី០៥​នេះ ប្រ​ជា​ពល​រដ្ឋ​ហាក់​បាត់​បង់​ជំ​នឿ​ទៅ​លើ​គណបក្ស​កាន់​អំ​ណាច ព្រោះ​តែ​ពួក​គេ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំ​ពោះ​ទង្វើ​មន្រ្តី​ថ្នាក់​ក្រោមដែល​តែ​ង​តែ​ជិះ​ជាន់​កៀប​សង្កត់ អាង​អំ​ណាច​នៅ​ក្នុង​ដៃ​ឃើញ​សថាខ្មៅ ឃើញ​ខ្មៅ​ថាជាស។ មន្រ្តី​ក្រោម​ឱវាត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន តែ​ង​តែ​ធ្វើ​អ្វី​លើស​គោល​ការណ៍ ដែល​ថ្នាក់​ដឹក​នាំ​ដាក់​អោយ​​។

ជាក់​ស្តែង​ដូច​ជា គេ​អោយ​សមត្ថ​កិច្ច​ទៅ​ការ​ពារ​ក្បួន​បាតុកម្ម​របស់​កម្មករ​ រោងចត្រ អោយ​ទៅ​ការ​ពារ​ក្បួនបាតុកម្មរបស់​ពល​រដ្ឋ​បុរីកីឡា បឹង​កក់ ក្នុង​ការ​តវា​ទាម​ទា​រក​យុត្តិធម៌​អំ​ពី​ជំលោះ​ដី​ធ្លីជាដើម តែ​សមត្ថ​កិច្ច​តែ​ង​តែ​ធ្វើ​លើស​គោលការណ៍​ បែ​ជា​ទៅ​ប្រើ​អំ​ពើ​ហឹង្សា​ វាយដំ​ប្រ​ជា​ពល​រដ្ឋ​អោយ​បែក​ក្បាល​ហូរ​ឈាម ចាប់​ដាក់គុគ បាញ់ទឹក​ដាក់​ឡើង​របូត​ខោរបូត​អាវ​ ដុត​ផ្ទះ​សំបែង ដែល​ទង្វើ​ទាំង​នេះហាក់​សាហាវ​ព្រៃ​ផ្សៃ។

ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ច​ឯកជន​តាម​ខេត្ត​​​មួយ​ចំ​នួន តែ​ង​តែ​រំលោភ​បំ​ពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​រហូត​មាន​ការ​តវា ប្តឹង​ផ្តល់​ទៅ​អាជ្ញា​ធរ​ដែន​ដី សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ​ភាព​អយុត្តិ​ធម៌ តែ​ង​តែ​ចាញ់​ក្តី​ជា​មួយ​ពួក​វណ្ណៈអភិជន​តែ​រហូត។

ពល​រដ្ឋ​តែង​តែ​និយាយរិះគន់​​ជា​ចំហរ​ថា មន្រ្តី​ថ្នាក់​ក្រោម​តែ​ង​តែ​លើក​យក​រឿង​ល្អៗ​ ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់​លើ ដើម្បី​ឡើង​បុណ្យ​ឡើង​សក្តិឡើង​ប្រាក់​ខែ ឯ​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​គឺ​មិន​ដែល​រាយ​ការ​ណ៍​ជូន​ថ្នាក់​លើ​នោះ​ទេ។ រី​ឯ​ប្រ​ព័ន្ធ​ផ្សប​ផ្សាយ​ភាគច្រើន​ក៏​ផ្សាយ​តែ​ព័ត៌មាន​លើកជើង​ល្អៗ​តែ​រហូត​ មិន​ដែល​ផ្សាយ​រិះ​គន់​ទង្វើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​អោយ​ថ្នាក់​ដឹក​នាំ​កំ​ពូល​បាន​ដឹង​នោះ​ដែរ ដល់​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ធ្វើ​អោយ​ថ្នាក់​ដឹក​នាំ​បាត់​បង់​ការ​ជឿ​ជាក់​ពី​ប្រ​ជា​រាស្រ្ត។

ពាក្យ​ស្លោក​មួយ​ពោលថា ”សសើរ​អោយស្លាប់ បង្អាប់អោយរស់“ ពាក្យ​ស្លោក​នេះ​វាគ្រប់​គ្រាន់​សម្រាប់​អោយ​មនុស្ស​ទូទៅ​យក​ទៅ​ពិចារណា។ ប្រពៃ​ណី​លើក​ជើង​វា​មិន​ចាត់​ទុកថាមាន​កំ​ហុស​នោះ​ទេ តែ​សូម​លើក​ជើង​តែ​រឿង​ដែល​អ្នក​គិត​ថា ត្រឹម​ត្រូវ កុំ​ឃើញ​គាត់​ធ្វើ​ខុស​ហើយ​នៅ​តែ​លើក​ជើង​ទៀត នេះគឺ​វាមាន​ន័យ​ថា សសើរ​អោយ​ស្លាប់​ហើយ។

ពលរដ្ឋ​បាន​បញ្ចេញ​មតិ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៥នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ថា ពួកគេ​មិន​បាន​ស្អប់​ថ្នាក់ដឹក​នាំកំពូល​ទេ តែ​ពលរដ្ឋ​ស្អប់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ក្រោម ដែល​ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ ជិះ​ជាន់​ បក្ស​ពួក​និយម មិន​មាន​ភាព​យុត្តិ​ធម៌​ អ្នក​មាន ​អ្នក​មាន​អំ​ណាច​អាង​ខ្សែ​ស្រឡាយ រក​ស៊ី​ខុស​ច្បាប់ ទង្វើ​ទាំង​នេះហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព។

នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋា​ភិបាល​មិន​បាន​ចាប់​អារម្មណនោះគឺ បញ្ហាប្រ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ប្រ​ព័ន្ធ​អប់រំចុះ​ខ្សោយ​ហើយ​មាន​ភាព​ពុករលួយ តម្លៃ​កសិផល​ របស់​កសិករ​តែង​តែ​ធ្លាក់ចុះនៅ​ពេល​ដល់​រដូវ​ប្រ​មូល​ផល និស្សិត​បញ្ចប់​ការ​សិក្សា​គ្មាន​ការ​ងារ​ធ្វើ បើ​គ្មាន​បក្ស​ពួក ឬខ្សែ​ស្រ​ឡាយ តំ​លៃ​អគ្គីសនី​ថ្លៃ ​ក្រុម​ហ៊ុន​ឯក​ជន​ជា​អ្នក​គ្រប់គ្រង​ចំណូល​ធំៗ​ពី​វិស័យ​ទេសចរណ៍ យួន​អន្តោប្រវេស​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ តំលៃ​ប្រាក់​ឈ្នួល​របស់​មន្រ្តី​រាជ​ការ និង​ប្រាក់​ឈ្នួល​កម្ម​ករ​ទាប​មិន​អាច​រស់​បាន​ស្រួល មេទា​ហ៊ាន​កេងស្បៀងសំភារៈប្រើ​ប្រាស ​កាត់​ប្រាក់​ខែ​កង​ទ័ព បទល្មើស​ព្រៃ​ឈើ ក្មេង​ទំនើង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ពង្វគ់ក្មេង​ជំនាន់​ក្រោយ​ដែល​ខុស​ពី​ការ​ចង់​បាន​របស់​អាណា​ព្យា​បាលជា​ដើម​ ។ល។ កត្តា​ទាំង​អស់​ខាងលើនេះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ហាក់​អស់​ជំ​នឿ​ទៅ​លើ​គណបក្ស​ប្រ​ជាជនដែល​ជា​អ្នក​កាន់អំណាច។

គ្មាន​អាណាព្យាបាល ឬថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិ​របស់​ខ្លួន​លិច​លង់​ ឬបាត់​បង់​ការ​ជឿ​ជាក់ពី​ពល​រដ្ឋ​របស់​ខ្លួន​​នោះទេ តែ​ដោយ​សា​តែ​មនុស្ស​នៅ​ក្រោម​ឱវាត​មិន​គោល​រព​គោលការណ៍ថ្នាក់លើ មាន​គំនិត​មិន​ស្មោះ​ត្រង់ ចង់​បាន​តែ​ផល​ចំ​ណេញផ្ទាល់​ខ្លួន រហូត​រំ​លោភ​បំ​ពាន​អ្នក​ដ៏ទៃ ដែល​ឥទ្ធិពល​អាក្រក់​ទាំង​អស់​នេះ​ វា​ជះ​ទៅ​លើ​ថ្នាក់​លើ​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។ វាជាការ​ពិតណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ កូន​ចៅ​ធ្វើ​ខុស​ម៉ែឳជា​អ្នក​ទទួលកំហុស ដូច​ពាក្យ​ស្លោកមួយ​បាន​ពោលថា ”ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វា​ស្លែង ស្តោះទៅ​វា​លើ​ទ្រូង​ឯង“។

ពលរដ្ឋ​កម្ពុជា​កំ​ពុង​រង​ចាំមើល​លទ្ធ​ផល​ការ​បោះ​ឆ្នោត​អាណត្តិ​ទី០៥​កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ថ្មី​ៗនេះថា តើ​គណបក្ស​ប្រ​ជាជន​បន្ត​កាន់​អំណាច ឬ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​កាន់​អំ​ណាចវិញ?

ពលរដ្ឋ​ចង់​ដឹង​ទៀតថា បើគណបក្ស​ប្រ​ជាជន​បន្ត​ជាប់​ឆ្នោត តើ​ថ្នាក់​ដឹក​នាំ​និង​បំ​ពេញ​តម្រូវ​ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​​ ហើយ​អាច​លុប​បំ​បាត់​ទង្វើ​អាក្រក់​របស់​ថ្នាក់​ក្រោម​ដែ​ឬទេ នៅ​អាណត្តិ​ថ្មីនេះ? ហើយ​បើ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ជាប់​ឆ្នោត​វិញ​ តើ​បក្ស​នេះ​គោរព​តាម​សន្យា​ដែល​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ដែរ​ឬអត់៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1684ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1937ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1645ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1672ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1697ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2017ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1926ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3351ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2153ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1605ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4945នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71023នាក់
ខែនេះ    818814នាក់
ឆ្នាំនេះ   3563118នាក់
សរុប   57162014នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:23